លោក Elon Musk

លោក Elon Musk អំពាវនាវឲ្យបិទស្ថាប័នព័ត៌មាន សំឡេងសហរដ្ឋអាម៉េរិក (VOA) និងវិទ្យុអឺរ៉ុបសេរី


លោក Elon Musk ដែលបច្ចុប្បន្ន ជាប្រមុខដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) មានតួនាទីតាមដានប្រសិទ្ធិភាពការងាររបស់មន្រ្តីរដ្ឋាភិបាល បានអំពាវនាវនៅថ្ងៃទី ៩ ខែកុម្ភៈនេះ ឲ្យមានការបិទស្ថាប័នវិទ្យុធំៗចំនួនពីរ ដែលទទួលមូលនិធិពីរដ្ឋាភិបាលអាម៉េរិក រួមមាន វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព (RFE/RL) និងវិទ្យុសំឡេងសហរដ្ឋអាម៉េរិក (VOA)។
លោក Elon Musk
ដោយ

លោក Elon Msuk បានអំពាវយ៉ាងដូច្នេះ នៅក្នុងសំណេរ (comment) ឆ្លើយតបទៅលោក Richard Grenell បេសកជនពិសេសរបស់សហរដ្ឋអាម៉េរិក សម្រាប់បេសកកម្មពិសេស នៅលើបណ្ដាញសង្គម X ដោយលោក Richard បានហៅវិទ្យុទាំងពីរខាងលើនេះថា ជាអ្នកដែលទទួលបាន មូលនិធិពីអ្នកបង់ពន្ធអាម៉េរិក ប៉ុន្ដែបែរជាបម្រើផលប្រយោជន៍ឲ្យពួកសកម្មជនឆ្វេងនិយមទៅវិញ។

នៅក្នុងសំណេរ របស់លោក Richard ដែលបង្ហោះនៅលើបណ្ដាញសង្គម X ដដែលនោះ បានសង្កត់ធ្ងន់ទៀតថា «វាជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋអាម៉េរិក ប៉ុន្ដែវាហួសសម័យហើយ យើងមិនត្រូវការផ្ដល់លុយរដ្ឋាភិបាលឲ្យប្រព័ន្ធផ្សព្វផ្សាយតទៅទៀតទេ។

លោក Elon Musk បានឆ្លើយតបតាមរយៈសំណេរ (Comment) លើការបង្ហោះរបស់លោក Richard យ៉ាងដូច្នេះថា «ត្រឹមត្រូវហើយ! បិទពួកវា (ស្ថាប័ន) ទាំងនោះចោលទៅ!» លោកបន្ថែមថា អង្គភាពព័ត៌មានទាំងពីរនេះ គ្រាន់តែជាក្រុមមនុស្សឆ្វេងនិយមជ្រុល ដែលនិយាយតែពីក្រុមបក្សពួកខ្លួនឯងតែប៉ុណ្ណោះ ខណៈដែលពួកគេបានចាយលុយខ្ជះខ្ជាយប្រមាណ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលបានមកពីអ្នកបង់ពន្ធនៅអាម៉េរិក។

គេនៅចាំបានថា រដ្ឋបាលអាណត្តិមុនរបស់លោក Trump បានស្វែងរកការកាត់បន្ថយការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដែលគាំទ្រដោយរដ្ឋាភិបាល និងកម្មវិធីជំនួយបរទេស ដែលជាសកម្មភាពមួយ ដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយគណបក្សប្រជាធិបតេយ្យក្នុងសភា៕




អត្ថបទបន្ទាប់


បារាំងនឹងជះលុយជាង១០០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត

បារាំងដែលជាបងធំមួយនៅសហភាពអឺរ៉ុប បានប្រកាសពីផែនការវិនិយោគដ៏សម្បើមមួយលើវិស័យបញ្ញាសិប្បនិម្មិត ដែលកំពុងមានការប្រកួតប្រជែងខ្លាំងនៅលើពិភព…

កម្មវិធី Loyalty របស់ Emirates Skywards និង ALL របស់ Accor បង្កើនភាពជាដៃគូដោយផ្តល់រង្វាន់បន្ថែមជូនសមាជិកនៃកម្មវិធីនេះ

ទីក្រុងឌូបៃ អារ៉ាប់រួម/ភ្នំពេញ ប្រទេសកម្ពុជា៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ - Emirates Skywards ដែលជាកម្មវិធី Loyalty ផ្តល់ជារង្វាន់ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ