កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម នឹងចូលជាធរមាន​នៅថ្ងៃទី ០១ ខែសីហា


នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម នឹងចូលជាធរមានហើយ ដោយកិច្ចព្រមព្រៀងនេះនឹងមានការលើកលែងពន្ធ សម្រាប់ទំនិញនាំចេញនាំចូលរវាងប្រទេសទាំងពីររហូតដល់ទៅ៩៩%។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម ក្លាយជាគោលដៅវិនិយោគ ដ៏កាន់តែទាក់ទាញបន្ថែមទៀត សម្រាប់វិនិយោគិន។
វៀតណាម រំពឹងខ្ពស់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបនឹងជួយស្តារសេដ្ឋកិច្ចខ្លូនឡើងវិញ(រូបភាព The Vietnam Group)

សេចក្ដីប្រកាស​ព័ត៌មាន​ពីគណៈកម្មការអឺរ៉ុប​ដែលបាន​ចេញផ្សាយនៅថ្ងៃទី ០២ កក្កដានេះ​បាន​ឲ្យដឹងថា ក្រោយពីបានធ្វើការងារ​ជាមួយគ្នា​ និង​​ចរចា​អស់រយៈពេល​៨ឆ្នាំ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអឺរ៉ុប និងវៀតណាម នឹងត្រូវ​ចូលធរមាន​ចាប់ពីថ្ងៃទី ០១ ខែសីហា តទៅ ដោយវា​នឹងលុប​បំបាត់​ពន្ធគយ​រហូតដល់ ៩៩% នៃទំនិញនាំ​ចូលពី អឺរ៉ុប នៅរយៈពេល ១០ឆ្នាំ ហើយអឺរ៉ុប នឹងលុបបំបាត់​ពន្ធគយ​នាំចូល​ទំនិញពី វៀតណាមជាង ៩៩% នៅរយៈពេល ៧ឆ្នាំ។

រាជរដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ក្រុមហ៊ុន​វៀតណាម​ជាច្រើន​អាចនឹង​មានឱកាស​ ចាប់យក​ចំណែក​ទីផ្សារអឺរ៉ុប តាមរយៈ​កិច្ចព្រមព្រៀងនេះ ហើយ​វានឹង​ជួយធានា​បាននូវ​សន្តិសុខ​សេដ្ឋកិច្ច​សម្រាប់​ប្រទេសវៀតណាមផងដែរ។ លើសពីនេះ រដ្ឋាភិបាល​រំពឹងថា កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញ​ឲ្យ GDP​ របស់វៀតណាម កើនឡើង ​២.៤% ហើយការ​នាំចេញ​របស់​វៀតណាម កើនឡើង ១២%​បន្ថែមទៀត នៅត្រឹមឆ្នាំ ២០៣០ខាងមុខ។

យ៉ាងណាក៏ដោយចុះ អនុរដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ធ្លាប់បាន​ព្រមាន​រួចហើយថា បើទោះបីជា កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ជាមួយអឺរ៉ុប ដែល​ជាដំណឹងដ៏ល្អ​មួយ​សម្រាប់ក្រុមហ៊ុន សហគ្រាសវៀតណាមក៏ពិតមែន ប៉ុន្ដែ​ពួកគេពុំគួរ រំពឹងខ្លាំងពេក​នោះទេ ព្រោះថា វិបត្តិកូវីដ១៩ នៅតែបន្តកើនឡើង​នៅក្នុងប៉ែកអឺរ៉ុប ដែលនឹងអាច​ប៉ះពាល់ដល់ ចរន្តសេដ្ឋកិច្ច​យ៉ាងពិតប្រាកដ។

សូមជម្រាបដែរថា ទីផ្សារសហភាពអឺរ៉ុប ដែលមាន​ប្រជាជនជាង ៥០០លាននាក់ គឺជាបណ្តុំអ្នក​នាំចូលធំជាង លំដាប់ទី ២ លើសកលលោក ហើយមុខ​ទំនិញសំខាន់ៗដែល វៀតណាម គ្រោងនឹងនាំចេញ​ទៅកាន់ទីនោះ រួមមាន ផលិតផល​វាយនភណ្ឌ បន្លែផ្លែឈើ អាហារសមុទ្រ គ្រឿងឈើ និងប្លាស្ទិចជាដើម៕

None



អត្ថបទបន្ទាប់


សមាគមចំនួន៣ អំពាវនាវជាថ្មីទៀតឲ្យសភាអឺរ៉ុប​ពិចារណា​ឡើងវិញ លើកពេលដក EBA ពីកម្ពុជា

បើមិនមានអ្វីប្រែប្រួលទេនៅសល់តែប្រមាណ ៤០ថ្ងៃទៀត ប៉ុណ្ណោះ សហភាពអឺរ៉ុបនឹងចាប់ផ្ដើមអនុវត្តដក ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ស្របពេលបញ្ហាកូវ…

វៀតណាម បង្ហាញផែនការប្រតិបត្តិការខ្សែរថភ្លើងដឹកទំនិញពីវៀតណាមឆ្ពោះទៅចិន នឹងបន្ដទៅអឺរ៉ុប

ក្រុមហ៊ុនសាជីវកម្មផ្លូវដែកវៀតណាម បានបង្ហាញពីផែនការនៅក្នុងឆ្នាំនេះ ក្នុងការប្រតិបត្តិការរថភ្លើងដឹកទំនិញដឹកពីវៀតណាមទៅកាន់ប្រទេសចិន រួចបន្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ