បោះពុម្ពអាវយឺត

អាជីវកម្មបោះពុម្ពអាវយឺតសប្បាយកើបលុយនៅក្នុងរដូវឃោសនាបោះឆ្នោត


យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ មានរយៈពេល ២១ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ នៅពេលដែលគណបក្សនីមួយៗ សម្រុកចាយលុយលើការទិញសម្ភារៈសម្រាប់ហែក្បូនគណបក្សនយោបាយមានដូចជា អាវយឺត មួក ទង់ជាតិ ទង់គណបក្ស… ម្ចាស់អាជីវកម្មបោះពុម្ពអាវយឺតឯណោះវិញ បាននិងកំពុងសប្បាយកើបលុយពីឱកាសដ៏ល្អនេះ។
អាជីវកម្មបោះពុម្ពអាវយឺតសប្បាយកើបលុយនៅក្នុងរដូវឃោសនាបោះឆ្នោត
ដោយ

នៅតាមបណ្ដោយផ្លូវព្រះនរោត្តមខាងត្បូងវិមានឯករាជ្យ មានទីតាំងបោះពុម្ពអាវយឺតជាច្រើន កំពុងតែមមាញឹកក្នុងការងាររបស់ពួកគេ ពីព្រោះ ខុសពីថ្ងៃធម្មតា នៅក្នុងរដូវឃោសនាបោះឆ្នោតជាតិឆ្នាំ២០១៨នេះ រោងពុម្ពនីមួយៗ មានអតិថិជនចូលជាបន្តបន្ទាប់។

លោក ហេង ជីតូ ម្ចាស់អាជីវកម្មបោះពុម្ពអាវយឺតយីហោវិមានឯករាជ្យ បានប្រាប់ខេមបូណូមីសថា នៅក្នុងអាណត្តិនេះ រោងពុម្ពរបស់លោកបានទទួលការកម៉្មង់អាវយឺតច្រើនជាងអាណត្តិមុន។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសង្កេតឃើញថា បើថ្ងៃធម្មតា មានភ្ញៀវយ៉ាងច្រើន១០នាក់ តែពេលដល់ថ្ងៃឃោសនាបោះឆ្នោតមានភ្ញៀវមួយថ្ងៃយ៉ាងហោចណាស់ក៏ពីររយបីរយនាក់ដែរ។ សម្រាប់កន្លែងខ្ញុំមានតែគណបក្សប្រជាជនមួយគត់ដែលមកបោះពុម្ពនៅទីនេះ ក្រៅពីហ្នឹង ប្រហែលគេទៅបោះពុម្ពនៅកន្លែងផ្សេង»។ 

ដូចគ្នាដែរ អ្នកស្រី បួ សារ៉ុម ម្ចាស់អាជីវកម្មបោះពុម្ពអាវយឺតយីហោផ្កាយ៥ ដែលស្ថិតក្បែរវិមានឯករាជ្យដែរនោះ បានឲ្យដឹងថា មិនខុសពីអាណត្តិមុននោះទេ នៅក្នុងរដូវឃោសនាបោះឆ្នោតអាណត្តិនេះ ក៏មានភ្ញៀវចូលបោះពុម្ពអាវយឺតច្រើនដូចគ្នា។

ប្រកបរបរនេះជាង២០ឆ្នាំហើយនោះ អ្នកស្រី បួ សារ៉ុម បានបញ្ជាក់ថា៖ «មុនយុទ្ធនាការបោះឆ្នោត៣ខែ គឺដាច់ខ្លាំង ព្រោះ មានគេកម៉្មង់ច្រើនរហូតដល់បួនប្រាំពាន់មួយម៉ឺនអាវអ៊ីចឹង។ សម្រាប់កន្លែងខ្ញុំ ខ្ញុំបោះពុម្ពអាវតែគណបក្សប្រជាជនកម្ពុជាមួយទេ ព្រោះ ខ្ញុំមានម៉ូយច្រើន និងមានពុម្ពគណបក្សប្រជាជនកម្ពុជាស្រាប់»៕

None



អត្ថបទបន្ទាប់


៦ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥ លាននាក់

នាពាក់កណ្ដាលឆ្នាំ ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិ ទាំងបីកន្លែង របស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ បានទ…

បណ្ឌិត អ៊ិន ចាន់នី៖ បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ធ្វើ​ឲ្យធនាគារស្ថិត​នៅ​ក្នុង​ហោប៉ៅ​របស់​ពលរដ្ឋ

បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បាននឹងកំពុងជួយជំរុញដល់វិស័យធនាគារឲ្យអភិវឌ្ឍន៍ខ្លួនកាន់តែលឿន ជាពិសេស FinTech បានសម្រួលដល់អតិថិជនមិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ