។ ដូចនេះ នៅពេលដែលសង្វាក់ផ្គត់ផ្គង់ត្រូវបានផ្លាស់ប្តូរ វានឹងពិបាកសម្រាប់ក្រុមហ៊ុនទាំងនេះក្នុងការត្រលប់មកវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ប្រទេសវៀតណាមបានជាប់ផុងខ្លួនក្នុងវិបត្តិកូវីដ ១៩ កាន់តែជ្រៅ និងបានបិទតំបន់ខ្លះនៃប្រទេសរយៈពេលជិត ២ ខែមកហើយ។ ប្រការនេះបានប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគបរទេស ព្រមទាំងមានក្រុមហ៊ុនរោងចក្រមួយចំនួនមានការផ្លាស់ប្ដូរទីតាំងផលិតផលពីវៀតណាមទៅប្រទេសផ្សេងទៀតផងដែរ។ ដូចនេះ បើគ្មានផែនការច្បាស់លាស់ក្នុងការបើកប្រទេសឡើងវិញទេ វិនិយោគិនថ្មីក៏មិនមក ហើយវិនិយោគគិនចាស់ក៏អាចនឹងចាកចេញថែមទៀត។
ត្បិតថាបែបនេះក្ដី តែក្រុមវិនិយោគិនបានគាំទ្រយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម ក្នុងការរៀនរស់នៅជាមួយ កូវីដ-១៩ ព្រមទាំងប្តេជ្ញាជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ។
ទន្ទឹមនេះ ពួកគេបានបន្តទៀតថា រដ្ឋាភិបាលគួរពិចារណាផងដែរ លើអាជីវកម្មភោជនីយដ្ឋាន ដែលជាធានាបាននូវការផ្គត់ផ្គង់អាហារ និងការងារ ព្រោះក្នុងអំឡុងពេលកូវីដ ១៩ មានការរំខានច្រើនក្នុងការផ្គត់ផ្គង់ម្ហូបអាហារ។
សូមជម្រាបថាថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តក្នុងការបើកសកម្មភាពទេសចរណ៍ឡើងវិញជាបណ្តើរៗ ដោយគ្រោងនឹងបើកកោះភូកុក ឬកោះត្រល់មុនដំបូងគេ ដែលវាត្រូវបានគេមើលឃើញថា ជាឱកាសល្អក្នុងការស្ដារសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ដែលប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។
ទោះយ៉ាណាក៏ដោយ ទីក្រុងហូជីមិញកំពុងបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញជាបណ្តើរៗហើយ ដោយអនុញ្ញាតឱ្យអ្នកដឹកជញ្ជូនអាចធ្វើសកម្មភាពកាន់តែច្រើន និងបន្ធូរបន្ថយការរឹតបន្តឹង ការដើរទិញរបស់របរនៅតំបន់ខ្លះឡើងវិញផងដែរ។ ប៉ុន្ដែ វិធានការបិទខ្ទប់តំបន់ខ្លះនៃប្រទេសនឹងបន្តរហូតដល់ចុងខែនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងថ្មី ប្រមាណ ៨ ពាន់ ៦រយ ករណី និងករណីស្លាប់ថ្មីមានជាង២០០នាក់បន្ថែមទៀត ដែលបានធ្វើឱ្យករណីឆ្លងសរុបកើនឡើងសរុបជិត ៧០ម៉ឺនករណី និងចំនួនស្លាប់សរុបប្រមាណ ១ម៉ឺន ៧ពាន់នាក់៕អត្ថបទ៖ ស៊ើង និមល់