អចលនទ្រព្យ

តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញរំពឹងថា តម្លៃផ្ទះប្រណីតនៅទីក្រុងឌូបៃនឹងកើនឡើងនៅឆ្នាំ២០២៤?


ក្រុមហ៊ុនអចលនទ្រព្យ ណៃ ហ្វ្រេង (Knight Frank) បានឱ្យដឹងថា តម្រូវការពីអ្នកទិញរបស់ពលរដ្ឋចិន បានជំរុញឱ្យទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃក្លាយជាគោលដៅដ៏ទាក់ទាញបំផុតមួយសម្រាប់អ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភ ហើយក្នុងពេលមិនយូរប៉ុន្មាន ទំនោរទៅរកទីផ្សារអចលនទ្រព្យមួយនេះនឹងធ្វើឱ្យទីក្រុងឌូបៃក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏កំពូលមួយដូចក្រុងញូវយ៉ក ក្រុងឡុងដ៍ និងសិង្ហបុរីជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
អចលនទ្រព្យ
ដោយ

លោក ហ្វៃសល់ ឌូរ៉ានី (Faisal Durrani) ជាដៃគូ និងជាប្រធានផ្នែកស្រាវជ្រាវសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៅក្រុមហ៊ុន Knight Frank បាននិយាយថា អគារការិយាល័យ និងអចលនទ្រព្យលំនៅឋានត្រូវបានគេរំពឹងថា នឹងមានតម្លៃកើនឡើងថែមទៀតនៅឆ្នាំក្រោយ ដោយសារតែតម្រូវការខ្ពស់ និងការផ្គត់ផ្គង់តឹងរ៉ឹង។ លោក ឌូរ៉ានី បាននិយាយថា ទីក្រុងឌូបៃបានឈានដល់ចំណុចកំពូលមួយ ហើយទីក្រុងនេះកំពុងប្រឹងប្រែងប្រកួតនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ល្បីល្បាញក្នុងពិភពលោកជាយូរមកហើយ ដើម្បីក្លាយជាចំណុចស្រូបទាញសម្រាប់អ្នកមានទ្រព្យសម្បត្តិនៅក្នុងពិភពលោក។

លោកបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការតភ្ជាប់ជាសាកល និងការដឹកនាំរបស់ទីក្រុងនេះបានធ្វើឱ្យកេរ្តិ៍ឈ្មោះ និងឋានៈរបស់ទីក្រុងឌូបៃល្បីល្បាញនៅទូទាំងពិភពលោក។ ការណ៍នេះបានបង្ហាញឱ្យឃើញពីតម្រូវការគ្មានឈប់ឈររបស់បុគ្គលមានទ្រព្យស្ដុកស្ដមក្នុងពិភពលោក ដែលពួកគេចង់ទិញ ឬកាន់កាប់ផ្ទះ ឬក៏ចង់ទៅរស់នៅទីនោះ។

សម្រាប់ទីផ្សារលំនៅឋាននៅតំបន់សំខាន់ៗជាពិសេសនៅជាប់ជើងភ្នំ និងជាប់ឆ្នេរសមុទ្រ តម្លៃផ្ទះនៅទីនោះទំនងជាអាចកើនឡើង៥%នៅឆ្នាំក្រោយ ចំណែកទីផ្សារនៅន្លែងផ្សេងពីនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាង៣% ហើយអចលនទ្រព្យសំខាន់ គឺសំដៅទៅលើអចលនទ្រព្យណាដែលគេចង់បានបំផុត ហើយជាធម្មតាវាតែងតែមានតម្លៃថ្លៃជាងគេផងដែរ។

ក្រុមហ៊ុន Knight Frank បានធ្វើព្យាករថា ទីក្រុងឌូបៃនឹងមានសន្ទុះកំណើនអចលនទ្រព្យលំនៅឋានសំខាន់ៗសម្រាប់ឆ្នាំ២០២៤ យឺតជាងទីក្រុងអូកឡេនរបស់ប្រទេសញូវែលហ្សេឡង់ក្នុងអត្រា១០% និងយឺតជាងទីក្រុងមុមបៃរបស់ប្រទេសឥណ្ឌាក្នុងកម្រិតជាង៥%។

ក្រុមហ៊ុននេះបានបញ្ជាក់ថា ក្នុងរយៈពេល៩ខែដំបូងនៅក្នុងឆ្នាំនេះ ជនជាតិចិន គឺជាអ្នកទិញផ្ទះបរទេសច្រើនជាងគេទី២នៅក្នុងទីក្រុងឌូបៃ ដែលស្នើនឹងអត្រា១៤% ហើយជនជាតិអង់គ្លេសបានជាប់ចំណាត់ថ្នាក់លេខមួយជាមួយនឹងអត្រា១៦% ប៉ុន្តែកាលពីឆ្នាំមុនជនជាតិចិន គឺជាអតិថិជនកំពូលរបស់ទីភ្នាក់ងារនេះ ជាមួយនឹងអត្រា២៣% នៃចំនួនអ្នកទិញផ្ទះសរុប៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


អ្នកជំនាញព្យាករថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោកនឹងកើនលើសកម្រិតមុនផ្ទុះកូវីដ-១៩ នៅឆ្នាំ២០២៤

ក្រុមអ្នកឃ្លាំមើលស្ថានការណ៍ក្នុងឧស្សាកម្មអាកាសចរណ៍អះអាងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោកត្រូវបានរំពឹងថា នឹងកើនលើសកម្រិតមុន…

សម្ដេច ហ៊ុន ម៉ាណែត៖ ភាពរីកចម្រើននៃប្រទេសជាតិ ចាំបាច់ត្រូវការពឹងផ្អែកប្រភពហិរញ្ញវត្ថុពីខាងក្រៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចូលរួមពីដៃគូអភិវឌ្ឍន៍នានា រួមទាំងប្រទេសជប៉ុនផង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ