ប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដា

អ្នកប្រើប្រាស់ជា ៤០ម៉ឺននាក់ បានស្នើសុំឥណទានតាមប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដា


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជាទទួលបានកំណើនការស្នើសុំឥណទានតាមប្រព័ន្ធជីឌីថលក្នុងរង្វង់៤០ម៉ឺននាក់គិតចាប់ពីឆ្នាំ២០២០ មកដល់ដើមឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ ចំនួនអតិថិជនប្រើប្រាស់ឌីជីថលរបស់ធនាគារអេស៊ីលីដា មានចំនួនរហូតដល់ជាង៩០% ដែលនាំឲ្យអ្នកធ្វើប្រតិបត្តិការតាមទីភ្នាក់ងារ និងបញ្ជរនៅមានក្រោម១០% ប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា។
អេស៊ីលីដាពង្រីកវិសាលភាពអភិវឌ្ឍប្រព័ន្ធឌីជីថលកាន់តែខ្លាំង ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់កំពុងកើនឡើង

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា កត់សម្គាល់ឃើញថា ចាប់ពីឆ្នាំ២០២០ ចំនួនអ្នកស្នើសុំឥណទានតាមបញ្ជរ ឬទីភ្នាក់ងារទូទាំងប្រទេសរបស់ធនាគារអេស៊ីលីដា មិនសូវមាននោះទេ។ ការធ្លាក់ចុះនេះ គឺបន្ទាប់ពីអតិថិជនភាគច្រើនបានងាកមកប្រើប្រាស់សេវាស្នើសុំឥណទានតាមឌីជីថល ព្រោះវាមានភាពងាយស្រួល មិនស្មុគស្មាញ និងចំណាយពេលវេលាតិច។

បើតាមលោកបណ្ឌិត អ៊ិន ចាន់នី គិតចាប់ពីឆ្នាំ២០២០ មកទល់បច្ចុប្បន្ន ចំនួនអ្នកស្នើសុំឥណទានតាមអេឡិចត្រូនិករបស់ ធនាគាអេស៊ីលីដា មានកំណើន៤០ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន។ ការកើនឡើងចំនួនអ្នកស្នើសុំឥណទានតាមឌីជីថលនេះ គឺក្រោយពេលធនាគារអេស៊ីដាបានខិតខំអភិវឌ្ឍនផលិតផល និងសេវាកម្មឌីជីថលជាបន្តបន្ទាប់ក្នុងការបម្រើអតិថិជន ឲ្យស្របតាមការរីកចម្រើននៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ 

លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់បន្ថែមថា ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដាបច្ចុប្បន្នមានរហូតដល់៩៤% ខណៈអ្នកប្រើប្រាស់សេវាទីភ្នាក់ងារ និងបញ្ជរមានតែ៦% តែប៉ុណ្ណោះ។ ទោះបីយ៉ាងនេះក្តី លោកបណ្ឌិត អ៊ិន ចាន់នី អះអាងថា ធនាគារអេស៊ីលីដានឹងបន្តពង្រីកការិយាល័យនៅតាមរាជធានីខេត្តឲ្យកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំ២០២២ នេះ ដើម្បីឆ្លើយតបនឹងកំណើនរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ លោកបណ្ឌិត បន្ថែមថា ក្នុងចំណោមប្រាក់បញ្ញើសន្សំសរុបរបស់ធនាគារអេស៊ីលីដាជាង ៥ពាន់៤រយលានដុល្លារអាមេរិក មានការរួមចំណែក៧០% ពីអតិថិជននៅរាជធានីភ្នំពេញ រីឯទំហំឥណទានដែលមានជាង៥ពាន់លានដុល្លារអាមេរិកដូចគ្នា៧០% ត្រូវបានក្តោបក្តាប់ដោយអតិថិជនតាមបណ្តាខេត្ត។ 

របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបង្ហាញថា  នៅឆ្នាំ២០២១គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមអេឡិចត្រូនិកមានជិត ៧០០លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត ២០០ពាន់លានដុល្លារអាមេរិកស្មើនឹង៧៨៧% នៃផលិតផលសរុប។

ក្នុងនោះ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចរបស់ធនាគារអេស៊ីលីដានៅឆ្នាំ២០២១ មានចំនួន៨៥លានប្រតិបត្តិការកើនឡើង៦១% ដែលមានទំហំទឹកប្រាក់ចំនួន៣៤ពាន់លានដុល្លារអាមេរិកកើនឡើង៩០% បើធៀបនឹងឆ្នាំ២០២០៕

None



អត្ថបទបន្ទាប់


គម្រោងមណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណងថ្មីតម្លៃជាង១ពាន់លានដុល្លារក្នុងខេត្តកំពត ជួយអ្វីខ្លះដល់វិស័យដឹកជញ្ជូន?

ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងវិស័យដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះបញ្ជីវិនិយោគជូនក្រុមហ៊ុនវិនិយោគឯកជនមួយ ដើម្បីវិនិយ…

ទីក្រុងឆ្នើមរបស់កម្ពុជាចំនួន៣ ជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣

ទីក្រុងឆ្នើមរបស់កម្ពុជា ចំនួន៣ រួមមាន៖ ទីក្រុងព្រះសីហនុ,ទីក្រុងបាត់ដំបង និងទីក្រុងសៀមរាប បានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ