ការយល់ដឹងផ្នែកហិរញ្ញវត្ថុ

អ្នកជំនាញថា ការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋកម្ពុជានៅមានកម្រិត ដែលទាមទារឱ្យមានការលើកកម្ពស់បន្ថែម


ការយល់ដឹងផ្នែកហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រង់ រៀបចំទុកដាក់ ប្រើប្រាស់ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព និងរួចផុតពីបំណុលដ៏ច្រើនលើសលប់។ បើតាមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ ដែលជាយុទ្ធសាស្រ្ត ទាមទារឱ្យមានការចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់ និងបញ្ជ្រៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះឱ្យបានច្រើន និងកាន់តែទូលំទូលាថែមទៀត។
អ្នកជំនាញថា ការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋកម្ពុជានៅមានកម្រិត ដែលទាមទារឱ្យមានការលើកកម្ពស់បន្ថែម

ថ្លែងក្នុងពិធី សម្ពោធជាផ្លូវការនូវកម្មវិធី «វិថីហិរញ្ញវត្ថុ» នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ក្នុងការចេះគ្រប់គ្រង់ចាត់ចែងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងរួចផុតពីបំណុលដ៏ច្រើនលើសលប់។ បើតាមអ្នកជំនាញរូបនេះ ការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ។ ដូច្នេះហើយ ជាយុទ្ធសាស្រ្តរបស់សមាគម នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។
លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា កត្តាចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចគាំពារអ្នកប្រើប្រាស់ ជាកត្តាចាំបាច់ដែលត្រូវផ្តោតការយកចិត្តទុកដាក់ពីអាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញកម្រិតបរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ លោក ហេង បូមករា បន្ថែមថា បរិយាប័ន្នហិរញ្ញវត្ថុ គឺជាការទទួលបានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងទាន់ពេលវេលា ស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់ផងដែរ។

ហើយបរិយាប័ន្នហិរញ្ញវត្ថុ បាននិងកំពុងដើរតួរយ៉ាងសំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ តាមរយៈការបំពេញតម្រូវការរបស់ប្រជាជនភ្ជាប់ជាមួយសេដ្ឋកិច្ច ការជួយសម្រាល់ការចំណាយមិនបានព្រៀងទុក ការពង្រឹងជីវភាពរស់នៅ និងការអប់រំឱ្យប្រសើរជាងមុនផងដែរ។
ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះដែរ បើតាម អ្នកស្រី នុត វត្ថា នាយិកាប្រតិបត្តិការនៃក្រុមហ៊ុន អប្បរា មេឌា សឺវីស (AMS) បានបញ្ជាក់ថា វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងយ៉ាងសំខាន់របស់ប្រទេសជាតិ។ ហេតុនេះហើយ ទើបក្រុមហ៊ុន អប្បរា មេឌា សឺវីស បានសហការគ្នាជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធានាគារនៃកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូអិលធីឌី (CBC) ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា បានរួមគ្នាផលិតនៅកម្មវិធី «វិថីហិរញ្ញវត្ថុ» នេះ ក្នុងគោលបំណង ជំរុញការផ្សព្វផ្សាយ ពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុទៅកាន់សាធារណៈជនឱ្យកាន់តែទូលំទូលាយ៕




អត្ថបទបន្ទាប់


កម្មករនិយោជិតក្នុងវិស័យកាត់ដេរជាង៧៣ម៉ឺននាក់ នឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមអនុវត្តគោលនយោបាយគាំពារសង្គមមួយចំនួន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលបានផ្ដល់អត្ថ…

ជាមួយអេស៊ីលីដាម៉ូបាល ឥឡូវនេះលោកអ្នកអាចប្រើប្រាស់បានដល់ទៅ ៤ភាសា!

អេស៊ីលីដាម៉ូបាល ដែលជាកម្មវិធី app ធនាគារដែលមានអ្នកកំពុងប្រើប្រាស់លាននាក់នៅកម្ពុជា បាននិងកំពុងអភិវឌ្ឍមុខងារកាន់តែប្រសើរឡើង ដើម្បីបម្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ