អត្ថបទពាណិជ្ជកម្ម

រីករាយធ្វើដំណើរជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ 50% ពី Vietjet សម្រាប់ជើងហោះហើរ សៀមរាប និងហាណូយ


(ភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥) – បន្ទាប់ពីស្វាគមន៍បុណ្យចូលឆ្នាំថ្មី Vietjet ក៏នៅតែបន្តផ្តល់ជូនសំបុត្របញ្ចុះតម្លៃពិសេសដល់ភ្ញៀវធ្វើដំណើររហូតដល់ 50% រយៈពេលមួយសប្តាហ៍សម្រាប់គ្រប់ផ្លូវហោះហើរចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ ប្រូម៉ូសិនដ៏ពិសេសនេះ ផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅផ្សេងៗជាច្រើនទៀត។
រីករាយធ្វើដំណើរជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ 50% ពី Vietjet សម្រាប់ជើងហោះហើរ សៀមរាប និងហាណូយ
ដោយ
អំពី VietJet Air

ក្នុងអំឡុងពេលនៃការផ្តល់ជូនពិសេសរយៈពេល ៧ ថ្ងៃនេះ ខិត្តប័ណ្ណបញ្ចុះតម្លៃសំបុត្រ 50% សម្រាប់សំបុត្រ Eco-class (*) មានលេខកូដប្រូម៉ូសិន BIGSALE50 ដែលភ្ញៀវធ្វើដំណើរត្រូវប្រើនៅពេលកក់សំបុត្រធ្វើដំណើរតាមរយៈគេហទំព័រផ្លូវការរបស់ Vietjet www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។ ការផ្តល់ជូននេះមាននៅទូទាំងបណ្តាញទាំងអស់របស់ Vietjet ជាមួយនឹងកាលបរិច្ឆេទធ្វើដំណើរដែលអាចបត់បែនបានចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។

អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីក ជាមួយនឹងការតភ្ជាប់ដ៏ងាយស្រួលទៅកាន់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ី និងអូស្ត្រាលី តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet។ បច្ចុប្បន្ននេះ Vietjet ដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយដែលមានការធ្វើដំណើរការយ៉ាងរលូន ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួលដើម្បីស្វែងយល់ពីទីក្រុងដែលជាបេះដូងសេដ្ឋកិច្ចដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំនៃប្រទេសវៀតណាម។

ប្រទេសវៀតណាមមានភាពល្បីល្បាញអំពីសម្រស់ធម្មជាតិដ៏អស្ចារ្យ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប មុខម្ហូបដ៏ឆ្ងុយឆ្ងាញ់ និងសេវាធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ ត្រូវតែទៅទស្សនាសម្រាប់ការស្វែងយល់អំពីទិសដៅកម្សាន្តអន្តរជាតិ។ ពីឆ្នេរសមុទ្រដែលមានខ្យល់អាកាសដ៏បរិសុទ្ធនៃទីក្រុង ដាណាង ញ៉ាត្រាង និងកោះកុក ទៅកាន់អច្ឆរិយវត្ថុបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រ ហាឡុង នីញប៊ិញ, ហូយអាន និង Hue ឬភាពទាក់ទាញនៃទីក្រុងហាណូយរហូតដល់ផ្លូវដែលមានភាពអ៊ូអរនៃទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលផ្តល់ជូនការកម្សាន្តគ្រប់បែបយ៉ាងសម្រាប់អ្នកធ្វើដំណើរគ្រប់ប្រភេទ។

ក្រុមហ៊ុន Vietjet បាននិងកំពុងពង្រីកបណ្តាញជើងហោះហើរត្រង់របស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងបន្តពង្រឹងជើងហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងផ្លូវហោះហើរថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ និងហាណូយទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវ (ប្រទេសចិន) ក៏ដូចជាទីក្រុងហូជីមិញទៅកាន់ទីក្រុង​បាងកាឡូ និង អ៊ីដ្រាបាដ(ឥណ្ឌា) ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត




អត្ថបទបន្ទាប់


មោទនភាពជាតិ! ផលិតនៅកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក!

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែកជាក្រុមហ៊ុនមេរបស់ ម៉ាករថយន្ត Ford នៅកម្ពុជា បានធ្វើពិធីសម្ពោធជាផ្លូវ…

តើអ្នកជំនាញយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសហ្វីលីពីន?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន តបតាមការអញ្ជើញរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ