វិស័យលក់រាយ

ក្រុមហ៊ុន CP ALL ផ្អាកផែនការពង្រីកសាខាហាង 7-Eleven នៅកម្ពុជា និងឡាវ ព្រោះតែកូវីដ-១៩


ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករក្នុងស្រុក របស់ហាងលក់ទំនិញ 7-Eleven បានសម្រេចផ្អាកផែនការពង្រីកសាខានៅក្នុងប្រទេសកម្ពុជា និងឡាវនៅឆ្នាំក្រោយ ក្រោមហេតុផលថា ប្រទេសទាំងពីរនេះ កំពុងបន្ដកើតមានករណីរាតត្បាតកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។
ក្រុមហ៊ុន CP ALL ផ្អាកផែនការពង្រីកសាខាហាង 7-Eleven នៅកម្ពុជា និងឡាវ ព្រោះតែកូវីដ-១៩
ដោយ

អនុប្រធាន​ជាន់ខ្ពស់ ក្រុមហ៊ុន CP All លោក ក្រៀងឆៃ ប៊ូនប៉ៅ ពិឆាត បាន​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​បន្ដ​​គម្រោង​ពង្រីកសាខា​នៅក្រៅ​ប្រទេសថៃនេះ នៅពេលណា​ដែល​ស្ថានការណ៍​នៃ​មេរោគរាតត្បាត​ប្រសើរឡើងវិញ។

ក្រុមហ៊ុន CP All (Cambodia) និង CP All (Laos) បានទទួលសិទ្ធិ​អាជីវកម្ម​ Franchise លើ​យីហោ​ហាង​លក់​ទំនិញ​ 7-Eleven សម្រាប់​ការ​បើកដំណើរការ និង​ប្រតិបត្តិការ រយៈពេល ៣០ឆ្នាំ។

ដោយឡែក សម្រាប់​ប្រតិបត្តិការ​ហាង 7-Eleven នៅក្នុង​ប្រទេស របស់​ក្រុមហ៊ុន CP Allវិញ កំពុងបន្ដ​អនុវត្ត​ផែនការ​បើ​កសាខា​បន្ថែម ៧០០ សាខា​នៅឆ្នាំ២០២០ ដោយក្នុងនោះ មាន​៥១៣ សាខា​ហើយ បាន​បើក​កាលពីខែ​កញ្ញា។ គិតមកទល់​បច្ចុប្បន្ន ហាង​ 7-Eleven នៅក្នុងប្រទេសថៃ ដែលកំពុង​មាន​ប្រតិបត្តិការ​សរុប​ចំនួន ជាង​១ម៉ឺន​២ពាន់​សាខា។ 

ក្រុមហ៊ុន CP All បាន​បញ្ជាក់ថា ខ្លួន​នឹង​វិនិយោគ​ប្រមាណជិត ​៣៨០លាន​ ទៅ៣៩៥ លាន​ដុល្លារអាមេរិក នៅឆ្នាំនេះ ដើម្បី​បើកសាខា​ថ្មីៗ ការ​កែលម្អ​ សាខា​ដែល​កំពុង​មានសម្រាប់​ និងការ​ដាក់ចេញ​នូវ​គម្រោង​ថ្មីៗ។

សូមបញ្ជាក់ថា កាលពីខែ​ឧសភា​កន្លងទៅ ក្រុមហ៊ុន​ CP All ថៃ ធ្លាប់​បាន​ប្រកាស​ពីផែនការ​​ពង្រីក​សាខា 7-Eeven ​​នៅកម្ពុជា​នៅ​ឆ្នាំ២០២១​ខាងមុខ និងរំពឹងថា អាចពង្រីកសាខានៅកម្ពុជាដល់ទៅ ៧០០ ទៅ ១.០០០ សាខា​ក្នុងរយៈពេល​៥ឆ្នាំ ហើយសាខា​ដំបូង​របស់ក្រុមហ៊ុន​គ្រោង​បើកដំណើរ​នៅកម្ពុជា គឺនៅរាជធានីភ្នំពេញ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតីត​ប្រធានាធិបតី​បារាំង នីកូឡាស់ សាកូហ្ស៊ី ឡើងតុលាការ​ពីបទ​ចោទប្រកាន់ពុករលួយ

ព័ត៌មាន
នៅថ្ងៃចន្ទ (ទី២៣ វិច្ឆិកា)នេះ អតីត​ប្រធានាធិបតី​បារាំង លោក នីកូឡាស់ សាកូហ្ស៊ី (Nicolas Sarkozy) ត្រូវចូលសវនាការជំនុំជម្រះក្ដី ពីបទចោ…

ក្រុមហ៊ុនអាមេរិក 500 Startups ចាប់ដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការបង្កើតអាជីវកម្មថ្មីៗ

ព័ត៌មាន
ក្រុមហ៊ុនបណ្ដាក់ទុន (Venture Capital) របស់អាមេរិក ដែលគេស្គាល់ឈ្មោះថា 500 Startups បានសម្រេចចាប់ដៃគូជាមួយនឹង Khmer Enterprise ដែលជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ