អត្ថបទពាណិជ្ជកម្ម

សូមអបអរសាទរដល់ម្ចាស់រង្វាន់សំណាងទាំង ២៨រូបប្រចាំខែមេសា ពីយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត»


កាលពីដើមខែមេសា ឆ្នាំ២០២៥ កន្លងទៅ អេ អឹម ខេ បានដាក់ដំណើរការយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត» ជាមួយនឹងរង្វាន់សរុប ១៦៨រង្វាន់សម្រាប់អតិថិជនទាំងអស់។
សូមអបអរសាទរដល់ម្ចាស់រង្វាន់សំណាងទាំង ២៨រូបប្រចាំខែមេសា ពីយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត»
ដោយ
អំពី AMK

ក្នុងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ យើងបានរកឃើញម្ចាស់រង្វាន់សំណាងទាំង ២៨រូប និងសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅដល់ម្ចាស់រង្វាន់ទាំងអស់ដែលបានឈ្នះពីការចាប់រង្វាន់ប្រចាំខែមេសានៃយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត»។ ម្ចាស់រង្វាន់សំណាងទាំង ២៨រូប រួមមាន អ្នកឈ្នះ កង់អគ្គិសនី ចំនួន ១រូប ម៉ាស៊ីនអាំងសាច់ ចំនួន ១០រូប និងកង្ហារឆ្លាតវៃចំនួន ១៧រូប។

ដើម្បីទទួលបានឱកាសឈ្នះរង្វាន់នៅខែក្រោយៗទៀត លោកអ្នកគ្រាន់តែធ្វើប្រតិបត្តិការ និងប្រើប្រាស់សេវាកម្មណាមួយរបស់ អេ អឹម ខេ ដូចជា គណនីសំណាង គណនីកូនឆ្លាត សេវាធនាគារចល័ត AMK Mobile ដៃគូអាជីវកម្ម កាតឥណពន្ធ AMK UnionPay និងធ្វើប្រតិបត្តិការនៅតាមភ្នាក់ងាររបស់ អេ អឹម ខេ ទូទាំងប្រទេស។

បញ្ជាក់៖ អតិថិជនដែលបានឈ្នះទាំងអស់ ក្រុមការងារយើងនឹងធ្វើការទំនាក់ទំនងទៅតាមរយៈលេខទូរសព្ទលេខ 023 220 202 តែមួយខ្សែគត់។

អេ អឹម ខេ សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ អេ អឹម ខេ កន្លងមក និងនៅតែគាំទ្រដល់យើងបន្តទៀត។ យើងសូមជូនពរឲ្យអតិថិជនទាំងអស់ ជួបតែសំណាងល្អ សុខភាពល្អ សុភមង្គល រកទទួលទានមានបាន និងទៅទីជិតឬឆ្ងាយជួបតែសុខសុវត្ថិភាព។

តារាងឈ្មោះម្ចាស់រង្វាន់សំណាងទាំង ២៨រូប ដែលបានឈ្នះរង្វាន់ពីយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត»

អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។




អត្ថបទបន្ទាប់


ក្រុងសៀងហៃ បង្កើតទូរ ATM ដែលដាក់មាសចេញលុយ

វាជារឿងដ៏គួរឱ្យចម្លែក និងថ្មីបំផុតមួយសម្រាប់ទីក្រុងសៀងហៃ របស់ប្រទេសចិន ដែលបានបង្កើតម៉ាស៊ីន អេធីអឹម កែច្នៃមាសលើកដំបូងដោយបានទាក់ទាញ មន…

តម្លៃមាសធ្លាក់ចុះមួយរំពេច ក្រោយលោក ត្រាំ ប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេស

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះជាង១%មកនៅក្រោម៤ពាន់ដុល្លារក្នុងមួយតម្លឹងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្រោយលោក ដូណាល់ ត្រាំ ប្រកាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ