ករណីរីករាលដាលកូវីដ-១៩

កម្ពុជារកឃើញអ្នកមានកូវីដ-១៩ ចំនួន ៥នាក់ទៀតហើយ នៅថ្ងៃទី ១៦ខែកក្កដានេះ! ខណៈអ្នក​ឆ្លង​កូវីដ-១៩សរុប​កើនដល់ ១៧១នាក់


នៅថ្ងៃទី ១៦ ខែកក្កដានេះ ក្រសួងសុខាភិបាល បានបង្ហាញពីការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៥នាក់បន្ថែមទៀតហើយ ដែលសុទ្ធសឹងជាករណីនាំចូលពីក្រៅប្រទេស ដោយក្នុងនោះ កើតមានលើជនជាតិខ្មែរចំនួន៣នាក់ និងបរទេស២នាក់។ សរុបតួលេខរកឃើញករណីវិជ្ជមានកូវីដ-១៩ទូទាំងប្រទេស គិត តាំងពីថ្ងៃរកឃើញដំបូង រហូតមកទល់ថ្ងៃទី ១៧ ខែកក្កដានេះ គឺបានកើនឡើងដល់១៧១នាក់ហើយ។
ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា
ដោយ

ករណីកូវីដ-១៩​ថ្មី​ចុងក្រោយ​ចំនួន ៥ ករណី ដែលបាន​រកឃើញ​នៅថ្ងៃទី ១៦ ខែកក្កដានេះ គឺក្នុងនោះ មាន​បុរសជនជាតិ​ខ្មែរ​ចំនួន ០២នាក់ ស្ត្រីជនជាតិ​ខ្មែរ​ម្នាក់ និងបុរស​ជនជាតិ​អាមេរិក​ចំនួន ០២នាក់។

ចំពោះ ករណី​ជនជាតិ​ខ្មែរ​ទាំង៣នាក់ ដែលបាន​មានវិជ្ជមាន​កូវីដ-១៩នេះ គឺជាបុរស​វ័យ​៣៤ឆ្នាំ និងកូនប្រុស​បង្កើត​អាយុ​៥ឆ្នាំ មានអាសយដ្ឋាន​ស្នាក់នៅ​ចាក់អង្រែក្រោម រាជធានីភ្នំពេញ ដែលបាន​ទៅលេង​ឪពុកម្ដាយ​នៅ​សហរដ្ឋអាមេរិក តាំងពី​ខែមីនា​ឆ្នាំ២០២០​ជាមួយភរិយា និងកូនស្រីម្នាក់ទៀត (តែស្ត្រីទាំងពីរនាក់នេះ មានលទ្ធផល​តេស្ដ​លើកទី១នេះ អវិជ្ជមាន​កូវីដ-១៩)។ និងស្ត្រីដែលមាន​វិជ្ជមាន​កូវីដ-១៩​ម្នាក់ទៀត អាយុ៦០ឆ្នាំ រស់នៅសហរដ្ឋអាមេរិក ដែលមានអាស័ដ្ឋាន​ស្នាក់នៅ​ក្នុងបុរីប៉េងហួត​បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនជាតិខ្មែរទាំងបីនាក់ខាងលើនេះ គឺបានធ្វើដំណើរ​មកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ​លេខ BR265 នៅប្រទេសចិន (តៃប៉ិ) មកដល់​កម្ពុជា​នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០។ ក្រោយពី​វិភាគ​វត្ថុសំណាក​របស់ពួកគេ​ទាំងបីនាក់ ជាលទ្ធផល​គឺបានរកឃើញ​វិជ្ជមាន​កូវីដ-១៩ នៅថ្ងៃទី ១៦ ខែកក្កដា​ឆ្នាំ២០២០។ អ្នកទាំងបីនាក់នេះ ត្រូវបាន​ដាក់​ឲ្យនៅ​សម្រាក​ព្យាបាល​នៅមណ្ឌលសុខភាព​ចាក់អង្រែក្រោម រាជធានីភ្នំពេញ។

រីឯក​ករណី​វិជ្ជមាន​កូវីដ-១៩​លើ​ជនជាតិអាមេរិក ០២នាក់ទៀតនោះ គឺពួកគេទាំងពីរ​ជា​មន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក កាន់​វីសា​ប្រភេទ A មានអាស័យដ្ឋាន​ស្នាក់នៅ​បន្ទប់​ដោយឡែក​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។

ជនជាតិ​អាមេរិកកាំង​ទាំងពីរនេះ បានធ្វើដំណើរ​ពីសហរដ្ឋអាមេរិក បន្តជើង​ហោះហើរ​ KE689 នៅកូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅថ្ងៃទី ១៥ ខែកក្កដា​ ឆ្នាំ២០២០។ បច្ចុប្បន្ន ពួកគេ​ត្រូវបាន​ដាក់​ឲ្យ​នៅ​បន្ទប់​ដោយឡែក​ក្នុងស្ថានទូត​អាមេរិក​។

សូមបញ្ជាក់ថា គិតមកទល់​ថ្ងៃទី១៧ ខែកក្កដានេះ ចំនួន​អ្នកឆ្ល​កូវីដ-១៩ ដែល​បានរកឃើញ​នៅទូទាំងប្រទេស​កម្ពុជា​មាន​ចំនួន ១៧១នាក់ (ស្ត្រី៤២នាក់ និងបុរស ១២៩នាក់) ក្នុងនោះ អ្នកដែលបាន​ជាសះស្បើយ សរុប​មានចំនួន ១៣៣នាក់។

តាមរបាយការណ៍​អំពី​ករណី​ឆ្លងកូវីដ-១៩ នៅទូទាំងសកលោក​គិតត្រឹមថ្ងៃទី ១៧ ខែ​កក្កដានេះដែរ គឺមានកើនឡើង​ដល់ទៅ​ជាង​១៣,៧លាន​នាក់ ក្នុងនោះ អ្នកស្លាប់បាត់បង់ជីវិត​មាន​ជាង៥៨,៧ម៉ឺននាក់ និងអ្នកជាសះស្បើយ​មានជាង​៨,១លាននាក់ ខណៈដែល​ប្រទេស​នឹងដែនដី ដែលមានឆ្លងរីករាល​នៃមេរោគនេះ ចាប់ពី១០០ ករណីឡើងទៅ មានចំនួន ១៨៣​ប្រទេស៕

None



អត្ថបទបន្ទាប់


វីង និង មរកត ថិកណឡជី សហការគ្នា​ដើម្បី​សម្រួល​ការប្រមូល​ប្រាក់​កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​នៅទូទាំង​ប្រទេសកម្ពុជា​អាច​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​ធនាគារ​ឯកទេស​វីង តាមរយៈ…

ធនាគារពិភពលោកឲ្យកម្ពុជាខ្ចី ១០០លានដុល្លារ ដើម្បីយកមកកែលម្អផ្លូវគមនាគមន៍

ទឹកប្រាក់កម្ចី១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ត្រូវបានធនាគារពិភពលោក បានសម្រេចអនុម័តផ្ដល់ឲ្យកម្ពុជា នៅថ្ងៃទី ១៦ ខែ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ