គិតត្រឹមម៉ោង ៤ និង៣០នាទីសៀល ថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ក្រុមប្រតិបត្តិការសង្គ្រោះ បានរកឃើញមនុស្ស ៤ នាក់បន្ថែមទៀតចេញពីគំនរអគារបាក់បែក ៧ជាន់នៅក្រុងព្រះសីហនុ ។ ក្នុងនោះ ចំណោម ៤នាក់ រកឃើញចុងក្រោយ មាន ២ នាក់នៅមានជីវិតនិង ២ នាក់ទៀតស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ២៨នាក់ និងអ្នករបួស២៦ នាក់ ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសចំនួនសរុបមាន ៥៤ នាក់ ក្នុងនោះស្លាប់ចំនួន ២៨នាក់ (ស្រី ៤ នាក់) ហើយអ្នករងរបួសចំនួន២៦នាក់(ស្រី ២ នាក់)។
ស្របពេលដែលក្រុមជួយសង្គ្រោះចម្រុះ កំពុងតែមមាញឹកក្នុងការរុករកជនរងគ្រោះទាំងយប់ទាំងថ្ងៃ ២យប់ បីថ្ងៃ ពីការបាក់រលំអគារកម្ពស់ ៧ជាន់នៅក្នុងខេត្តព្រះសីហនុ មានសប្បុរសជនជាច្រើន ក៏បានផ្តល់ការឧបត្ថម្ភប្រាក់ជាបន្តបន្ទាប់ដោយផ្ទាល់ និង តាមរយៈប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងកាកបាទក្រហមកម្ពុជាផងដែរ។
គិតរហូតមកដល់ពេលនេះ ថវិកា ដែលសប្បុរសជននានាបានចូលរួមឧត្ថម្ភ តាមរយៈការអំពាវនាវរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ដើម្បីជួយជនរងគ្រោះស្លាប់ និង រងរបួស ពីការរលំអគារ ៧ ជាន់នៅក្រុងព្រះសីហនុ រួមមាន៖
1. ឧកញ៉ា លី យ៉ុងផាត់ ១០ ម៉ឺនដុល្លារអាមេរិក
2. ឧកញ៉ា លាង ឃុន ១០ម៉ឺនដុល្លារអាមេរិក
3. ឧកញ៉ា ឃុន សៀ ១០ម៉ឺនដុល្លារអាមេរិក
4. ឧកញ៉ា អាង ឈុន លាង ១០ ម៉ឺនដុល្លារអាមេរិក
5. ឧកញ៉ា ឡៅ ម៉េងឃីន ៥ ម៉ឺនដុល្លារអាមេរិក
6. ឧកញ៉ា គង់ ទ្រីវ ៥ ម៉ឺនដុល្លារអាមេរិក
7. ឧកញ៉ា វិញ ហួ ២ម៉ឺនដុល្លារអាមេរិក
8. ឧកញ៉ា សៀ ឬទ្ធី ១ ម៉ឺនដុល្លារអាមេរិក
9. ឧកញ៉ា គួច ម៉េង លី ១ ម៉ឺនដុល្លារអាមេរិក
10. ឧកញ៉ា ហ៊ីវ គឹមហេ ១ ម៉ឺនដុល្លារអាមេរិក
11. ឯកឧត្តម ម៉ា ឈឿន និងលោកជំទាវ ១ ម៉ឺនដុល្លារអាមេរិក
12. ឧកញ៉ា ហ៊ុន តូ ១០ម៉ឺនដុល្លារអាមេរិក
13. មិត្តភក្តិឧកញ៉ា ហ៊ុន តូ ៦នាក់ ៤០ម៉ឺនដុល្លារអាមេរិក
14. ឧកញ៉ា គិត ម៉េង ១០ ម៉ឺនដុល្លារអាមេរិក
15. លោកស្រី សៀង ចាន់ហេង ១០០លានរៀល
16. ឧកញ៉ា ទ្រី ភាព និងលោកជំទាវ ១០ ម៉ឺនដុល្លារ អាមេរិក
17. ឧកញ៉ា កុក អាន ១០ ម៉ឺនដុល្លារអាមេរិក
18. លោកស្រី ទាវ ធីតា ១ ម៉ឺនដុល្លារអាមេរិក
19. មូលនិធិ ហោ ណាំហុង បូរីហោ ២ម៉ឺនដុល្លារអាមេរិក
20. ឧកញ៉ា លី ឃុនថៃ ១០ ម៉ឺនដុល្លារអាមេរិក
21. ឧកញ៉ា អ៊ឹង ប៊ុនហូវ ៥ ម៉ឺនដុល្លារអាមេរិក
22. ឧកញ៉ា លឹម ប៊ុនណា ២ ម៉ឺនដុល្លារអាមេរិក
23. ឧកញ៉ា ផែ ហុកឈួន ១ ម៉ឺនដុល្លារអាមេរិក
24. លោកជំទាវ ម៉ែន សំអន ៥ពាន់ដុល្លារអាមេរិក
25. លោកស្រី ហ៊ឹម សុវណ្ណរី ៥ពាន់ដុល្លារអាមេរិក
26. លោកស្រីឈឹម វត្តី ១ ពាន់ដុល្លារអាមេរិក
27. សាខាកាកបាទក្រហមខេត្តកំពង់ចាម ១ ម៉ឺនដុល្លារអាមេរិក
28. ឧកញ៉ា សុខ គង់ ២ ម៉ឺនដុល្លារអាមេរិកអាមេរិក
29. ឧត្តមសេនីយឯក ស ថេត ២ ពាន់ដុល្លារអាមេរិក
30. ឯកឧត្តម សុក លីម ៥ ពាន់ដុល្លារអាមេរិក
និងរួមជាមួយសប្បុរសជនផ្សេងទៀតដែលមិនបញ្ចេញឈ្មោះ និងផ្តល់ថវិកាជាបន្តបន្ទាប់។ ក្រៅពីនេះកាកបាទក្រហមកម្ពុជា ឧបត្ថម្ភទឹកប្រាក់ចំនួន១០ ម៉ឺនដុល្លារផងដែរ៕