នយោបាយថៃ

កូនស្រីលោក ថាក់ស៊ីន ត្រូវបានតែងតាំងក្នុងតំណែងដ៏មានឥទ្ធិពលមួយនៅប្រទេសថៃ


លោកស្រី ផៃថងតាន ស៊ីណាវ៉ាត្រា កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់នៅពេលបោះឆ្នោត កាលពីខែឧសភា ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំមួយរូបក្នុងគណៈកម្មាធិការរដ្ឋាភិបាល ដែលធ្វើការស្និតនឹងប្រជាពលរដ្ឋ។ តំណែងលោកស្រីមិនធំទេនៅក្នុងរដ្ឋាភិបាល ប៉ុន្តែអ្នកវិភាគបានអះអាងថា នេះជាតំណែងដ៏មានឥទ្ធិពល ដែលអាចបើកផ្លូវឱ្យលោកស្រី ក្លាយជាមេដឹកនាំរបស់ថៃនៅពេលអនាគត។
នយោបាយថៃ
ដោយ

លោកស្រី ផៃថងតាន ស៊ីណាវ៉ាត្រា ( Paetongtarn Shinawatra ) ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាមេដឹកនាំថ្មីរបស់គណបក្សភឿថៃ ដែលកំពុងកាន់អំណាច ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំមួយរូបក្នុងគណៈកម្មាធិការរដ្ឋាភិបាល ដែលមានអំណាចខ្ពស់មួយ ដែលអ្នកវិភាគបានអះអាងថា តំណែងនេះ ធ្វើឱ្យលោកស្រីអាចនៅគៀកនឹងពលរដ្ឋ ហើយអាចធ្វើការជាមួយនឹងពលរដ្ឋ ជាពិសេសគឺអ្នកក្រីក្រ ដែលជាឫសគល់ដ៏រឹងមាំរបស់គណបក្សភឿថៃ។

គណៈកម្មាធិការជាតិនេះមានសមាជិក២៣រូប រួមមានរដ្ឋមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ អភិបាលក្រុងបាងកក លេខាអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលសាធារណៈ និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ។

ស្ថាប័ននេះមានភារកិច្ចក្នុងការអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខភាពសាធារណៈជាតិ ពិនិត្យសំណើគោលនយោបាយសំខាន់ៗ ជូនគណៈរដ្ឋមន្ត្រី និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធលើបញ្ហាសុខភាពសាធារណៈ។

ក្រៅពីតំណែងនៅក្នុងគណៈកម្មការមួយនេះ កន្លងមកលោកស្រី ផៃថងតាន ក៏ជាអនុប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រថាមពលជាតិ ដែលដឹកនាំដោយលោក ស្រ៊ីថា ផងដែរ។

ជុំវិញនិន្នាការ និងការតែងតាំងផ្ទួនៗជាបន្តបន្ទាប់ អ្នកសង្កេតការណ៍គិតថា លោកស្រី ផៃថងតាន កំពុងត្រូវបានគេរៀបចំឱ្យក្លាយជានាយករដ្ឋមន្ត្រី នាពេលអនាគត ខណៈដែលគេដឹងថា លោកស្រីគឺជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ប៉ុន្តែគណបក្សនេះបានជ្រើសរើសលោក ស្រ៊ីថា ជំនួស ដោយសារតែលោកចាស់ទុំ និងមានបទពិសោធន៍នយោបាយ ខណៈលោកស្រី នៅវ័យក្មេង ដែលទាមទារឱ្យមានការសិក្សារៀនសូត្រកិច្ចការសំខាន់ៗសិន ដើម្បីរង់ចាំពេលវេលាសមស្របណាមួយមក ដល់។

នៅក្នុងបក្សភឿថៃ នៅពេលនេះ លោកស្រី ផៃថងតាន ត្រូវបានគេលើកជាបេក្ខភាពប្រធានគណបក្ស ជំនួសលោក ជុណាន ស្រ៊ីកែវ ( Cholnan Srikaew) ដែលបានលាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះការខកខានមិនបានរក្សាការសន្យាថា គណបក្សភឿថៃនឹងមិនធ្វើការជាមួយគណបក្សដែលមានទំនាក់ទំនងជាមួយនរណាម្នាក់ពីរបបក្រោយរដ្ឋប្រហារ ចាប់តាំងពីពេលនោះមក លោក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីសុខាភិបាលសាធារណៈ។

លោកស្រី គឺជាអ្នកនយោបាយវ័យក្មេងបំផុតម្នាក់របស់ថៃ ដែលមានអាយុ៣៧ឆ្នាំ ហើយបានប្រឡូកនៅក្នុងអាជីពនយោបាយនៅក្នុងឆ្នាំ២០២២ ប៉ុណ្ណោះ។ លោកស្រី ត្រូវបានគេដឹងថា បានបញ្ចប់ការសិក្សាបិរញ្ញប័ត្រពីសាកលវិទ្យាល័យ ជូឡាឡុងកន លើមុខជំនាញ វិទ្យាសាស្រ្តនយោបាយ សង្គមវិទ្យា និង នរវិទ្យា កាលពីឆ្នាំ២០០៨ ហើយកំពុងបន្តថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិ នៅអង់គ្លេស​៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ជប៉ុន កំពុងសម្លឹងប្រភពឧស្ម័នរាវធម្មជាតិថ្មីនៅកាតា និងឥណ្ឌូនេស៊ី

ស្របពេលដែលសង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានបង្អាក់ការផ្គត់ផ្គង់ឧស្ម័នរាវធម្មជាតិជាសកល ពាណិជ្ជករធនធានរបស់ប្រទេសជប៉ុន បានចាប់ផ្ត…

លោក ស៊ី ជីន ពីង អាចមកបំពេញទស្សនកិច្ចនៅវៀតណាម នៅចុងខែតុលា ឬដើមខែវិច្ឆិកា

ក្រុមមន្ត្រីវៀតណាម និងចិន ត្រូវបានគេជឿថា កំពុងរវល់នឹងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចដែលអាចធ្វើទៅបានដោយលោក ស៊ី ជីន ពីង ប្រធានាធិបតីចិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ