វិស័យទេសចរណ៍

​អ្នកជំនាញចាត់ទុកការដាក់ឱ្យអនុវត្តកម្មវិធីបញ្ចុះតម្លៃសេវាទេសចរណ៍នៅសៀមរាប ជារឿងល្អ តែហាក់បារម្ភមិនទទួលបានលទ្ធផលតាមការរំពឹងទុក


ដើម្បីចូលរួមជំរុញ និងដាស់សកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពរស់រវើកក្នុងរដូវកាលបៃតង ឬ Green Season ក្រសួងទេសចរណ៍ សហការជាមួយសមាគមសណ្ឋាគារកម្ពុជា ​សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងប្រតិបត្តិករអាជីវកម្មក្នុងស្រុកបានប្រកាសដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ តទៅ។
វិស័យទេសចរណ៍
ដោយ

ជុំវិញចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានវាយតម្លៃថា នេះជាសញ្ញាវិជ្ជមានមួយក្នុងការស្រូបទាញភ្ញៀវទេសចរ ប៉ុន្តែការប្រកាសធ្វើឡើងភ្លាមៗបែបនេះអាចនឹងប្រឈមផលពិបាកក្នុងការទទួលបានលទ្ធផលធំដុំ ព្រោះការរៀបចំផែនការទេសចរណ៍ទាមទារឱ្យមានការត្រៀមលក្ខណៈក្នុងរយៈពេលវែងជាជាងដំណោះស្រាយមួយគ្រាៗ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានលើកឡើងថា កម្មវិធីលក់បញ្ចុះតម្លៃដែលក្រសួងទេសចរណ៍ ទើបដាក់ឱ្យអនុវត្តនេះ នឹងក្លាយជាចលករមួយជួយជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅខេត្តសៀមរាប កាន់តែច្រើនក្នុងរដូវកាលនេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា កម្មវិធីបញ្ចុះតម្លៃនេះគួរតែប្រកាស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាច្រើនខែមុនពេលចាប់ផ្តើមអនុវត្ត ជៀសវាងការធ្វើឡើងភ្លាមៗដែលប្រឈមមិនទទួលបានលទ្ធផលតាមការរំពឹងទុក។ តាមការកត់សម្គាល់របស់ប្រធានសមាគមរូបនេះ ក្នុងរដូវកាលបៃតងនេះ ចរន្តភ្ញៀវទេសចរទៅកម្សាន្តខេត្តសៀមរាប ហាក់នៅតែបន្តស្ថិតក្នុងកម្រិតទាបនៅឡើយ បើធៀបនឹងតំបន់ឆ្នេរ ឬតំបន់អេកូទេសចរណ៍ធម្មជាតិផ្សេងៗ បើទោះបីជាកន្លងមកតម្លៃសេវាកម្មស្នាក់នៅក្នុងរដូវកាលបៃតងត្រូវបានបញ្ចុះតម្លៃមួយចំនួនរួចហើយក៏ដោយ។

ក្រសួងទេសចរណ៍ក្រោមកិច្ចសហការជាមួយសមាគមសណ្ឋាគារកម្ពុជា សាខាខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងអាជីវកម្មទេសចរណ៍នានាក្នុងខេត្តនេះបានដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាបចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នេះតទៅ។ បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចកក់សេវាកម្មទេសចរណ៍តាមរយៈគេហទំព័រ www.cambodiawonder.com នឹងទទួលបានការបញ្ចុះតម្លៃពិសេសចាប់ពី១០% ដល់៥០% សម្រាប់សេវាកម្មកម្រិតផ្កាយ៣រហូតដល់ផ្កាយ៥។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ គ្រឹះស្ថានអង្គររកចំណូលបានជាង២០លានដុល្លារពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរដល់ភ្ញៀវទេសចរជាង៤២ម៉ឺននាក់បានថយចុះជាង២៩% បើធៀបនឹងរថយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕




អត្ថបទបន្ទាប់


តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ! GAC ដាក់ Options សម្បូរបែបលើម៉ូឌែលថ្មីរបស់ខ្លួន

ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន​ មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បា…

តើការលើកឡើងរបស់មន្ត្រី UN បានដាក់សម្ពាធលើថៃ និងផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋភៀសសឹកខ្មែរក្នុងការវិលត្រលប់ទៅលំនៅឋានវិញយ៉ាងណាដែរ?

ការបញ្ជាក់ច្បាស់ៗរបស់លោក ថម អ៊ែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ជុំវិញសិទ្ធិពេញលេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ