រោងចក្រអាចប្រឈមនឹងការកាត់បន្ថយម៉ោងការងារយ៉ាងហោចណាស់៦ខែទៀត

អ្នកជំនាញ៖ រោងចក្រអាចប្រឈមនឹងការកាត់បន្ថយម៉ោងការងារយ៉ាងហោចណាស់៦ខែទៀត


អ្នកជំនាញនៅក្នុងវិស័យកាត់ដេរបានអះអាងថា ការបញ្ហាទិញផលិតផលក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជាមិនទាន់បានបង្ហាញសញ្ញាវិជ្ជមាននៅឡើយទេមកទល់នឹងពេលនេះ ដែលជំរុញឲ្យរោងចក្រភាគច្រើនត្រូវបន្តកាត់បន្ថយការថែមម៉ោង ឬថ្ងៃធ្វើការដល់កម្មករនិយោជិត ដែលបញ្ហានេះអាចធ្វើឲ្យជីវភាពរបស់កម្មការកម្មការិនីប្រឈមនឹងការលំបាក។
លោក កេន លូ អគ្គលេខាធិការសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)
ដោយ

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយជាមួយនឹង​សារព័ត៌មានខេមបូណូមីស កាលពីចុងខែមករាកន្លងទៅនេះ លោក កេន លូ អគ្គលេខាធិការសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអះអាងថា កត្តាដែលធ្វើឲ្យការបញ្ជាទិញផលិតផក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌបន្តធ្លាក់ចុះ គឺដោយសារក្រុមហ៊ុនបញ្ជាទិញមិនទាន់បញ្ចេញស្តុកចាស់អស់ ក្រោយតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមប្រទេសបញ្ជាទិញមានការធ្លាក់បន្ទាប់ពីពួកគេប្រឈមនឹងវិបត្តិអតិផរណា ដែលបង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ក្នុងន័យនេះ លោក កេ​ លូ បញ្ជាក់​កម្មករ​អាចប្រឈមនឹងការកាត់បន្ថយម៉ោងការងារ​យ៉ាងហោចណាស់​នៅរយៈពេល​៦ខែ ទើបអាចស្ថានភាពប្រសើរឡើងវិញ។

ការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមានការធ្លាក់ចុះបានជំរុញម្ចាស់រោងចក្រភាគច្រើននៅកម្ពុជាបានកាត់បន្ថយការថែមម៉ោង ឬថ្ងៃធ្វើការ និងមានរោងចក្រខ្លះទៀតបានជម្រុះកម្មករ ដែលផុតកិច្ចសន្យាការងារនៅប៉ុន្មានខែកន្លងមកនេះ។ ការកាត់បន្ថយថ្ងៃធ្វើការ និងការថែមម៉ោងនេះ កំពុងក្លាយជា​បញ្ហាប្រឈម​សម្រាប់​​កម្មករកម្មការិនីនៅតាមរោងចក្រ​ទាំងនេះ ដ្បិតវាបានធ្វើឲ្យប៉ះពាល់ដល់​ការចំណាយ និងជីវភាពរស់នៅប្រចាំថ្ងៃ​របស់ពួកគេ ស្របពេលតម្លៃទំនិញមួយចំនួនបច្ចុប្បន្នមានការកើនឡើង។

ជុំវិញបញ្ហានេះលោក កេន លូ បានវាយតម្លៃថា ការបញ្ជាទិញផលិតទាំងនេះ​ ពីកម្ពុជាអាចនឹងវិលមករកភាពល្អប្រសើរឡើងវិញនៅក្នុងរយៈពេល៦ខែខាងមុខ ក្រោយរំពឹងថា ក្រុមហ៊ុនបញ្ជាទិញអាចបញ្ចេញទំនិញក្នុងស្តុកអស់ គួបផ្សំបញ្ហាសង្គ្រាមនៅអ៊ុយក្រែនមិនវិវត្តកាន់តែអាក្រក់ ហើយស្ថានភាពអតិផរណានៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានភាពល្អប្រសើរ។ ប៉ុន្តែក្នុងករណីសង្គ្រាមនៅអ៊ុយក្រែនបន្តដាក់បន្ទុកលើកម្រិតអតិផរណារបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា ការធ្លាក់ចុះការបញ្ហាទិញនឹងបន្តអូសបន្លាយបន្ថែមទៀត។ នេះបើតាម​ការអះអាង​របស់លោក កេន លូ។

ក្នុងកាលៈទេសៈដ៏លំបាកនេះ លោក កេន លូ ស្នើឲ្យភាគីនិយោជក និងនិយោជិតសហការ និងយោគយល់គ្នាទៅវិញទៅមកតាមរយៈរកចំណុចរួមមួយក្នុងការផ្តល់ប្រាក់ឈ្នួលឲ្យស្របតាមផលិតភាពការងារ ដ្បិតលោកយល់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះមិនអាចដាក់បន្ទុកឲ្យភាគីម្ខាងទទួលខុសត្រូវដោយឯកឯងនោះទេ។ លោកជឿជាក់ថា ទាំងនិយោជក និងនិយោជិតនឹងអាចឆ្លងផុតពេលវេលាដ៏លំបាកនេះ ប្រសិនបើភាគីទាំងពីរមានការសហការ និងយោគយល់គ្នាលើបញ្ហាប្រាក់ឈ្នួល និងការធ្វើការងារ៕




អត្ថបទបន្ទាប់


គម្រោងជំនួយបន្តចំនួន៧ ដែលមានថវិកាសរុប ២៥ម៉ឺនដុល្លារ ត្រូវបានផ្តល់ជូនអង្គការសង្គមស៊ីវិលចំនួន៥ ស្ថាប័ន

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានអនុវត្តគម្រោង «Civic Engagement» ក្នុងគោលបំណងកសាងសមត្ថភាពក្នុងការលើកកម្ពស់ឲ្យមានការចូលរួម…

ទំហំឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានជាង ៩ពាន់លានដុល្លារកើន ២០%នៅឆ្នាំ២០២២

ស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ តែវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ ទាំងចំនួនគណនីអតិជន និងទំហំឥណទាន។ ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ