កូវីដ១៩ នៅ​កម្ពុជា

ខេត្តសៀមរាប៖ កូវីដ១៩ បង្ខំ​​ផ្ទះ​សំណាក់​និង​សណ្ឋាគារ​ប្រមាណ ១០០ បិទទ្វារ និង​ប៉ះពាល់​ការងារ​ចំនួន​៨៥០០នាក់


វីរុសឆ្លងរាតត្បាត​កូវីដ១៩ បាន​បង្ក​ការប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បង្ខំ​ឲ្យ​ផ្ទះ​សំណាក់​និង​សណ្ឋាគារ​ចំនួន​ប្រមាណ១០០ ផ្អាក​ដំណើរការ និង​បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ចំនួន​៨៥០០​នាក់។ នេះ​បើយោង​តាម​អភិបាលរង​ខេត្ត​សៀមរាប លោក លី សំរិទ្ធ។
អ្នកសៀមរាប៖ ភាពស្ងាត់ជ្រងំនៅ Pub Street ជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន(រូបភាព Kim Yuthana)
ដោយ

លោក លី សំរិទ្ធ អភិបាល​ខេត្តរង​ខេត្ត​សៀមរាប បាន​និយាយ​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ ដូច្នេះ​ថា “បញ្ហា​ដែល​យើង​បាន​បិទ​សេវាកម្មទេសចរណ៍ គឺ​បិទ​សណ្ឋាគារ បិទ​ផ្ទះ​សំណាក់។ បិទ​ហ្នឹង គឺ​បិទ​ដោយ​ម្ចាស់​សណ្ឋាគារ​ហ្នឹង​តែម្តង គឺ​អត់​មាន​ភ្ញៀវ គឺ​គាត់​អត់អាច​ធ្វើ​បន្ត​ឲ្យ​ដំណើរការ​បាន​ ដោយសារ​ទប់​នឹង​ការចាយ ចំណាយ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​អត់រួច អ៊ីចឹង បិទ។”

ធនាគារ​ពិភពលោក​បាន​និយាយ​កាល​ពីថ្ងៃ​សុក្រ សប្តាហ៍​មុន​នេះ​ថា ជំងឺ​រាតត្បាត​មួយ​នេះ​នឹង​បង្ក​ហានិភ័យ​ឲ្យ​បាត់បង់​ការងារ​របស់​កម្ពុជា​ចំនួន ១,៧៦​លាន​នាក់ នៅ​ក្នុង​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម​ផលិត និង​វិស័យ​សំណង់។

ដោយសារតែ​កូវីដ១៩​នេះ ក្នុង​រយៈពេល​ ៥ខែ​កន្លង​មក​នេះ ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ជា​មធ្យម ៦០​ភាគរយ នៅក្នុង​ខែ​មេសា និង​ខែ​ឧសភា ឆ្នាំ២០២០។ នេះ​បើ​យោងតាម​លោក លី សំរិទ្ធ។

លោក លី សំរិទ្ធ បាន​និយាយ​ដូច្នេះ​ថា “ខែ​ឧសភា​នេះ ចុះ​ដល់​ជិត​អស់ ប៉ុន្តែ អត់​សូន្យ​ទេ​ណា បាន​ន័យ​ថា យើង​អត់​មាន​សូន្យ​ទេ គឺ​នៅ ទោះបី​មិន​រស់​រវើក តែ​មិន​អស់​ទេសចរ។ តិច​ជាង​គេ ដូចជា នៅក្នុង​ថ្ងៃ​ចូល​ឆ្នាំខ្មែរ បាទ ៨នាក់ តិចជាង​គេ​ ហើយ​ចុះ​ដល់​ប៉ុណ្ណឹង។”

លោក លី សំរិទ្ធ បាន​និយាយ​ថា នឹង​មាន​ការកើនឡើង​វិញ​នៃ​ភ្ញៀវ​ទេសចរ ដោយ​បាន​មើល​ឃើញ​ថា នៅក្នុង​ខែ​ឧសភា​នេះ ចំនួន​ទេសចរ​មាន​ចំនួន ជាង ១៧០០​នាក់​ជាង ហើយ​បើប្រៀបធៀប​ជាមួយ​នឹង​ខែ​មេសា ដែល​មាន​ចំនួន​ជាង ៦០០នាក់។

លោក លី សំរិទ្ធ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ទៅ​ដើរ​លេង​នៅ​សៀមរាប ព្រោះ​ថា សេវាកម្ម​និង​ផ្ទះ​សំណាក់ សណ្ឋាគារ ជា​របៀប​គ្រួសារ គឺ​នៅ​បើក​ជា​ធម្មតាទេ៕




អត្ថបទបន្ទាប់


GMAC ថាការពន្យារពេលបើកប្រាក់អតីតភាពជួយដល់និយោជកបានច្រើន ខណៈតំណាងកម្មករថា វានឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរចំពោះកម្មករដែលបានព្យួរការងារ

បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយស្តីពីការពន្យារពេលបើករំលឹកប្រាក់បំណាច់អតីតភាពការងារទៅឆ្នាំ២០២១រ…

ក្នុងគ្រា​លំបាក សេវា​ដឹកជញ្ជូន​មួយនេះ​ ជួយរក្សា​ទំនាក់ទំនងរវាង​អាជីវកម្ម​និង​អតិថិជន

ប៉ុន្មាន​ខែ​មុន​ពេល​មាន​ការផ្ទុះឡើង​នៃ​វីរុស​កូរ៉ូណា​ជាសាកល អាជីវកម្ម ​របស់​ភោជនីយដ្ឋាន ខ្មែរ ‘មាតុភូមិ’ សាខា​ពេទ្យ​លោកសង្ឃ ដែល​មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ