អំពើពុករលួយ

អំពើពុករលួយធ្វើឱ្យរដ្ឋាភិបាលឡាវ បាត់ថវិកាអស់ជាង២លានដុល្លារនៅឆ្នាំនេះ


របាយការណ៍សិក្សាស្រាវជ្រាវមួយបានរកឃើញថា រដ្ឋាភិបាលឡាវ បានបាត់ថវិកាអស់ជាង២លានដុល្លារ ដោយសារអំពើពុករលួយ។ តាមរយៈបញ្ហានេះបានធ្វើឱ្យមានការវាយតម្លៃថា រដ្ឋាភិបាលរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ កំពុងជួបបញ្ហាលើការគ្រប់គ្រង និងប្រើប្រាស់ថវិការដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។
អំពើពុករលួយ
ដោយ

របាយការណ៍ស៊ើបអង្កេតអំពើពុករលួយមួយបានរកឃើញថា រដ្ឋាភិបាល​ឡាវ ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា កំពុងជួបបញ្ហាក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ។ ភាពកម្សោយលើគ្រប់គ្រងថវិកានេះបានធ្វើឱ្យរដ្ឋាភិបាលឡាវ បាត់ថវិកាអស់ជាង២លានដុល្លារ នៅឆ្នាំ២០២៤ នេះ ហើយការបាត់ថវិកានេះត្រូវបានការិយាល័យសវនកម្មរបស់ឡាវ រកឃើញថា បានជាប់ពាក់ព័ន្ធនឹងករណីរំលោភអំណាច ការលក់ដីខុសច្បាប់ និងការបែងចែកដីរដ្ឋមិនបានត្រឹមត្រូវចំនួន៣១ករណី។ តាមរយៈការស៊ើបអង្កេតអំពើពុករលួយនេះ បានធ្វើឱ្យបុគ្គលចំនួន៣នាក់ ត្រូវបានផ្តន្ទាទោស និងដាក់ពិន័យរាប់ចាប់ពីការបណ្តេញចេញពីអំណាចរហូតដល់ការផ្លាស់ប្ដូរអំណាច។

របាយការណ៍ដដែលនេះ បានកំណត់កត្តាមួយចំនួន ដែលធ្វើឱ្យរដ្ឋាភិបាលឡាវ បាត់ថវិកាដូចជាការអនុវត្តច្បាប់នៅមានភាពកម្សោយ ខ្វះកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមអង្គភាពថវិកា និងការពន្យារពេលក្នុងការកែសម្រួលចំណូល និងចំណាយដោយសារការខ្វែងគំនិតគ្នា។

តាមរយៈបញ្ហានេះ បានបង្ហាញឱ្យឃើញពីគម្លាតនៃការត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យភាពរបស់រដ្ឋាភិបាលឡាវ ហើយឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរសវនកម្មរដ្ឋរបស់ឡាវ បានកំណត់គោលដៅចំនួន១៨ សម្រាប់ឆ្នាំ២០២៥ ដូចជាធ្វើសវនកម្មថវិការដ្ឋ សហគ្រាស និងគម្រោងវិនិយោគរដ្ឋ ដើម្បីដោះស្រាយគម្លាតជាក់ស្ដែងមួយចំនួន។

យ៉ាងណាក៏ដោយ សភាប្រជាជនឡាវ បានបង្ហាញរបាយការណ៍មួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយអះអាងថា ប្រទេសក្បែរខាងកម្ពុជា មួយនេះ សម្រេចបានកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លាជិត៦% នៅក្នុងឆ្នាំ២០២៤ នេះ ដោយបានកើនលើសគោលដៅកំណត់របស់រដ្ឋសភាចំនួន០.៣០%៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យមានការព្យាករថា វិស័យកសិកម្មថៃនឹងមានការកើនឡើងខ្លាំងនៅឆ្នាំ២០២៥?

វិស័យកសិកម្មរបស់ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅអាស៊ាន និងជាអ្នកភូមិផងរបងជាមួយកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនខ្ពស់ចន្…

ការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅអាស៊ាន ត្រូវបានព្យាករថា នឹងងើបឡើងវិញនៅឆ្នាំ២០២៥

សកម្មភាពចុះបញ្ជីបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅក្នុងឆ្នាំ២០២៤ នៅអាស៊ីអាគ្នេយ៍ ដែលរួមមានសមាជិកអាស៊ានទាំង១០ប្រទេស បូករួមទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ