វិស័យអចលនទ្រព្យខេត្តព្រះសីហនុ

ទស្សនៈអ្នកជំនាញទាក់ទងនឹងការវិវត្តនៃវិស័យអចលនទ្រព្យខេត្តព្រះសីហនុ


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញថា ទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុ អាចនឹងស្ទុះងើបឡើងវិញមុនគេ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសយកខេត្តជាប់មាត់សមុទ្រមួយនេះធ្វើជាទីតាំងបើកទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួចនៅចុងឆ្នាំនេះ។ ប៉ុន្តែអ្នកជំនាញអះអាងថា គម្រោងបើកទទួលទេសចរបរទេសក្នុងដំណាក់កាលសាកល្បងនេះ វាអាចចូលរួមចំណែកតិចតួចប៉ុណ្ណោះក្នុងការស្តារវិស័យអចលនទ្រព្យនៅកម្ពុជា ដ្បិតការងើបឡើងវិញនៃវិស័យនេះអាចនឹងត្រូវការចាយពេលច្រើន។
សំណង់អាគារនៅខេត្តព្រះសីហនុ

បើ​តាម​គម្រោង​ផែនការ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​នៅ​ចុងឆ្នាំ​នេះ ហើយ​ការ​បើក​សាក​ស្បង​នេះ​គ្រោង​អនុវត្ត​ដំបូង​ជាមួយ​ភ្ញៀវ​ទេសចរ​ចិន​។ នេះ​បើ​តាម​ការ​បញ្ជាក់​កន្លង​មក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL ឧកញ៉ា ចេ​ង ខេ​ង មើលឃើញ​ពី​ចំណុច​វិជ្ជមាន​ចំពោះ​គម្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​នៅ​ចុងឆ្នាំ​នេះ ក្នុង​ការ​ចូលរួម​ចំណែក​ស្តារ​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​។ សម្រាប់​អ្នកជំនាញ​អចលនទ្រព្យ​ចាស់វស្សា​រូប​នេះ ទោះបី​ការ​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ដំណាក់កាល​ដំបូង​ជា​លក្ខណៈ​សាកល្បង និង​ក្នុង​ទំហំ​ប៉ុនណា​ក៏​ដោយ តែ​វា​ជា​ចំ​ណុ​ចាប់ផ្តើម​មួយ​ដ៏​ល្អ​ក្នុង​ការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បោះទុន​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

ឧកញ៉ា ចេ​ង ខេ​ង បាន​ជឿជាក់​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​ជ្រើសរើស​យក​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​ជា​គោលដៅ​បើក​សាកល្បង​ទទួលភ្ញៀវ​ទេសចរ​បរទេស​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​មែន​នោះ វា​នឹង​ជួយ​ឲ្យ​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ​មាន​ប្រជាប្រិយភាព​មួយ​កម្រិត​ទៀត​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស​ពិសេស​ជនជាតិ​ចិន​។ អ្នកជំនាញ​ដែល​មានបទពិសោធន៍​ជាង ២៥​ឆ្នាំ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ បាន​រំលឹក​ថា ពេល​ដែល​កម្ពុជា​បើក​ឲ្យ​វិនិយោគិន​ចិន​ចូល​មក​ខេត្ត​ព្រះ​សីហ​នុ ឃើញ​ថា សំណង់ អគារ​ខ្ពស់​ៗ​លេច​ត្រដែត​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើ​តម្លៃ​អចល​ទ្រព្យ​ក្នុង​ខេត្ត​នេះ​ឡើងថ្លៃ​ខ្ពស់កប់ពពក​។ 

ជាមួយ​គ្នា​ដែរ​នេះ​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ទីភ្នាក់ងារ និង វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​យល់​ឃើញ​ថា គម្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​នៅ​ចុងឆ្នាំ​នេះ វា​ពុំ​ទាន់​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ចរន្ត​ទិញ​លក់​ក្នុង​វិស័យ​អចលនទ្រព្យ​ភ្លាម​ៗ​នោះ​ទេ គ្រាន់តែ​ចួ​ល​រួមចំណែក​ខ្លះ​ៗ​ប៉ុណ្ណោះ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​មួយ​នេះ​។ សម្រាប់​អ្នកជំនាញ​រូប​នេះ គម្រោង​បើក​នេះ​គ្រាន់តែ​ជា​វិញ្ញាសារ សាកល្បង​ក្នុង​ការ​ឈាន​ទៅ​បើក​តំបន់​ទេសចរណ៍​ទាំងស្រុង​តែ​ប៉ុណ្ណោះ​។

គួរ​រំលឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា សម្តេច​នឹង​បើក​តំបន់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​បរទេស​បាន​ចាក់​វ៉ាក់សាំង​រួច​នៅ​ចុងឆ្នាំ​២០២១​នេះ ដើម្បី​ជួយ​ស្តារ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​កម្ពុជា ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។ សម្តេច​បាន​គូសបញ្ជាក់​បន្ថែម​ថា ការ​បើក​ទទួល​ទេសចរ​បរទេស​ដំណាក់កាល​ដំបូង​នេះ គ្រោង​អនុវត្ត​ដំបូង​ជាមួយ​ប្រទេស​ចិន​។

បន្ថែម​លើ​នេះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា រាជរដ្ឋាភិបាល​នឹង​បើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ឡើង​វិញ​លើ​គ្រប់​វិស័យ ប្រសិនបើ​ក្នុង​រយៈពេល​១០​ទៅ​១៥​ថ្ងៃក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ពុំ​មានការ​ផ្ទុះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​រក្សា​ស្ថានភាព​ដូច​បច្ចុប្បន្ន​។ បើ​តាម​ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ នៅ​កម្ពុជា​បាន​ថយ​ចុះ​មក​នៅ​ក្នុង​រង្វង់​ជាង​២០០​នាក់ និង​ស្លាប់​ជាង​២០​នាក់​ក្នុង​១​ថ្ងៃ​៕

None



អត្ថបទបន្ទាប់


ពាណិជ្ជករនិងអ្នកជំនាញមើលឃើញផលវិជ្ជមាន ខណៈស្នើឱ្យអាមេរិកពិនិត្យឡើងវិញលើរបាំងបច្ចេកទេសនានា ក្រោយបើកការិយាល័យតំណាងក្រសួងកសិកម្មនៅកម្ពុជា

ពាណិជ្ជករ និងអ្នកជំនាញផ្នែកកសិកម្ម យល់ឃើញថា កម្ពុជានឹងទទួលបានឱកាសទីផ្សារ និងការវិនិយោគផ្នែកកសិកម្មកាន់តែប្រសើរ ខណៈស្នើឱ្យអាមេរិកគិតគូរប…

ការផ្អាករៀបចំពិធីបុណ្យអុំទូកនៅឆ្នាំនេះ តើខាត និងចំណេញអ្វីខ្លះ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចផ្អាករៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ