អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែររៀបចំ«ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី» ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យកាន់តែរឹងមាំ


សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ "ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី" នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍ សហគ្រិនភាព។
សហគ្រិនខ្មែររៀបចំ«ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី» ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យកាន់តែរឹងមាំ
ដោយ

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ជាវេទិកាជូនដល់ដៃគូចូលរួមទាំងអស់ ក្នុងការផ្សារភ្ជាប់បណ្តាញទំនាក់ទំនង និងបើកកិច្ចពិភាក្សាដើម្បីបង្កើតបានយុទ្ធសាស្រ្តដ៏កាន់តែ រឹងមាំសម្រាប់ការអនុវត្តគម្រោងនាពេលអនាគត។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍ សហគ្រិនភាព បានគូសបញ្ជាក់ថា ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបាន សម្រាប់លើកស្ទួយសហគ្រិនភាព និងជាសសរស្តម្ភ នៃការអភិវឌ្ឍវិស័យឯកជន ដែលជាកម្លាំងចលករ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើតតម្លៃបន្ថែម, ការបង្កើតការងារ, ការបង្កើនប្រសិទ្ធភាព សេដ្ឋកិច្ច និង ជាប្រភពនៃនាវានុវត្តន៍ ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលចង់ឃើញធុរកិច្ចបង្កើតថ្មី រីកលូតលាស់ ក្លាយទៅជាសហគ្រាសធុនតូច និងមធ្យម(SMEs) ហើយចង់ឃើញសហគ្រាសធុនតូច រីកលូតលាស់ក្លាយ ទៅជាសហគ្រាសធុនមធ្យម (Medium Enterprises)។ លើសពីនោះ រាជរដ្ឋាភិបាលក៏ចង់ឃើញសហគ្រាសធុនមធ្យម រីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួន ទៅជាសហគ្រាសធុនធំ ព្រមទាំងចង់ឃើញសហគ្រាសទាំងនោះ ជួយបង្កើតតម្លៃបន្ថែមឱ្យបានកាន់តែច្រើន ក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា។

ការកសាងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាពតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមសម្រប សម្រួលដើម្បីជាការបង្ហាញផ្លូវ និង បង្កើតកិច្ចសហប្រតិបត្តិការឲ្យស្របតាមតម្រូវការរបស់អ្នក ពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ី។ ដូចច្នេះ អ្នកតំណាងប្រហែល ១២០នាក់ ដែលមាន មកពីស្ថាប័នរាជរដ្ឋាភិបាល ស្ថានទូត ស្ថាប័នគាំទ្រវិស័យសហគ្រិនភាព (ESOs) ស្ថាប័នហិរញ្ញវត្ថុ សមាគម បណ្តាញធុរកិច្ច និងអ្នកពាក់ព័ន្ធដ៏ទៃងទៀតបានចូលរួមក្នុងកម្មវិធីនេះ។ សហគ្រិនខ្មែរមានតួនាទីជាថ្នាលជាតិតែងតែបំពេញបាននូវបេសកកម្មដែលជម្រុញឲ្យអាជីវកម្មមានភាពរីកចម្រើននិងគាំទ្ររាល់សកម្មភាពក្នុងវិស័យសហគ្រិនភាព។

សូមបញ្ជាក់ថា សហគ្រិនខ្មែរ ក៏បាននិងកំពុងធ្វើការជាមួយដៃគូជាច្រើនរួមមានក្រុមវិនិយោគទុន ស្ថាប័នហិរញ្ញវត្ថុ និង ស្ថាប័នអនុវត្តគម្រោងផ្សេងៗទៀត ក្នុងការរៀបចំគម្រោងគាំទ្រដល់អាជីវកម្មទៅតាម ដំណាក់កាល។ ក្រៅពីសកម្មភាពពង្រីកបណ្តាញទំនាក់ទំនង សហគ្រិនខ្មែរ មានកម្មវិធីជាច្រើន ទៀតរួមមាន៖ កម្មវិធីពន្លឿនអាជីវកម្ម កម្មវិធីប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិប្រចាំឆ្នាំ កញ្ចប់ថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ ការវិនិយោគ ការពិគ្រោះយោបល់ និងការណែនាំ សម្រាប់អាជីវកម្ម ផងដែរ។

លើសពីនេះ សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏ រស់រវើកនៅកម្ពុជា ដោយជំរុញសកម្មភាពសហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។

សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើក កម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យា ក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោត លើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្ម ផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និងវិស័យកម្មន្តសាល ផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិង មធ្យម៕




អត្ថបទបន្ទាប់


បញ្ចុះតម្លៃ ១០% នៅអាហារដ្ឋានរ៉យម៉ូកះថះបែបថៃ នៅពេលទូទាត់តាម AMK Mobile

សម្រាប់បងប្អូនដែលចង់រៀបចំកម្មជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្ដិ ឬមនុស្សជាទីស្រលាញ់ ឬចង់រៀបចំកម្មវិធីខួបកំណើត ឬកម្មវិធីផ្សេងៗទៀត ដោយមិនចង…

ឯកឧត្តម វង្សី វិស្សុតអះអាងថា វិស័យ SME រួមចំណែកជាង៦០% នៃ GDP

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា វិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME) បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ