ផលប៉ះពាល់​លើ​វិស័យ​អាកាសចរណ៍​ពិភពលោក​ដោយសារ​កូវីដ១៩

ជំងឺកូវីដ១៩ ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​ពិភពលោក ខាត​បង់​ថវិកា​ច្រើន​ជាង​កាល​ជំនាន់​ជំងឺ​សាស៍ ទ្វេដង!


មន្ត្រី​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ទី១៦ ខែមេសា នេះ ថា ការ​ខាត​បង់​ចំណូល​ក្នុ​ងវិស័យ​អាកាសចរណ៍​ពិភពលោក​ដោយសារ​ការរាតត្បាត​នៃ​វីរុស​កូវីដ១៩ មាន​ប្រមាណ ១១២​ពាន់​លាន​ដុល្លារ ខណៈ​កាលពី​ជំនាន់​ជំងឺ​សាស៍ ការខាតបង់​មាន​ត្រឹមតែ ៦០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី លក់មូលបត្រជាង ១០ពាន់លានដុល្លារ ដើម្បីស្រោចស្រង់ស្ថានការណ៍ដ៏លំបាក (រូបភាព Channel news asia)
ដោយ

លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ឲ្យ​ដឹង​ថា «បើតាម​ការវិភាគ​តាម​សេណារីយ៉ូ អក្សរ V ការធ្លាក់ចុះ​នឹង​អូស​បន្លាយ​យូរ រហូត​ដល់​ខែ៥ ដោយ​ថយ​ចុះ​អ្នក​ដំណើរ ៤៧% មាន​ន័យ​ថា អ្នក​ដំណើរ​នឹង​ថយចុះ ៥០៣​លាន​នាក់​ទូទាំង​ពិភពលោក សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ហើយ​ចំណូល​ខាត​បង់​ដោយសារ​ជំងឺ​រាត្បាត​នេះ គឺ ១១២ពាន់​លាន​ដុល្លារ ខណៈ​ដែល​នៅ​ជំនាន់​សាស៍ គឺ​ខាតតែ​ជាង ៦០ពាន់​លាន​ដុល្លារទេ នេះ​ជា​ការខូចខាត​ធ្ងន់ធ្ងរ​ណាស់»។

លោក​បាន​បន្ថែម​ថា « តែបើ​យក​តាម​សេណារីយ៉ូ​ទី១ ជាអក្សរ U ហ្នឹង យកមក​វិភាគ​វិញ ការធ្លាក់ចុះ​នឹង​អូស​បន្លាយ​យូរ រហូត​ដល់​ខែ​៦ ឬ ៧ នឹង​ងើប​ឡើង​វិញ គឺ​យើង​នឹង​ឃើញ​ថា ថយចុះ​ចំនួន ៥៨% មាន​ន័យ​ថា អ្នក​ដំណើរ​នឹង​ថយចុះ ៦០៧​លាន​នាក់ មិនតិច​ទេ រីឯ​ខាត​បង់​សរុប​វិញ គឺ ១៣៥​ពាន់​លាន​ដុល្លារ គឺ​ច្រើន​ជាង​ការវិភាគ​តាម​សេណារីយ៉ូ អក្សរ V អ៊ីចឹង យើង​ដឹង​ហើយ​ថា ភាព​ខុសគ្នា​ពីរ​ហ្នឹង​យ៉ាង​ម៉េច»។

លោក​បាន​បន្ត​ថា «ចំពោះ​ស្រុកខ្មែរ​ យើងដឹង​ហើយ​ថា យើង​អត់​មាន​ការវិភាគ​ជាក់លាក់​ទេ ប៉ុន្តែ តាម​ស្ថិតិ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅក្នុង​ខែ១ ពេល​ដែល​មាន​ការផ្ទុះឡើង​ជំងឺ​កូវីដ​ហ្នឹង គឺមាន​ថយ​ចុះ​ភ្ញៀវ​ប្រហែល ជាង ២០% ដោយ​ឡែក​ នៅ​ខែ​២ ដោយសារ​មាន​វិធានការ​ផ្សេងៗ បិទ​ជើង​ហោះហើរ​ផង​អីផង គឺ​ចុះ​ដល់ ៤០% ដល់​ពេល​ខែ៣ ជាង ៧០% ដល់​ពេល​ខែ៤ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃនេះ ចុះ ៩០% គឺ​សឹង​តែ ១០០%»។

បើតាម​អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​រូប​នេះ រាជ​រដ្ឋាភិបាល​ក៏​មាន​វិធានការ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ក្នុង​ជួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ចំនួន ៦​ក្រុមហ៊ុន តាមរយៈ​ការ​ផ្តល់​ការរួច​ពន្ធ​អប្បបរមា ១០% រយៈពេល​៣​ខែ ហើយ​បើ​សិន​ជា​សភាពការ​នៅ​បន្ត​ទៀត រាជ​រដ្ឋាភិបាល​នឹង​ពិចាណា​ថា តើ​ត្រូវ​ធ្វើ​យ៉ាងណា​បន្ត​ទៀត។ 

ក្រៅពីនេះ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ទាំងនេះ ប្រមូល​ចំណូល​កម្រៃ​ពី​វិស័យ​អាកាសចរណ៍ ដែល​ស្មើ​ប្រមាណ​ជាង ១១​លាន​ដុល្លារ មាន​ន័យ​ថា ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​៦​នេះ ពន្យារ​ការបង់​កម្រៃ​ពី​វិស័យ​អាកាសចរណ៍​នេះ​សិន រហូត​ដល់​ស្ថានភាព​ការរាតត្បាត​នៃ​វីរុស​កូវីដ​១៩​នេះ បាន​ធូរ​ស្រាល៕




អត្ថបទបន្ទាប់


មេរោគ​កូវីដ១៩ ធ្វើ​ឲ្យ​ការសាងសង់​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​មាន​ភាព​យឺតយ៉ាវ; បច្ចុប្បន្ន សាងសង់​បាន​៣០%ហើយ

រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ឲ្យដឹង​ថា ការអភិវឌ្ឍ​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ខេត្ត​កណ្តាល ជាប់…

បន្ទាប់​ពី​ជាប់​គាំង​រាប់​សប្តាហ៍​ដោយសារ​កូវីដ​១៩ ជនជាតិ​អង់គ្លេស​​បាន​ចាកចេញ​ពី​កម្ពុជា​ត្រឡប់ទៅស្រុក​វិញហើយ

ជនជាតិ​អង់គ្លេស​ចំនួន ១៣០នាក់ ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​កម្ពុជា កាលពី​ថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២០​នេះ ហើយ​បាន​ទៅដល់​ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ