ពាណិជ្ជកម្ម​តាមប្រព័ន្ធអនឡាញ

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែននៅក្នុងចិន រំពឹងថា នឹងជំរុញដោយកិច្ចព្រមព្រៀង RCEP


ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ឬហៅថា Cross-border E-commerceនៅក្នុងប្រទេសចិន ត្រូវបានគេសង្ឃឹមយ៉ាងមុតមាំថា នឹងត្រូវបានជំរុញកំណើនកាន់តែខ្លាំងក្លានៅឆ្នាំខាងមុខនេះ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅថា RCEP ដែលទើបតែបានចុះហត្ថលេខានាពេលថ្មីៗនេះ។ នេះបើតាមការរាយការណ៍ដោយបណ្ដាញសារព័ត៌មានចិន CCTV។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែននៅក្នុងចិន រំពឹងថា នឹងជំរុញដោយកិច្ចព្រមព្រៀង RCEP
ដោយ

កិច្ចព្រមព្រៀង​ថ្នាក់តំបន់ RCEP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​រួមបញ្ចូល​សមាជិក​ប្រទេស​ចំនួន ១០ នៃសមាជិក​អាស៊ាន ក៏ដូចជា​ប្រទេស​​ជាដៃគូ​ពាណិជ្ជកម្ម​​សេរី​ចំនួន ៥ទៀត រួមមាន​ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែស័រឡង់។ ប្រទេស​ទាំង ១៥នេះ ត្រូវបានដឹងថា គឺមាន​​ប្រហែល ៣០% នៃ​ចំនួន​​ប្រជាជន​​សរុប​របស់ពិភពលោក និងមាន ៣០% នៃ​ទំហំ​ GDP សរុប​របស់​​ពិភពលោក​នៅឆ្នាំ២០២០នេះ ដែលវា​បាន​ធ្វើឲ្យ​កិច្ចព្រមព្រៀង RCEPនេះ ក្លាយជា​ប្លុក​ពាណិជ្ជកម្ម​​ធំជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងកាត់​​ព្រំដែន ដែលបង្កើតឡើង​ដោយ​ជនជាតិ​ជប៉ុន និង​មានមូលដ្ឋាន​​នៅក្នុង​ទីក្រុង​​ឈីងតាវ​ នៃខេត្ត​ជាប់មាត់សមុទ្រ​ភាគខាងកើត​នៃប្រទេសចិន គឺស្ថិត​នៅក្នុង​ចំណោម​ក្រុមហ៊ុន​ ដែលមាន​សុទិដ្ឋិនិយម ចំពោះ​កិច្ចព្រមព្រៀ​ងពាណិជ្ជកម្ម RCEP នេះ។

លោក Kiyoshi Yoneyama ប្រធាន​ក្រុមហ៊ុន​នេះបាន​ឲ្យដឹងថា បន្ទាប់ពី​កិច្ចព្រមព្រៀង RCEP ចូលជាធរមាន ផលិតផល​ម្ហូបអាហារ និង​កសិកម្ម​ល្អៗ​របស់ជប៉ុន រួមទាំង​សាច់ និងតែ ដែលពីមុន​ធ្លាប់មាន​ការ​រឹតបន្ដឹង​ការនាំចូល​នោះ នឹងអាច​ត្រូវបាន​នាំចូល​ក្នុងប្រទេស​ចិន​បានហើយ ដែល​វា​នឹងជួយ​ផ្ដល់​នូវ​គុណប្រយោជន៍​ច្រើន​សម្រាប់​អ្នកផលិត​ក្នុងប្រទេស​ជប៉ុន។

ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិច​ត្រូនិក​ឆ្លងដែន​ផ្សេងទៀត ក៏បាន​អះអាងដែរថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់តំបន់ RCEP នឹង​អនុញ្ញាតឲ្យ​ពួកគេ​នាំចូល​ផលិតផល​ពីបរទេស​កាន់តែទូលំទូលាយ​ ជាមួយនឹង​ការចំណាយ​កាន់តែទាប​ជាងមុន។

អាជ្ញាធរ​ក្រុង​ឈីងតាវ របស់ចិន ក៏បាន​លើកឡើងដែរថា កិច្ចព្រមព្រៀង RCEP ក៏នឹង​ផ្ដល់​ប្រយោ​ជន៍​ច្រើន​សម្រាប់​ឧស្សាហកម្ម​ក្នុងស្រុក​របស់ចិន​ផងដែរ។

ការលក់​របស់​អាជីវកម្ម​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងកាត់​ព្រំដែន នៅក្នុង​តំបន់​ទីក្រុង​ឈីងតាវ​របស់ចិន នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​សាកល្បង ត្រូវបាន​រំពឹងថា នឹង​កើនឡើង​៦ដង ដល់ជាង​ ៣៣៦លាន​ដុល្លារ​អាមេរិក​នៅឆ្នាំ២០២០។

សូមបញ្ជាក់ថា កិច្ច​ព្រមព្រៀង​ RCEP ត្រូវបាន​ចុះហត្ថលេខា​នៅក្នុងខែ​វិច្ឆិកា​ ឆ្នាំ២០២០ នៅអំឡុងពេល​​នៃកិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែលរៀបចំឡើង​ក្នុង​ប្រទេស​វៀតណាម ហើយ​វា​នឹងត្រូវ​ចូលជាធរមាន​​ នៅក្នុង​រយៈពេល​៦០ ថ្ងៃ បន្ទាប់ពី​ត្រូវបាន​ផ្ដល់​សច្ចាប័ន ដោយយ៉ាងហោចណាស់​ពីប្រទេស​អាស៊ាន​ចំនួន ៦ និង​ប្រទេស​មិនមែន​ជា​​​សមាជិក​អាស៊ាន​ចំនួន ៣ ទៀត ដែលជាប្រទេស​ហត្ថលេខី៕

None



អត្ថបទបន្ទាប់


ឧស្សាហកម្មរោងកុននៅកូរ៉េខាងត្បូង កំពុងរងទុក្ខធ្ងន់ធ្ងរ ដោយសារតែកូវីដ-១៩

មេរោគរាតត្បាតកូវីដ-១៩ កំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មរោងភាពយន្ដនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយយោងទៅតាមព្យាករណ៍របស់ស្ថាប័នជំន…

លោក Elon Musk ថានាយកប្រតិបត្តិ Apple ធ្លាប់បដិសេធកិច្ចពិភាក្សាទិញក្រុមហ៊ុន Tesla តម្លៃ ៦០ពាន់លានដុល្លារ

មហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បាននិយាយនាពេលថ្មីៗនេះថា នាយកប្រតិបត្តិក្រុមហ៊ុន Apple គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ