ឥណ្ឌូនេស៊ី - ករណីពុករលួយ

ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីកិច្ចការសមុទ្រ​និង​ភរិយា​ត្រូវចាប់ខ្លួន ពីបទ​សង្ស័យ​ពុករលួយ


គណៈកម្មការ​កម្ចាត់​អំពើ​ពុករលួយ​ឥណ្ឌូនេស៊ី បានចាប់ខ្លួន​មនុស្ស ១៧នាក់ រួមទាំង​រដ្ឋមន្ត្រី​ក្នុងជួរគណៈរដ្ឋមន្ត្រី​មួយ​រូប​ផងដែរ ពីបទ​សង្ស័យជាប់ពាក់ព័ន្ធ​នឹង​រឿងអាស្រូវសូកប៉ាន់ ដែលទាក់ទងនឹងអាជ្ញាប័ណ្ណ​នាំចេញ ។
លោក Edhy Probowo រដ្ឋមន្ត្រី​កិច្ចការសមុទ្រ​និង​ជលផល ។ រូបភាព​ឯកសារ
ដោយ

សារព័ត៌មាន Financial Review ​បាន​ផ្សាយ​នៅមុននេះ​បន្តិចថា រដ្ឋមន្ត្រី​កិច្ចការសមុទ្រ​និង​ជលផល លោក Edhy Prabowo និងភរិយា ត្រូវបាន​ចាប់ខ្លួន កាលពីព្រលឹម​ថ្ងៃពុធ នៅឯព្រលានយន្តហោះ​ទីក្រុង​ហ្សាកាតា ខណៈ​ដែលពួកគេ​វិលត្រឡប់​មកពី​ទស្សនកិច្ច​ការងារ​នៅសហរដ្ឋ​អាមេរិក ។ 

នេះ​ជាករណី​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​លើកដំបូង​ហើយ ដែលធ្វើ​ឡើង​ដោយ​គណៈកម្មការ​កម្ចាត់អំពើ​ពុករលួយ នៅក្នុងការស៊ើបអង្កេត​ករណី​សង្ស័យ​ពុករលួយ​ពាក់ព័ន្ធនឹងអាជ្ញាបណ្ណ​នាំចេញ​កូន​បង្កង ។ 

លោករដ្ឋមន្ត្រី​កិច្ចការ​សមុទ្រ​និង​ជលផល បាន​ដកចេញ​បម្រាម​ការនាំចេញ​កូនបង្កង ដោយ​រដ្ឋមន្ត្រីមុន​បានដាក់ និង​បាន​ចេញ​អាជ្ញាបណ្ណ​នាំចេញ ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន ៣០ ក្នុង​នោះ រួមមានក្រុមហ៊ុន​ចំនួន ២៥ ដែលទើបតែបង្កើត​ថ្មីបាន​ ពីរ ទៅបីខែប៉ុណ្ណោះ ។ 

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូវី (Jokowi) បាន​ចេញ​សេចក្ដីថ្លែងការណ៍ដែលថតទុក​មួយ នៅរសៀលថ្ងៃពុធនេះ ដោយ​និយាយថា រដ្ឋាភិបាលរបស់​លោក​នឹងគោរព​​គណៈកម្មការ​កម្ចាត់​អំពើ​ពុករលួយ និង​ការអនុវត្ត​នីតិវិធីច្បាប់ ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន CP All ចេញមុខអះអាងជាថ្មីថា កំពុង​ត្រៀមបើកហាង 7-Eleven នៅកម្ពុជា និងឡាវទៅតាមផែនការ

ព័ត៌មាន
ក្រុមហ៊ុន CP All បានចេញមុខប្រកាសជាថ្មីកាលពីម្សិលមិញនេះថា ក្រុមហ៊ុន នឹងប្តេជ្ញានៅតែបន្ដ ផែនការរបស់ខ្លួន ក្នុងការពង្រីកសាខាហាងលក់ទំនិញ 7-…

ឆ្នាំ២០២១ រាជរដ្ឋាភិបាល គ្រោងថវិកាជិត ៦៩០ លានដុល្លារ សម្រាប់បន្ដត្រៀមដោះស្រាយផលប៉ះពាល់ពីកូវីដ-១៩

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២១ខាងមុននេះ បានគ្រោងថវិកាសម្រាប់ការបន្ដត្រៀមអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩ សម្រាប់ការសង្គ្រោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ