ស្ថិតក្នុងទីតាំងដ៏មានសក្ដានុពល ពោលគឺនៅចំកណ្ដាលគម្រោងពាណិជ្ជកម្មដ៏មមាញឹក “ដឹស្តាផ្លាទីនីម ប៉ូឡារីស” របស់បុរី ប៉េង ហួត ខុនដូ ដឹស្តា ប៉ូឡារីស ២៣ គឺជាជម្រើសនៃការរស់នៅបែបស៊ីវិល័យ ទាន់សម័យ និងឯករាជ្យភាពយ៉ាងពេញលេញ ជាមួយតម្លៃចាប់ពីជាង 4ម៉ឺនដុល្លារឡើងទៅ ហើយស្ថិតនៅជិតទីតាំងសំខាន់ៗជាច្រើនទាំងក្នុងគម្រោងបុរី ប៉េង ហួត ផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធក្រៅគម្រោងផ្សេងៗ។
ដឹស្តា ប៉ូឡារីស ២៣ មានច្រើនជម្រើសដូចជា យូនីតបន្ទប់គេង១ ដែលមានទំហំ ៣០ម៉ែត្រការេ និងយូនីតបន្ទប់គេង២ ដែលមានទំហំ៤៦ម៉ែត្រការេ ចែកចេញជា៣អគារដែលអតិថិជនអាចរីករាយជាមួយទេសភាពប្លែកភ្នែក ប្លែកអារម្មណ៍ពីការរស់នៅក្នុងគេហដ្ឋានធម្មតា។ នៅខាងក្រោមដីមានចំណតយានយន្តដ៏ធំទូលាយ និងមានសុវត្ថិភាព។ ចំណែកជាន់ទី១ និងជាន់ទី២ មានហាងលក់ទំនិញចម្រុះប្រមូលផ្ដុំទៅដោយហាងល្បីៗ ទីធ្លាលម្ហែ និងសួនច្បារនៅជាន់ទី៧ដែលលោកអ្នកអាចលំហែអារម្មណ៍ ឬជជែកកម្សាន្តជាមួយមិត្តភ័ក្ដិយ៉ាងសប្បាយរីករាយ និងស្កាយបារនៅជាន់ទី២៦ ដែលលោកអ្នកអាចរីករាយជាមួយទេសភាព និងទទួលយកអារម្មណ៍ត្រជាក់នៃដងទន្លេមេគង្គ ក៏ដូចជាទេសភាពនៃខណ្ឌច្បារអំពៅទាំងមូល។
មិនតែប៉ុណ្ណោះ គ្រប់យូនីតរបស់ខុនដូ ដឹស្តា ប៉ូឡារីស ២៣ ត្រូវបានបំពាក់គ្រឿងសង្ហារិមពហុមុខងារមួយកំផ្លេរួចជាស្រេចដូចជា គ្រែគេងដែលមានថតសម្រាប់ដាក់អីវ៉ាន់នៅពីក្រោម ទូសម្លៀកបំពាក់ ទូចង្ក្រានលើក្រោម តុចាប់ជាប់ជញ្ជាំងដែលធ្វើឱ្យផ្ទៃបន្ទប់មានភាពទូលាយ ទូតាំងដ៏ទាន់សម័យ និងបរិក្ខាផ្សេងទៀត។
https://www.facebook.com/condoboreypenghuoth/videos/378346327248599
អ្វីដែលកាន់តែពិសេសសម្រាប់ខុនដូដ៏ប្រណីតនេះ គឺគោលការណ៍បង់ប្រាក់មានភាពងាយស្រួលជាមួយជម្រើសបង់រំលស់រហូតដល់ 100% ដោយមិនចាំបាច់មានប្រាក់កក់ឡើយ។
គួរឱ្យចាប់អារម្មណ៍ណាស់មែនទេ? ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕