ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានជាង ១ពាន់លានដុល្លារនៅជិត១ឆ្នាំ២០២២ ធ្លាក់ចុះ ៣៥%


របាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែធ្នូ ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង ១ពាន់លានដុល្លារ បានថយចុះជិត ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១។ ការធ្លាក់ចុះនេះដែរ ត្រូវបានប្រធានសមាគមស្វាយចន្ទី អះអាងថា បណ្ដាលមកពីឆ្នាំនេះ បញ្ហាអាកាសធាតុប្រែប្រួល ធ្វើឲ្យទិន្នផល និងគុណភាព គ្រាប់ស្វាយចន្ទីធ្លាក់ចុះ ដែលមិនអាចឆ្លើយតបតាមតម្រូវការទីផ្សារ។
ការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានជាង ១ពាន់លានដុល្លារនៅជិត១ឆ្នាំ២០២២ ធ្លាក់ចុះ ៣៥%
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ដំណាំស្វាយចន្ទី គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលសម្រាប់នាំចំណូលចូលសេដ្ឋកិច្ចជាតិ ជាក់ស្ដែង គិតតាំងពីខែមករា មកដល់ត្រឹមពាក់កណ្តាល ខែធ្នូ ឆ្នាំ២០២២នេះ សមាគមស្វាយចន្ទីកម្ពុជា សម្រេចបានការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិចំនួន ៦៧ម៉ឺនតោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១ពាន់៧៧លានដុល្លារ បានថយចុះជិត ៣៥%។ ការថយចុះការនាំចេញគ្រាប់ស្វាយចន្ទីនេះដែរ លោក អួន ស៊ីឡុត អះអាងថា គឺដោយសារតែបញ្ហាអាកាសធាតុបានធ្វើឲ្យ ទិន្នផល និងគុណភាព គ្រាប់ស្វាយចន្ទីធ្លាក់ចុះ និងមិនអាចផលិតបាននូវគ្រាប់ស្វាយចន្ទី ដែលមានគុណភាពខ្ពស់បានច្រើនគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារ។

លោក អួន ស៊ីឡុត បានបញ្ជាក់ឱ្យដឹងដែរថា វិស័យកសិកម្មនៅក្នុងឆ្នាំ២០២២ នេះ បានជួបនូវបញ្ហាប្រឈមជាច្រើន ជាពិសេសគឺវិស័យស្វាយចន្ទីតែម្តង ដែលបណ្តាលមកពីបញ្ហា ប្រែប្រួលអាកាសធាតុ ដែលនៅតែជាកត្តាប្រឈមសម្រាប់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ដែលធ្វើឱ្យគុណភាពគ្រាប់ស្វាយចន្ទី និងទិន្នផលស្វាយចន្ទីធ្លាក់ចុះ។ លើសពីនេះ តម្លៃជី ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ឡើងខ្ពស់ក៏បានធ្វើឱ្យប្រជាកសិកម្មមានការខាត់បង់ជាច្រើនផងដែរ។ ខណៈបច្ចុប្បន្នមានកសិករមួយចំនួនបាន កាប់ស្វាយចន្ទីអស់ប្រមាណ ១សែនហិកតា ដោយសល់ត្រឹមតែ ៧សែនហិកតាប៉ុណ្ណោះ។

បើទោះបីជា កសិករធ្វើការកាប់ដើមស្វាយស្វាយចន្ទីអស់ច្រើនក្តី ប៉ុន្តែប្រធានសមាគមរូបនេះ បានបង្ហាញក្ដីរំពឹងខ្ពស់ថា ក្នុងករណីអាកាសធាតុអំណោយផល ដំណាំស្វាយចន្ទី មានការលូតលាស់ល្អ លោករំពឹងថា កម្ពុជានឹងអាចផលិតគ្រាប់ស្វាយចន្ទីឆៅបានចន្លោះពី ៨០ម៉ឺនតោន ទៅ ១លានតោន ក្នុងឆ្នាំ ២០២៣។ បច្ចុប្បន្ន ដំណាំស្វាយចន្ទីកំពុងចេញក្តឹប ហើយការចេញក្តឹបនូវដូវឆ្នាំ២០២៣នេះ លឿនជាង រដូវឆ្នាំ២០២១ ចំនួន១ខែ និងលឿនជាង រដូវឆ្នាំ២០២២ ចំនួន ១ខែកន្លះ ហើយការប្រមូលផលស្វាយចន្ទី នឹងអាចចាប់ផ្តើមនាចុងខែមករា ឆ្នាំ២០២៣ ផងដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍ដែលផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជា បង្ហាញថា ក្នុងឆ្នាំ ២០២១ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានចំនួន ១លាន១សែនតោន ដែលអាចរកចំណូលបានចំនួន ១ពាន់៦រយលានដុល្លារ៕




អត្ថបទបន្ទាប់


តើនៅឆ្នាំ២០២៣ កម្ពុជាមានពន្លឺនឹងស្រូវទាញបានការវិនិយោគ និងទេសចរពីចិនបានមកវិញដែរ ឬទេ?

ប្រទេសចិន នៅតែជាឈរកំពូលតារាងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២២ បើទោះបីជាការ នាំចេញរបស់កម្ពុជាកាន់ទីផ្សារចិនមានការថយចុះក្…

ធនាគារពិភពលោក និង IMF បន្ដកៀរគរ និងអនុម័តកញ្ចប់ហិរញ្ញប្បទានរាប់រយលានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន

ខណៈដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្ដអូសបន្លាយប្រមាណ ១០ខែមកហើយនោះ ប្រទេសអ៊ុយក្រែននៅតែបន្ដត្រូវការជំនួយពីគ្រប់ច្រកល្ហក ដើម្បីទ្រទ្រង់រដ្ឋាភិបាលរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ