លោក ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកក្នុងរដ្ឋអូហាយយោ( Ohio)បានអះអាងដោយគ្មានមូលដ្ឋានថា ការបរាជ័យក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ក្រោមថ្វីដៃរបស់លោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ គឺជាលទ្ធផលនៃការលួចបន្លំការបោះឆ្នោត។
លោក ដូណាល់ ត្រាំ ដែលធ្លាប់ជាបុរសមាត់ដាចស្រាប់បានពោលពាក្យប្រមាថមួយចំនួន ហើយបានព្យាករណ៍ថា ប្រសិនបើគាត់មិនឈ្នះការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាទេ លទ្ធិប្រជាធិបតេយ្យរបស់អាម៉េរិកនឹងឈានដល់ទីបញ្ចប់ហើយ។លោក ត្រាំ អះអាងថា ប្រសិនបើលោកមិនឈ្នះការបោះឆ្នោតនេះ លោកមិនគិតថាពលរដ្ឋអាម៉េរិក នឹងមិនមានការបោះឆ្នោតមួយផ្សេងទៀតនៅក្នុងប្រទេសមហាអំណាចកំពូលនេះទេ។
លោក ត្រាំ បានឈ្នះក្នុងការបោះឆ្នោតក្នុងបក្ស ដើម្បីដណ្តើមតំណែងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋកាលពីសប្តាហ៍មុន ដើម្បីចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយឡែកលោក បៃដិន ក៏នឹងបន្តឈរឈ្មោះនៅក្នុងការបោះឆ្នោតផងដែរ។
បើតាមប្រវត្តិប្រធានាធីបតីអាម៉េរិក ការប៉ុនប៉ងរបស់លោក ដូណាល់ ត្រាំ ត្រឡប់មករកសេតវិមានវិញ គឺមិនមែនលោកជាជនទីមួយនោះទេ៕
ដោយៈ សរ សុជាតិ