កំពូលមហាសេដ្ឋី​លំដាប់​ពិភពលោក

លោក Elon Musk នឹងនាំមុខស្ថាបនិកហ្វេសប៊ុក ក្នុងតំណែងជាកំពូលមហាសេដ្ឋីមានជាងគេបំផុតទី៣ ក្នុងពិភពលោក


លោក Elon Musk ដែលគេស្គាល់ថាជាមហាសេដ្ឋីលំដាប់កំពូលមួយរូបរបស់សហរដ្ឋអាមេរិក ដែលរកស៊ីធំក្នុងវិស័យបច្ចេកវិទ្យានោះ ថ្មីៗនេះ ត្រូវបានសារព័ត៌មានអន្តរជាតិធំៗរាយការណ៍ថា អាចនឹងគ្រងតំណែងជាកំពូលមហាសេដ្ឋីលំដាប់ទី៣ ក្នុងពិភពលោក ពោលគឺនឹងនាំមុខលោក Mark Zuckerberg ដែលជាស្ថាបនិករបស់ក្រុមហ៊ុនហ្វេសប៊ុក បន្ទាប់ពីក្រុមហ៊ុន Tesla របស់លោក Elon គ្រោងនឹងចូលក្នុងផ្សារភាគហ៊ុន S&P 500 នៅខែក្រោយនេះ។
លោក Elon Musk អាចនឹងនាំមុខស្ថាបនិកហ្វេសប៊ុក ក្នុងតំណែងជាកំពូលមហាសេដ្ឋីមានជាងគេបំផុតទី៣ ក្នុងពិភពលោក (រូបភាព៖ Business Insider)
ដោយ

តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla នៅពេល​បិទ​ការជួញដូរ​កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បាន​ហក់​កើនឡើង​ ១៤% នៅក្រោយ​ប៉ុន្មានម៉ោង នៃ​ការប្រកាស​របស់​ក្រុមហ៊ុន​អំពីផែនការ​ចូល​ផ្សារភាគ​ហ៊ុន S&P 500។

លោក Elon Musk ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទាំងពីរ គឺ Tesla និង SpaceX ត្រូវបាន​គេកត់សម្គាល់​ឃើញថា ទ្រព្យសម្បត្តិសុទ្ធ​របស់គាត់​បាន​កើនឡើងដល់ ១១៧,៥ ពាន់លាន​ដុល្លារ​អាមេរិក គិតត្រឹម​ល្ងាច​ថ្ងៃចន្ទ​ ទី១៦ ខែវិច្ឆិកា។ នេះបើតាម​សន្ទស្សន៍ពី​ Bloomberg Billionaires Index។ ប្រាក់ចំណូល​របស់​គាត់​នៅឆ្នាំនេះ មាន​ដល់ទៅ ៩០​ពាន់លាន​ដុល្លារ ដែលមាន​កំណើន​ខ្ពស់​បំផុត​ក្នុងចំណោម​បញ្ជីឈ្មោះ​មហាសេដ្ឋី​ប្រាក់ពាន់​លាន​ដុល្លារ​ចំនួន ៥០០នាក់។

កំណើន​ទ្រព្យសម្បត្តិ​ចុងក្រោយ​របស់ Musk ​នាពេលនេះ បង្ហាញឲ្យ​ឃើញថា គាត់​នឹង​នាំមុខ​លោក​ Zuckerberg ដែលមាន​ទ្រព្យ​សម្បត្តិសុទ្ធ​ ១០៦ពាន់លាន​ដុល្លារអាមេរិក នាពេល​បច្ចុប្បន្ន។

ក្រុមហ៊ុន Tesla ដែលមាន​មូលធននីយកម្ម​ទីផ្សារ ៤០០​ពាន់លាន​ដុល្លារនោះ បាន​បំពេញ​តាម​តម្រូវការ​ក្នុងការ​ចុះបញ្ជីក្នុងផ្សារ​ភាគហ៊ុន​រួចរាល់ហើយ និងគ្រោង​ចូលរួម​ជាក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​មានតម្លៃ​បំផុត​ទាំង ១០ នៅក្នុង​ថ្ងៃទី ២១ ខែធ្នូ​ឆ្នាំ២០២០។

ក្នុងចំណោម​លក្ខខណ្ឌ​តម្រូវ​ក្នុងការ​ចូល​ទៅក្នុង​ផ្សារភាគហ៊ុន S&P 500 ក្រុមហ៊ុន​ទាំងអស់​ត្រូវ​តែមាន​មូលដ្ឋាន​នៅក្នុង​សហរដ្ឋអាមេរិក និងមាន​មូលធនទីផ្សារ​យ៉ាងហោចណាស់ ៨,២ ពាន់លាន​ដុល្លារ​អាមេរិក, មាន​ទុនបម្រុងខ្ពស់ មួយវិញទៀតនោះ គឺ​យ៉ាងហោចណាស់​មាន​ពាក់កណ្ដាល​នៃភាគហ៊ុន​របស់ក្រុមហ៊ុននោះ អាច​បោះផ្សាយ​ជាសាធារណៈ​បាន និងមាន​ប្រាក់ចំណេញ​៤​ត្រីមាស​ជាបន្ដបន្ទាប់៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារសិង្ហបុរី DBS ព្យាករថា សេដ្ឋកិច្ចវៀតណាម នឹងមានធំជាងប្រទេសសិង្ហបុរី នៅឆ្នាំ២០២៩

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងមានទំហំធំជាងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នៅត្រឹមឆ្នាំ២០២៩ខាងមុខនេះ ដោយការព្យាករនេះ គឺផ្អែ…

ពីឆ្នាំ​២០២៥ទៅ ប្រជាជន​វៀតណាម​ត្រូវ​ញែក​សំរាម និង​បង់ថ្លៃប្រមូលសំរាមទៅតាមបរិមាណ​តិចច្រើន

ព័ត៌មាន
ប្រទេសវៀតណាម​នឹង​ចាប់​ផ្តើម​គិត​ថ្លៃ​ប្រមូលសំរាម​ពី​ប្រជាជន​ ទៅ​តាម​បរិមាណ​សំរាម​ដែល​ពួកគេ​បោះចោល ហើយ​ប្រជាជន​ត្រូវតែ​ញែក​សំរាម​ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ