សេដ្ឋកិច្ចកម្ពុជា

អ្នកជំនាញសេដ្ឋកិច្ច៖ ទោះបីចំណូលពន្ធមានការថយចុះ ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជានៅតែធន់


ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែបន្ដរក្សាបាននូវភាពធន់របស់ខ្លួន បើទោះបីជា ត្រូវរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ និង បានបណ្ដាលឲ្យការប្រមូលចំណូលពន្ធរបស់រដ្ឋមានការធ្លាក់ចុះក្ដី ។ ជាក់ស្ដែង នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១ ប្រភពចំណូលពន្ធដែលប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករ សរុបចូលគ្នាមានជាង ៣ពាន់លានដុល្លារអាមេរិក ។ ក្នុងនោះ ចំណូលដែលប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានជាង១ពាន់៩រយលានដុល្លារ បានធ្លាក់ចុះជាង៧%។
អ្នកជំនាញសេដ្ឋកិច្ច៖ ទោះបីចំណូលពន្ធមានការថយចុះ ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជានៅតែធន់

ចំណែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលចំណូលគយសម្រេចបានជាង ១ពាន់៥រយលានដុល្លារ។

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅតែអាចស៊ូទ្រាំបានក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ ដែលបានអូសបន្លាយជិត២ឆ្នាំកន្លងមកនេះ។ យ៉ាងណាមិញ ទោះបីការប្រមូលចំណូលពន្ធមានការថយចុះក្ដីជុំវិញទៅនឹងការប្រមូលចំណូលពន្ធមានការធ្លាក់ចុះនេះដែរ បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា វិស័យសេដ្ឋកិច្ច កម្ពុជា នាពេលបច្ចុប្បន្ននេះ នៅមានភាពធន់នៅឡើយ បើទោះបីជា កម្ពុជា បានរងផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ-១៩ និងបាត់បង់ប្រភពចំណូលមួយចំនួនក៏ដោយ។

ដ្បិតថា ការប្រមូលពន្ធដារបានថយចុះ ក្នុងរយៈពេល ៨ខែ តែអ្នកជំនាញរូបនេះ បានមើលឃើញថា នៅរយៈពេល ១ខែ ចុងក្រោយនេះ ការប្រមូលពន្ធហាក់មានសន្ទុះឡើងវិញបន្តិច។ បណ្ឌិត ហុង វណ្ណៈ បានសង្កត់ធ្ងន់ថា កត្តាដែលធ្វើឱ្យចំណូលពន្ធដារធ្លាក់ចុះ ដោយសារអំឡុងវិបតិ្តកូវីដ-១៩ ក៏ព្រោះតែ អគ្គនាយកដ្ឋានពន្ធដារបានលើកលែងពន្ធលើអាជីវកម្មមួយចំនួន។

យ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចនៅតែមានក្ដីរំពឹងថា វិស័យសេដ្ឋកិច្ចកម្ពុជា នឹងប្រសើរឡើងវិញ នាពេលឆាប់ៗ ខាងមុខ ដោយក្នុងនោះ វិស័យពន្ធដារ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះ បើសិនវិស័យនេះ មានកំណែទម្រង់បច្ចុប្បន្នភាពក្នុងការប្រមូលពន្ធដារឡើងវិញ ដែលបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ នឹងធ្វើឱ្យវិស័យនេះកាន់តែប្រសើរឡើង។

ស្រដៀងគ្នានេះដែ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា ក៏បានយល់ឃើញមិនខុសគ្នាប៉ុន្មានដែរ ទៅនឹងលោក ហុង វណ្ណៈ ទាក់ទិននឹងការប្រមូលពន្ធដារ មានការថយចុះនៅរយៈពេល ៨ខែ ឆ្នាំ២០២១នេះទេ។ បណ្ឌិតផ្នែកសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ថា រយៈពេលប្រមាណ ២ឆ្នាំ មកហើយ ដែលវិស័យសេដ្ឋកិច្ចបានជួបបញ្ហាដោយសារផលរំខាន ពីជំងឺកូវីដ-១៩។ ក៏ប៉ុន្តែ លោកមើលឃើញថា វិស័យនេះ នឹងបានធូរស្បើយឡើងវិញ បន្ទាប់ពីកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋកម្ពុជាបានកាន់តែច្រើន ខណៈបច្ចុប្បន្ន ចំនួននៃពលរដ្ឋកម្ពុជា ដែលបានចាក់វ៉ាក់សាំង បានចំនួនជាង ៩៧%ហើយ ធៀបនឹងប្រជាជនគោលដៅ ១០លាននាក់។

បញ្ហាកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលពន្ធ និងបានធ្វើឱ្យការប្រមូលពន្ធដារ មានការធ្លាក់ចុះ៧% ដែលកម្ពុជា ទទួលបានចំណូលជាង ១ពាន់៩រយលានដុល្លារនៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១។ ២០២១។ នៅក្នុងរយៈពេលដូចគ្នានេះដែរ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការប្រមូលចំណូលគយសម្រេចបានជាង ១ពាន់៥រយលានដុល្លារ ស្មើនឹង ៦៤,២ភាគរយនៃផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុ៕
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញទំនិញកម្ពុជាទៅចិនកើនជាង ៥០% នៅ៨ខែឆ្នាំ២០២១

ព័ត៌មាន
ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មិនបានបង្កការរំខានធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិននោះទេ។ ជាក់ស្តែង កម្ពុជានាំចេញទំនិញទៅកាន...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការថយចុះតិចទៅៗហើយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថា ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញនៅប៉ុន្មានពីរខែចុងក្រោយ មានការធ្លាក់ចុះមកត្រឹមខ្ទ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ