អត្ថបទ​ពាណិជ្ជកម្ម

Emirates ទទួល​បាន​ពាន​រង្វាន់​​4​ ក្នុង​កម្មវិធី World Travel Awards Middle East ឆ្នាំ​2018


ការ​ធ្វើ​ដំណើរតាម​យន្តហោះ​ជា​មធ្យោបាយ​ដ៏​ទំនើប​ថ្មី​មួយ​ដែល​ប្រជាជន​កម្ពុជា​ចាប់​ផ្តើម​និយម​ប្រើប្រាស់​ដើម្បី​ទៅ​ដល់​គោលដៅ​ផ្សេងៗ​របស់​ខ្លួន។ សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដែល​មាន​ស្តង់ដារ​លំដាប់​អន្តរជាតិ និង​តម្លៃ​អាច​ទទួល​យក​បាន អ្នក​គួរតែ​ពិចារណា​ជ្រើសរើស​ធ្វើ​ដំណើរ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ។
Emirates ទទួល​បាន​ពាន​រង្វាន់​​4​ ក្នុង​កម្មវិធី World Travel Awards Middle East ឆ្នាំ​2018
ដោយ

អ្នក​ទេសចរ​កម្ពុជា​ទាំង​អស់​មាន​ដឹង​ទេ​ថា ថ្មីៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក អ៊ែមឹរេត (Emirates) បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន 4 រួម​មាន ពាន​រង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍​ឈាន​មុខ​គេ​នៅ​មជ្ឈិម​បូព៌ា ពាន​រង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍​ល្បី​ឈ្មោះ​ឈាន​មុខ​គេ​នៅ​មជ្ឈិម​បូព៌ា ពាន​រង្វាន់​កន្លែង​សម្រាក​សម្រាប់​ថ្នាក់​ជំនួញ​ឈាន​មុខ​គេ​នៅ​មជ្ឈិម​បូព៌ា និង ពាន​រង្វាន់​ក្រុម​នាវិក​ឈាន​មុខ​គេ​នៅ​មជ្ឈិម​បូព៌ា។

ពិធី​ប្រកាស​ពាន​រង្វាន់​នេះ​ត្រូវ​បាន​ចូលរួម​ពី​សំណាក់​អ្នក​ជំនាញ​ជាង 500​នាក់​មក​ពី​ជុំវិញ​តំបន់​មជ្ឈិម​បូព៌ា។ លោក Khalid Al Serkal អ្នក​គ្រប់គ្រង​ក្រុមហ៊ុន អ៊ែមឹរេត នៅតំបន់ Sharjah បាន​ឡើង​ទទួល​ពាន​រង្វាន់​ក្នុង​នាម​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ។

គួររំឭក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន អ៊ែមឹរេត បាន​បើក​ដំណើរការ​ផលិតផល​បន្ថែម​ថ្មី​លើ​យន្តហោះ ប៊ូអ៊ីង 777 និង A380 របស់​ខ្លួន ដោយ​ក្នុង​នោះ​រួមមាន ការ​បើក​ដំណើរការ​នូវ​កន្លែង​សម្រាក​លើ​យន្ត​ហោះ​ធុន A380 ការ​បើក​ដំណើរការ​កៅអី​ឯកជន​សម្រាប់​ថ្នាក់​ដំបូង​​លើ​​យន្តហោះ​ធុន Boeing 777-300ER និង​បើក​ដំណើរការ​កន្លែង​ដាក់​អីវ៉ាន់ និង​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​លើ​យន្តហោះ Boeing 777-200LR។ 

ទិដ្ឋភាព​ខាង​ក្នុង​នៃ​យន្តហោះ​របស់​អាកាសចរណ៍ Emirates។

អ្នក​ដំណើរ​តាម​យន្តហោះ អ៊ែមឹរេត នៅ​គ្រប់​កាប៊ីន​ទាំង​អស់ អាច​រីករាយ​ជាមួយ​នឹង​ប្រព័ន្ធ​កម្សាន្ត ice ដែល​មាន​ប៉ុស្តិ៍​ទូរទស្សន៍​រហូត​ដល់ 3500​ប៉ុស្តិ៍ និង​ការ​ប្រើប្រាស់​ WiFi ដែល​មាន​ល្បឿន 20MB នៅ​លើ​យន្តហោះ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ដំណើរ​ក៏​អាច​រីករាយ​ជាមួយ​នឹង​អាហារ​តាម​តំបន់ ដែល​រៀបចំ​ដោយ​មេ​ចុងភៅ​លំដាប់​កំពូល​ផង​ដែរ។

ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ​គឺ កន្លែង​សម្រាក​សម្រាប់​ថ្នាក់​ជំនួញ​ចំនួន 7 នៅឯ​​ព្រលាន​យន្តហោះ​អន្ដរជាតិ​ទីក្រុង​ឌូបៃ ដែល​ផ្តល់​ជូន​សេវាកម្ម​មាន​ស្តង់ដារ​ខ្ពស់​បំផុត​ដល់​អ្នក​ដំណើរ​មុន​ពេល​ហោះហើរ។ គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ថា ក្រុមហ៊ុន អ៊ែមឹរេត បាន​ពង្រីក​កន្លែង​សម្រាក​របស់​ខ្លួន​ទូទាំង​ពិភពលោក​ដល់​ទៅ 41​កន្លែង​នៅ​ឆ្នាំ​2017។

បច្ចុប្បន្ន​នេះ អ៊ែមឹរេត មាន​យន្តហោះ​ទំនើបៗ ចំនួន 269​គ្រឿង ដែល​រួមមាន​យន្តហោះ​ប្រភេទ Airbus A380 យន្តហោះ Boeing 777 និង​ប្រភេទ​ទំនើប​ផ្សេង​ទៀត​ជាច្រើន សម្រាប់​ដឹក​អ្នក​ដំណើរ​របស់​ខ្លួន។ 

អ៊ែមឹរេត ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ និង​តែ​មួយ​គត់ នៅក្នុង​ពិភពលោក​ដែល​មាន​ប្រតិបត្តិការ​ហោះហើរ​ទៅ​កាន់​គោលដៅ​ជាង 159 នៅ​ក្នុង​ប្រទេស​ចំនួន 85 ឆ្លង​កាត់​ទ្វីប​ចំនួន 6។ ក្រុមហ៊ុន​មាន​ក្រុម​អាកាស​យានិក​ជាង 23000​នាក់ ដែល​មក​ពី 135 ប្រទេស និង​និយាយ​ជាង 60​ភាសា។ សមាជិក​នាវិក​ត្រូវ​បាន​បណ្តុះបណ្តាល​យ៉ាង​ពិសេស ដើម្បី​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ហោះហើរ​ដ៏​ល្អ​បំផុត​លើ​យន្តហោះ អ៊ែមឹរេត៕




អត្ថបទបន្ទាប់


បង្គោល​ភ្លើង​ចំ​កណ្ដាល​ផ្លូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ នាំ​ឲ្យ​មាន​ការរិះគន់!

បង្គោល​ភ្លើង​មួយ​ជួរ​ស្ថិត​នៅ​ចំ​កណ្ដាល​ផ្លូវ​ហាណូយ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹក​​ញាប់។ ពលរដ្ឋ​ដែល​រស់នៅ​សង​ខាង​ផ្លូវ​ហាណូយ បាន…

អ្វីទៅហៅថា "ប្រាក់ខែ​ឆ្លាត" ?

មនុស្ស​ជា​ច្រើន​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ ប៉ុន្តែ តែងតែ​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​ចាប់​ផ្តើម​ដោយ​របៀប​ណា​ដើម្បី​សម្រេច​បាន​វត្ថុ​បំណង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ