

លោក សុខចំរើន បន្ថែមថា ទោះបីទូរស័ព្ទអស់លុយសម្រាប់ប្រើអ៊ីនធឺណែតក្ដី ប៉ុន្ដែអតិថិជននៅតែអាចប្រើប្រាស់សេវាប្រតិបត្តិការ ដែលមាននៅលើអេស៊ីលីដាម៉ូបាល បានដូចធម្មតា ដូចជាការទូទាត់តាម QR Code, ផ្ទេរប្រាក់, បញ្ចូលលុយទូរសព្ទ ឬធ្វើប្រតិបត្តិការផ្សេងៗ លើអេស៊ីលីដាម៉ូបាល បានទៅតាមតម្រូវការ ។
យ៉ាងណាក៏ដោយចុះ នៅជំហានដំបូងនេះ ការដាក់ដំណើរការសេវាកម្មនេះ គឺអាចប្រើទូទាត់បានតែលើប្រព័ន្ធទូរស័ព្ទស្មាតប៉ុណ្ណោះ។ ប៉ុន្ដែ ធនាគារអេស៊ីលីដា នឹងបន្ដភ្ជាប់ជាមួយប្រព័ន្ធទូរស័ព្ទផ្សេងៗទៀត ដែលនឹងដាក់ឲ្យដំណើរការនៅពេលបន្តបន្ទាប់ ជាមួយសេវាកម្មនេះនាពេលឆាប់ៗនេះ។
លោកអ្នកអាចទាញយក អេស៊ីលីដាម៉ូបាល ប្រើប្រាស់ក្នុងទូរសព្ទដៃ និងបង្កើតគណនីដោយមានលេខទូរសព្ទរបស់អ្នកជាលេខគណនី បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យធនាគារទេ។ ទាញយក (download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery រួចហើយបើកគណនីជាលេខទូរសព្ទផ្ទាល់ខ្លួនរបស់អ្នក ប្រើប្រាស់ដោយខ្លួនឯង បានភ្លាមៗយ៉ាងងាយស្រួលជាទីបំផុត៕