CSX នៅតែរំពឹងទំហំជួញដូរភាគហ៊ុនឆ្នាំនេះនឹងកើនដល់ ១លានដុល្លារក្នុងមួយថ្ងៃ ទោះស្ថានភាពសេដ្ឋកិច្ចសាកលមិនច្បាស់លាស់ក្ដី


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា នៅតែបង្ហាញក្ដីសង្ឃឹមខ្ពស់ថា ទីផ្សារជួញដូរភាគហ៊ុននៅកម្ពុជានឹងអាចកើនដល់ទំហំ១លានដុល្លារក្នុង១ថ្ងៃ នៅឆ្នាំ២០២៣នេះ ខណៈស្ថានភាពផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២២ សម្រេចបានក្នុងក្នុងកំណើនគួរឲ្យកត់សម្គាល់។
CSX នៅតែរំពឹងទំហំជួញដូរភាគហ៊ុនឆ្នាំនេះនឹងកើនដល់ ១លានដុល្លារក្នុងមួយថ្ងៃ
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយក​ផ្សារមូលបត្រកម្ពុជា បានកត់សម្គាល់ឃើញថា កត្តា​ចម្បងៗ ដែលបង្ហាញថា ផ្សារមូលបត្រកម្ពុជា​នៅឆ្នាំ​២០២២ មានភាពរីកចម្រើន គឺពឹងផ្អែកលើ​សម្ទុះនៃការចាប់​អារម្មណ៍​របស់សាធារណជន ការចាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការចុះបញ្ជី និងទំហំជួញដូរប្រចាំថ្ងៃជាដើម។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យផ្សារមូលបត្រនៅកម្ពុជាថា នៅឆ្នាំ២០២៣ បើទោះបី ស្ថានភាពផ្សារមូលបត្រសាកលមានភាពមិនច្បាស់លាស់ ដោយសារឥទ្ធិពលនៃវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន តែវិស័យផ្សារមូលបត្រកម្ពុជានឹងនៅតែបង្ហាញពីភាពរឹងមាំ។ បើតាមឯកឧត្តម ហុង សុហូរ នៅឆ្នាំ២០២២នេះ ទំហំជួញដូរបានកើនឡើងយ៉ាងឆាប់រហ័ស បើធៀបនឹងឆ្នាំ២០២១ ខណៈរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមបានកើនដល់ប្រមាណ ៦០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ នៅតែមើលឃើញពីសន្ទុះនៃចំនួនអ្នកបើកគណនីជួញដូរថ្មីមានការកើនឡើងខ្លាំង ជាពិសេសក្នុងកម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា និងពិព័រណ៍ការងារ ដែលធ្វើឲ្យផ្សារមូលបត្រកម្ពុជាទទួលបានអ្នកបើកគណនីជួយដូរភាគហ៊ុនជិត៣ពាន់នាក់ ដែលបង្ហាញពីភាពរីកចម្រើន និងការចាប់អារម្មណ៍របស់អ្នកវិនិយោគមកលើវិស័យជួញដូរភាគហ៊ុននៅកម្ពុជា។

បើទោះជាបែបនេះក្ដី ការអូសបន្លាយនូវវិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន នៅតែជិះឥទ្ធិពលខ្លះដែរ ដល់វិស័យផ្សារមូលបត្រសាកល រួមទាំងវិស័យ​ផ្សារមូលបត្រ​នៅកម្ពុជាផងដែរ ដែលបានធ្វើឲ្យទំហំជួញដូរជាមធ្យម​ប្រចាំថ្ងៃ​នៅត្រីមាសចុងក្រោយ​នៃឆ្នាំ២០២២ មានការថយចុះបន្តិចវិញ។ បច្ចុប្បន្ន ការជួញដូរភាគហ៊ុន​ជា​មធ្យម​មាន​ទំហំជាង ​៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ។

យ៉ាងណាក៏ដោយចុះ សម្រាប់វិស័យផ្សារមូលបត្រសាកល​ឆ្នាំ២០២៣ ឯកឧត្តម ហុង សុហួរ បានយល់ឃើញថា អាចនឹងបន្តរងឥទ្ធិពលខ្លះៗ ពីវិបត្តិសង្គ្រាម​រវាងរុស្សី-អ៊ុយក្រែន ដូច្នេះ ចង់ឬមិនចង់វាក៏ប៉ះពាល់ខ្លះដែរ​ដល់​វិស័យផ្សារមូលបត្រ​ទាំងមូល ដែលបណ្ដាលមកពី​ថ្លៃ​ភាគហ៊ុនធ្លាក់ចុះ។ ក្នុងនោះ មូលបត្របំណុលវិញ កំពុងប្រឈមនឹង​បញ្ហា អត្រាការ​ប្រាក់​កើនឡើងខ្លាំង ដោយសារធនាគារកណ្ដាលនៅ​អាមេរិក និងអឺរ៉ុប មានការដំឡើងអត្រាការប្រាក់ ហើយក៏ជំរុញឲ្យទាំងមូលបត្ររដ្ឋ និងឯកជន​ត្រូវដំឡើងការប្រាក់ដូចគ្នា។ ក៏ប៉ុន្តែ ជុំវិញស្ថានភាពផ្សារមូលបត្រកម្ពុជា នាឆ្នាំ២០២៣វិញ ឯកឧត្តម ហុង សុហួរ នៅតែបង្ហាញ​នូវសញ្ញាណវិជ្ជមាន ដោយសារសម្ទុះ​នៃការចាប់អារម្មណ៍កាន់តែខ្លាំងពីសាធារណជន។ លើសពីនេះ ឯកឧត្តមនៅតែរំពឹងខ្ពស់ថា ឆ្នាំ២០២៣នេះ ចំនួនអ្នកបើកគណនីជួញដូរថ្មីនឹងមានការកើនឡើងថែមទៀត ជាមួយនឹងទំហំជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជានឹងអាចកើនដល់១លានដុល្លារក្នុង១ថ្ងៃ។

គួរជម្រាបថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន១៧ ក្នុងនោះក្រុមហ៊ុនចំនួន៨បានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុល ខណៈ៩ក្រុមហ៊ុនទៀតបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ។ ដោយឡែក សម្រាប់ឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួនតែពីរប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដាបង្កើតសាខាទី ២៦៤ នៅផ្សារទំនើបអ៊ីអន៣ ដើម្បីបំពេញកំណើនតម្រូវការអតិថិជន

ព័ត៌មាន
ដើម្បីបំពេញនូវតម្រូវការអតិថិជនដែលកំពុងមានការកើនឡើងខ្ពស់ផ្នែកសេវាហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា ភីអិលស៊ី បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនទី២…

កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលទេសចរចិន ខណៈអ្នកជំនាញរំពឹងទទួលបានទេសចរចិន ៣០ ម៉ឺននាក់នៅឆ្នាំនេះ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា ទោះបីចរន្តភ្ញៀវទេសចរចិន ដែលចូលមកកម្ពុជានៅមិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែកម្ពុជារំពឹងថា នឹងអាចទទួលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ