ការជួញដូរផ្សារភាគហ៊ុន

អ្នកជំនាញ៖ ការជួញដូរផ្សារភាគហ៊ុនប្រសើរជាងឆ្នាំមុនទៅទៀត នៅត្រីមាសទី១ឆ្នាំនេះ


នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ថ្វីត្បិតតែ ការរីករាលដាលឆ្លងនៅសហគមន៍ បាននិងកំពុងធ្វើទុក្ខបុកម្នេញទៅដល់អាជីវកម្មជាច្រើនក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍២០កុម្ភះនេះ ហាក់មិនបានធ្វើឲ្យរង្គោះរង្គើដល់ការជួញដូរភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជានោះទេ។ ជាក់ស្ដែង អ្នកជំនាញនៅក្នុងវិស័យមូលបត្រ បានអះអាងថា សកម្មភាពនៃការជួញដូរភាគហ៊ុននៅត្រីមាសទី១ ឆ្នាំ២០២១នេះ មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅទៀត។
សកម្មភាពនៃការជួញដូរភាគហ៊ុន នៅលើផ្សារមូលបត្រ​កម្ពុជា បង្ហាញតាម​អេក្រង់ទូរទស្សន៍
ដោយ

​លោក ព្រំ វិសុទ្ធ អគ្គនាយក​ក្រុមហ៊ុន ACLEDA Security ដែល​ទើប​ទទួល​បាន​តំណែង​ម្ចាស់​ជា​ម្ចាស់​ជ័យ​លា​ភី​ឈ្មួញ​ជើងសារ​ឆ្នើម​៥​ត្រីមាស​ជាប់​គ្នា ពី​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នោះ បាន​គូសបញ្ជាក់​ប្រាប់ ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ទោះបីជា​ស្ថិត​នៅ​ក្នុង​វិបត្តិ នៃ​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការ​ការ​ជួញដូរ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​តែ​មាន​ភាព​មមាញឹក​ជា​ធម្មតា និង​ហាក់​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​ទៀត​ផង​។

ការ​រីក​ចម្រើន​នៃ​ផ្សា​រមូល​ប​ត្រ​នៅ​កម្ពុជា ក៏​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន ACLEDA Securities Plc នៅ​តែ​អាច​រក្សា​ដំណែង​ជា​ម្ចាស់​ជ័យ​លា​ភី​ឆ្នើម​ឈ្មួញ​ជើងសារ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​៥​ត្រីមាស​ជាប់​គ្នា​ផ​ដែរ​។ 

តាម​ការ​អះអាង​របស់​លោក ព្រំ  វិសុទ្ធ ក្រុមហ៊ុន​លោក​នៅ​តែ​មាន​ជំនឿ​ថា នឹង​ទទួល​បាន​ជ័យ​លា​ភី​នៅ​ត្រីមាស​ក្រោយ​បន្ត​ទៀត ដោយសារ​ក្រុមហ៊ុន ACLEDA Securities  មាន​ចំនួន​វិនិយោគិន​ច្រើន ដល់​ទៅ ៦៧%  បើ​ធៀប​នឹង​ចំនួន​វិនិយោគិន​សរុប​នៅ​លើ​ទីផ្សារ​មូល​ប​ត្រ គួប​ផ្សំ​នឹង​ការ​រៀប​ចំនូ​វ​យុទ្ធសាស្ត្រ​ថ្មី​បន្ថែម​ទៀត​ផង​ដែរ​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ហុង សុ​ហួរ នា​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅ​តែ​រំពឹង​ថា​នឹង​ទទួល​បាន​ក្រុមហ៊ុន​ថ្មី​ៗ​ចូល​មក​ចុះបញ្ជី​ចំនួន​៥​ក្រុមហ៊ុន​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២១​នេះ បើ​ទោះបីជា​មានការ​រីក​រាល​ខ្លាំង​នៃ​កូ​វី​ដ​-១៩​ក៏​ដោយ ខណៈ​ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​១​ហើយ បាន​និង​កំពុង​ដាក់​ស្នើ​មក​កាន់​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​អាច​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​របស់​ខ្លួន​នៅ​ខែមិថុនា​ខាង​មុខ​នេះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៣ខែវៀតណាមនាំចេញផលិតផលជលផលជាង ១,៦ពាន់លានដុល្លារ

ព័ត៌មាន
នៅត្រឹមតែរយៈពេល៣ខែ ដំបូងនៃឆ្នាំ២០២១នេះ ប្រទេសវៀតណាមបាននាំចេញផលិតផលជលផលក្នុងតម្លៃជាង ១ពាន់៦រយលានដុល្លារអាមេរិក កើនឡើង៣% ធៀបនឹងរយៈពេ…

កម្ពុជាបាត់ចំណូលពីវិស័យទេសចរណ៍ ៨០%នៅក្នុងឆ្នាំ២០២០

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ ចំណូលពីវិស័យទេសចរណ៍មានប្រមាណតែជាង១ពាន់លានដុល្លារប៉ុណ្ណោះ ថយចុះជិត៨០% ដោយក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ