ចំណូលពន្ធគយនៅត្រីមាសទី១ឆ្នាំនេះ

ស្ថានភាពចំណូលពន្ធគយ និងពន្ធដារនៅតែរឹងមាំនៅត្រីមាសទី១ឆ្នាំនេះ


ទោះបីជា ចំណូលសារពើពន្ធនៅតែរឹងមាំក្ដី ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានអះអាងថា សុខភាពសេដ្ឋកិច្ចសកលកំពុងជួបការលំបាកនៅឡើយ ដែលអាចធ្វើឱ្យចំណូលរបស់ប្រទេសកម្ពុជានឹងមាននិន្នាការទ្រឹង ឬថយចុះវិញ។ ស្ថិតក្នុងបរិការណ៍នេះ សម្តេចតេជោបានណែនាំឱ្យរដ្ឋមន្រ្តីទាំងអស់ មិនត្រូវចំណាយច្រើនហួសហេតុពេកនោះទេ ពោលគឺត្រូវចំណាយដោយក្បិតក្បៀត និងចំគោលដៅ។
រដ្ឋរកចំណូលបានជាង ១ពាន់៩រយលានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ

របាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ បង្ហាញថា នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករសរុបបានចំនួនជាង ១ពាន់៣រយលានដុល្លារ ដែលស្មើនឹងប្រមាណជាង ៣៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលអគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធផ្ទៃក្នុងឱ្យបានប្រមាណជាង ៣ពាន់៥រយលានដុល្លារ។

ដោយឡែក បើក្រឡេកមកមើល ចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករវិញ តាមរបាយការណ៍បង្ហាញថា នៅក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបានជាង ៥៦៤លានដុល្លារ ប៉ុន្ដែមានការថយចុះប្រមាណ ៥,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ប្រភពចំណូលច្រើនជាងគេ គឺបានមកពីអាករលើតម្លៃបន្ថែមមានជាង ៤២% អាករពិសេសមានជិត៣៣% និងពន្ធគយមាន ២០% រួមទាំងប្រភពចំណូលផ្សេងៗទៀត។

ទាក់ទងនឹងស្ថានភាពចំណូលសារពើពន្ធនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព កាលពីថ្ងៃទី២០ ខែមេសានេះ ថាថា ការប្រមូលចំណូលគយ និងពន្ធដារបាននៅ៣ខែដំបូងដើមឆ្នាំនេះ ដ្បិតទទួលបានចំណូលច្រើនក៏ពិតមែន ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ចសកលហាក់កំពុងជួបការលំបាកនៅឡើយ ដែលកត្តានេះអាចឱ្យចំណូលរបស់ប្រទេសកម្ពុជាអាចនឹងមាននិន្នាការទ្រឹង ឬថយចុះផងដែរ។ ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរដ្ឋមន្រ្តីទាំងអស់ មិនត្រូវចេះតែស្នើទាមទារចំណាយច្រើនហួសហេតុនោះទេ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការកៀរគរប្រមូលចំណូលពន្ធជូនរដ្ឋ ខណៈដែលនៅពេញ១ឆ្នាំ២០២២កន្លងទៅ កម្ពុជា ទទួលបានចំណូលសារពើពន្ធសរុបដល់ទៅជាង ៦ពាន់លានដុល្លារ កើនឡើងលើសផែនការចំនួន ២៧%។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន៕




អត្ថបទបន្ទាប់


កម្ពុជា និងបារាំង ពិភាក្សាលើការការដោះដូរពាណិជ្ជកម្មផ្លែប៉ោម និងស្វាយស្រស់រវាងគ្នា

ថ្នាក់ដឹកនាំនៃក្រសួងកសិកម្មកម្ពុជា និងគណៈប្រតិភូនៃប្រទេសបារាំងបានជួបពិភាក្សាគ្នានៅថ្ងៃទី ១៩ ខែមេសានេះ ដោយផ្ដោតលើការនាំចូលផ្លែប៉ោមស្រស់ពី…

តើចរន្ដនៃការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជានៅត្រីមាសទី១ឆ្នាំនេះ មានការវិវត្តយ៉ាងណាដែរ?

នៅរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣ ចំនួនហោះហើរតាមផ្លូវអាកាសរបស់កម្ពុជា មានដល់ជាង ១ម៉ឺន២ពាន់ជើងជាចំនួនកើនឡើងយ៉ាងគំហុក បើធៀបនឹងត្រីមាសទី១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ