វិស័យធនាគារនិងហិរញ្ញវត្ថុក្នុងវិបត្តិកូវីដ១៩

អ្នកជំនាញធនាគារនិង ហិរញ្ញវត្ថុព្រួយបារម្ភចំពោះសុខភាពវិស័យធនាគារនិងហិរញ្ញវត្ថុក្រោយផ្ទុះការរាលដាលឆ្លងខ្លាំងក្នុងសហគមន៍


នៅប៉ុន្មានសប្ដាហ៍កន្លងមកនេះ ការរាលដាលឆ្លងខ្លាំងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ បាននិងកំពុងបន្ដវាយប្រហារយ៉ាងខ្លាំងនៅកម្ពុជា។ ក្នុងអំឡុងពេលនេះដែរ អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានបង្ហាញពីការព្រួយបារម្ភ ចំពោះការឆ្លងរីករាលយ៉ាងខ្លាំងនៃព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ដែលអាចនឹងជះឥទ្ធិលពលមិនល្អចំពោះសុខភាពនៃវិស័យហិរញ្ញវត្ថុ ពិសេស ចំពោះប្រាក់ចំណូលរបស់អតិថិជន នៅអំឡុងពេលរាតត្បាតខ្លាំងនៃជំងឺនេះ។
អ្នកជំនាញធនាគារនិង ហិរញ្ញវត្ថុព្រួយបារម្ភចំពោះសុខភាពវិស័យធនាគារនិងហិរញ្ញវត្ថុក្រោយផ្ទុះការរាលដាលឆ្លងខ្លាំងក្នុងសហគមន៍
ដោយ

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេ​ស៊ី​លី​ដា បាន​ប្រាប់​ក្រុមការងារ​សារព័ត៌មាន ឌី​ជី​ថ​ល ខេ​ម​បូ​ណូ​មី​ស តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ការ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ បាន​ធ្វើ​ឲ្យ លោក​មានការ​ព្រួយបារម្ភ ប៉ុន្តែ​ទោះ​យ៉ាងណា​លោក​បណ្ឌិត បាន​បង្ហាញ​ពី​ការ​ជឿជាក់​និង​ទុកចិត្ត​លើ​រដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ស្ដារ​ស្ថានការណ៍​ឲ្យ​មាន​វិល​មក​ប្រសើរ​ឡើង​វិញ​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី បាន​បន្ត​ថា ធនាគារ​អេ​ស៊ី​លី​ដា នៅ​តែ​បន្ត​គាំទ្រ និង​បំពេញតម្រូវការ​របស់​អតិថិជន​ដដែល ដោយ​លោក​បាន​អះអាង​ថា ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង គឺ​ពី​ខែមករា​ដល់​ខែកុម្ភៈ​ឥណទាន​នៅ​តែ​បន្ត​កើនឡើង​ដូច​ធម្មតា​។

ជុំវិញ​នឹង​បញ្ហា​នេះ​ដែរ លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក៏​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ខ្លាំង​ដែរ ប៉ុន្តែ​មិនមែន​ព្រួយបារម្ភ​ពី​វិស័យ​ទាំងមូល​ទេ គឺ​ព្រួយបារម្ភ​ពី​សុខមាលភាព​អតិថិជន​។ លោក​ព្រួយបារម្ភ ជា​ពិសេស​ការ​បាត់បង់​ប្រាក់​ចំណូល​របស់​អតិថិជន បាន​បញ្ជាក់​ថា សមាជិក​នៃ​សមាគម នៅ​តែ​បន្ត​អនុវត្ត​រៀបចំ​ឥណទាន​ឡើង​វិញ និង​ជួយ​ដោះស្រាយ​បញ្ហា​ដល់​អតិថិជន​អំឡុង​ពេល​ដ៏​លំបាក​នេះ​។

យ៉ាងណាមិញ អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ រំពឹង​ថា ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នឹង​ឆាប់​បិទ​បញ្ចប់ ក្នុង​ពេល​ឆាប់​ៗ​នេះ ជៀសវាង​ការ​អូស​បន្លាយ​យូរ​ពេក ដែល​អាច​នឹង​ធ្វើ​ឲ្យ​សុខភាព​វិស័យ​ធនាគារ និង​ហិរញ្ញ​ជួប​បញ្ហា​។

សូម​បញ្ជាក់​ថា ការ​ឆ្លង​ចូល​សហគមន៍ នៃ​ព្រឹត្តិការណ៍​សហគមន៍​លើក​នេះ ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ជាង ព្រឹត្តិការណ៍​សហគមន៍​២​លើក​មុន​ៗ ដោយ​ការ​រីក​រាលដាល​ឆ្លង​ក្នុង​សហគមន៍​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែល​បាន​បង្ក​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណជន ជា​ពិសេស​ក៏​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​អាជីវកម្ម​ជា​ច្រើន​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ទៅដល់ស្រុកវាលវែង ក៏មានសេវាធនាគារប្រើដែរ !

ស្រុក​វាលវែង​ ស្ថិតនៅចម្ងាយ​ជាង ១០០គីឡូម៉ែត្រ​ ពីក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ ៥៥ ។ ថ្វីត្បិតតែដាច់​ស្…

សមាគមរោងចក្រកាត់ដេរកម្ពុជាថា រោងចក្រនៅតែដំណើរការជាធម្មតាទោះបីកូវីដ វាយលុកខ្លាំងយ៉ាងណាក្ដី

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា(GMAC) បានលើកឡើងថា បើទោះបីជាមានការកើនឡើងនៃការរាលដាលឆ្លងជំងឺកូវីដ-១៩ នៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ