វិស័យធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រងថៃធំមួយ ត្រៀមខ្លួនចូលប្រជែងទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ!


ក្រុមហ៊ុនធានារ៉ាប់រងធំមួយរបស់ថៃ ដែលមានចុះបញ្ចីក្នុងផ្សារហ៊ុនផងនោះ គឺក្រុមហ៊ុន Dhipaya បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការពង្រីកសាខានៅក្នុងប្រទេសកម្ពុជា តាមរយៈការសហវិនិយោគរួមគ្នា (Joint Venture) ជាមួយនឹងដៃគូ ដែលជាក្រុមហ៊ុននៅកម្ពុជា ដើម្បីបើកប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងមិនមែនអាយុជីវិត នៅក្នុងត្រីមាសទី៣ នៅឆ្នាំនេះ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននេះ នៅក្នុងសារព័ត៌មានបាងកកប៉ុស្ដិ៍របស់ថៃ នាពេលថ្មីៗនេះ។
ក្រុមហ៊ុនធានារ៉ាប់រងថៃធំមួយ ត្រៀមខ្លួនចូលប្រជែងទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ!

តាមប្រភពព័ត៌មាន​របស់ថៃដដៃលនេះ បាន​ឲ្យដឹងទៀតថា ក្រុមហ៊ុន​ធានារ៉ាប់រង Dhipaya កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា​ជាមួយនឹង​វិនិយោគិន​ខ្មែរ ដើម្បី​បង្កើត​ក្រុមហ៊ុន​ជាការសហវិនិយោគ​រួមគ្នាមួយ ដែល​ក្រុមហ៊ុនថៃ មានបំណង​ចង់​បាន​ចំណែក​កាន់កាប់​ភាគហ៊ុន ច្រើនជាង​កម្ពុជា។ នេះបើតាម​ការអះអាង​របស់​ លោក Somporn Suebthawilkul អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ធានារ៉ាប់រង Dhipaya។

លោក Somporn បាន​និយាយថា «យើង​មានបំណង​ប្រតិបត្តិការ​ទាំងពីរ គឺ​អាជីវកម្ម​ធានារ៉ាប់រង​អាយុជីវិតផង និង​ មិនមែនអាយុជីវិតផង។ ដូចអ្វីដែល ច្បាប់​កម្ពុជា បានអនុញ្ញាត​ឲ្យ​វិនិយោគិន​បរទេស ចំណាយ​ដើមទុន ៧លាន​ដុល្លារអាមេរិក សម្រាប់​ការទទួលបានអាជ្ញាបណ្ណមួយ។ ដូច្នេះ ក្រុមហ៊ុន​បាន​សម្រេចចិត្ត​ថា និងវិនិយោគ​លើ​អាជីវកម្មធានារ៉ាប់រង​មិនមែន​អាយុជីវិត​ជាមុនសិន»។

បើតាម​ការ​អះអាង​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធានារ៉ាប់រង​ថៃរូបនេះ បាន​គូសបញ្ជាក់​ឲ្យដឹងថា ការ​​ផ្ដល់​សេវាធានារ៉ាប់រង​ គ្របដណ្ដប់​លើ​សំណង់ និង​យានយន្ដ គឺជា​សេវាកម្ម​ចម្បង​ដែលក្រុមហ៊ុន​ផ្ដោត​នៅក្នុង​ទិផ្សារ​កម្ពុជា។

វិនិយោគិនថៃមើលឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេស​កម្ពុជា គឺមានកំណើន​សេដ្ឋកិច្ច​ល្អប្រសើរ មាន​ប្រជាជន​ពេញវ័យ​ធ្វើការច្រើន និងមានលំហូរវិនិយោគ​ពីបរទេស​ជាច្រើន ត្រូវបាន​លើកកម្ពស់ ផ្នែកហេដ្ឋារចនាសម្ព័ន្ធវិនិយោគ។ បន្ថែមពីនេះ វិស័យ​សេវាកម្មធានារ៉ាប់រង មិនមែនអាយុជីវិតនៅកម្ពុជា គឺមាន​ខ្ពស់​ជាង​រហូតដល់ទៅ ៤ដង ធៀបនឹងប្រទេសឡាវ។ 

ក្រុមហ៊ុន​ធានារ៉ាប់រង​ Dhipaya ក៏មាន​ការវិនិយោគ​រួមគ្នា ជាមួយនឹង​ក្រុមហ៊ុន​នៅក្នុងប្រទេស​វៀតណាមដែរ ហើយក្រុមហ៊ុននេះ ក៏កំពុង​ស្វែងរក​ឱកាស​ពង្រីក​ខ្លួន​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បន្ដទៀត ប៉ុន្ដែ មិនត្រូវពេលវេលា ព្រោះតែ​នៅប្រទេសនេះ មានការ​រិតដ្បិតមួយចំនួន ពិសេស​នៅក្នុង​ការផ្ដល់​អាជ្ញាបណ្ណ​​​សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង គឺមាន​តម្លៃខ្ពស់។

សូមបញ្ជាក់ថា អាជីវកម្ម​នៅក្រៅប្រទេស​របស់​ក្រុមហ៊ុន Dhipaya មាន​ការរួមចំណែក​តិចជាង ១០០ លានបាត​ ឬក្រោម ​៥% នៃ​បុព្វលាភ​សរុបធានារ៉ាប់រង​សរុប​​​របស់ក្រុមហ៊ុន ដែលមាន​២០ពាន់លាន​បាត​ក្នុងមួយឆ្នាំ៕

None



អត្ថបទបន្ទាប់


ក្រសួងការងារ៖ កម្ពុជាមានប្រជាជន ១០លាននាក់ មានការងារធ្វើ ជំរុញឲ្យអត្រាអ្នកមានការងារធ្វើកើនដល់ជាង ៩៩%

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ បានអះអាងនាពេលថ្មីៗនេះថា គិតមកទល់ពេលបច្ចុប្បន្ននេះ អត្រាចំនួនប្រជាពលរដ្ឋ ដែលមានការងារធ្វើ បានកើនឡើ…

វិស័យចំនួន ១៩ របស់ថៃ កំពុងរងផលប៉ះពាល់ ដោយសារតែវីរុស Covid 19

ប្រទេសថៃ ដែលត្រូវបាន គេមើលឃើញថា គឺជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែបញ្ហាវីរុសកូរ៉ូណា ឬហៅថា Covid 19 បន្ទាប់ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ