អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុនជាង ៦០ ជួប​ជជែកគ្នាយ៉ាងផុសផុល អំពីសក្ដានុពលនៃវិស័យពាណិជ្ជកម្មអនឡាញបែបទំនើបនៅកម្ពុជា


ក្រុមបណ្តាញណិជ្ជករនិងប្រតិបត្តិករលើវិស័យពាណិជ្ជកម្មអនឡាញ និង Offline បានជួបជុំពិភាក្សាគ្នា ក្រោមប្រធានបទ “E-Commerce Awareness 2020” ដែលរៀបចំឡើង ដោយក្រុមហ៊ុន Riich Me Co., Ltd និងមានការចូលរួមពីវាគ្មិន ដែលមានជំនាញនិងបទពិសោធន៍ខ្ពស់ក្នុងវិស័យនេះ ចូលរួមបកស្រាយ និងចែករំលែកបទពិសោធន៍ ជូនដល់ម្ចាស់អាជីវកម្មប្រមាណជាង ៦០ក្រុមហ៊ុនដែលមកពីវិស័យផ្សេងៗគ្នា។
ក្រុមហ៊ុនជាង ៦០ ជជែកគ្នាយ៉ាងផុសផុល អំពីសក្ដានុពលនៃវិស័យពាណិជ្ជកម្មអនឡាញបែបទំនើបនៅកម្ពុជា
ដោយ

កិច្ចជំនួបនិងពិភាក្សាស្វែងយល់ពីសក្ដានុពលនិងឱកាសវិនិយោគនៅក្នុងវិស័យពាណិជ្ជកម្មបែបទំនើប ជាលើកដំបូង​នៅ​ក្នុងរាជធានីភ្នំពេញ​ខាងលើនេះ ត្រូវបានធ្វើឡើង​កាលពីថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា កូរ៉េ (CKCC) ដោយសមាសភាព​ចូលរួម​ពី​សំណាក់​ពាណិជ្ជករ ​ប្រតិបត្តិករ ​ដែលមកពីបណ្តា​ក្រុមហ៊ុន​ពាក់​ព័ន្ធ​សរុប​​ប្រមាណ​​ជាង ​៨០នាក់។

អគ្គនាយកក្រុម​ហ៊ុន Riich Me Co., Ltd លោក Kerry Leng បានមានប្រសាសន៍ថា ការធ្វើ​ពាណិជ្ជកម្ម​បែបទំនើប ឬ E-Commerce គឺជាការ​ផ្លាស់ប្តូរទម្រង់​ទីផ្សារថ្មី​ដែលពាណិជ្ជករ​ស្ទើរតែ​គ្រប់វិស័យ​ត្រូវ​សម្រប​សម្រួល​ទៅតាម​​របត់ទីផ្សារ​ថ្មីនេះ ព្រោះថា E-Commerce ​នឹងដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រីក​ទីផ្សារ​អាជីវកម្ម​ប្រកប​ដោយ​​សក្តានុពល និងប្រសិទ្ធភាពខ្ពស់ ដែលអាជីវករ ​និង​ប្រតិបត្តិករ​មិនអាច​មើលរំលង។
ក្រុមហ៊ុនជាង ៦០ ជជែកគ្នាយ៉ាងផុសផុល អំពីសក្ដានុពលនៃវិស័យពាណិជ្ជកម្មអនឡាញបែបទំនើបនៅកម្ពុជា

លោក Kerry Leng មានបន្ថែមទៀតថា «ការផ្លាស់ប្តូរពី​អាជីវកម្ម​​បែបបុរាណ ទៅជាអាជីវកម្ម​បែបទំនើប មានសក្តានុពល​ជួយឲ្យ​អាជីវកម្ម​មាននិរន្តរភាព ការបង្កើន​ការលក់ ការគ្រប់គ្រង​ការបញ្ជាទិញ និងការគ្រប់គ្រង​អតិថិជន​មាន​ប្រសិទ្ធភាព​ខ្ពស់ ប្រពន្ធ័នៃ​ការទូទាត់​វិក័យបត្រ​តាមរយៈ​អនឡាញ​ប្រកប​ដោយសុវត្ថិភាព និងប្រសិទ្ធិភាព​ខ្ពស់ជាពិសេស​គឺការពង្រីក​សក្តានុពល​អាជីវកម្ម​នៅក្រៅ​ប្រទេស។»

លោក Phay Sopheak, ដែលជាអនុប្រធាន​​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​​ឌីជីថល មក​ពី​ធនាគាអេស៊ីលីដា​បានមាន​​ប្រសាសន៍ថា ប្រពន្ធ័ទូទាត់​ប្រាក់​បែប​ឌីជីថល បានដើរតួនាទី​យ៉ាងសំខាន់ ក្នុងវិស័យ​ជំនួញ E-Commerce ហើយធនាគារ​អេស៊ីលីដា​បានដើរ​នាទីនាទី​យ៉ាង​សំខាន់ក្នុង​ការជំរុញ​វិស័យនេះ។ 

ក្រុមហ៊ុនជាង ៦០ ជជែកគ្នាយ៉ាងផុសផុល អំពីសក្ដានុពលនៃវិស័យពាណិជ្ជកម្មអនឡាញបែបទំនើបនៅកម្ពុជា

លោកបន្ថែមទៀតថា «ការទូរទាត់​តាមបែប​ឌីជីថល វាមានប្រសិទ្ធភាព រហ័សនិងសុវត្ថិភាព ហើយការ​ទូទាត់​​បែបឌីជីថល មានការពេញ​និយម ជាខ្លាំង​សម្រាប់​បណ្តាប្រទេស​ដែល​កំពុងអភិវឌ្ឍន៍។»

ជាមួយគ្នានេះផងដែរ​ លោក Eang Kamrang ដែលជានាយក​ផ្នែក ICT ប្រចាំនៅក្រសួង​ប្រៃសណីយ៍​​និង​ទូរគមនាគមន៍​ ក៏បានមក​បង្ហាញ​អំពីទស្សនវិស័យ និង​ការគាំទ្រ​របស់រដ្ឋាភិបាល​​ចំពោះ​​វិស័យឯកជនផងដែរ។

លោក Jack Lee ដែលជានាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smile shop ក៍បានចែក​រំលែក​បទពិសោធន៍​អាជីវកម្ម​បែបឌីជីថល ពីប្រទេសចិន និងសក្តានុពល​អាជីវកម្មនេះ។ លោកថា E-commerce គឺជាបរិបទថ្មី​នៃអាជីវកម្ម ហើយកម្ពុជា​ក៍នឹង​ទទួល​បាន​នូវ​សក្តានុល​នេះដូចគ្នា ក្នុងរយៈពេល​ដ៍ខ្លីខាងមុខ ព្រោះអាជីវកម្ម​បែបបុរាណ​មិនអាច ឈរជើងលើ​ទីផ្សារ​បានទេ លោកផ្តល់​ដំបូន្មាន​ដល់ម្ចាស់​អាជីវកម្ម​ទាំងអស់គួរ ជួបប្រឹក្សា​ជាមួយ​អ្នកជំនាញ ដើម្បីអភិវឌ្ឍ​ អាជីវកម្ម​របស់របស់ខ្លួន ឲ្យមាន​លក្ខណៈស្តង់ដា ដែលអាចពង្រីក​សក្តានុពល​ទីផ្សារទៅក្រៅ​ប្រទេស ជាពិសេស​គឺប្រទេសចិន​ជាដើម។

ក្រុមហ៊ុនជាង ៦០ ជជែកគ្នាយ៉ាងផុសផុល អំពីសក្ដានុពលនៃវិស័យពាណិជ្ជកម្មអនឡាញបែបទំនើបនៅកម្ពុជា

គួរបញ្ជាក់ដែលថា ក្រុមហ៊ុន Riich Me Co., Ltd ដែលមានការិយាល័យ​កណ្តាលនៅ​ប្រទេសសិង្ហបុរី គឺជា​ក្រុមហ៊ុន ដែលផ្តល់នូវ​ដំណោះស្រាយ​អាជីវកម្ម បែបឌីជីថល E-Commerce ដែលបានផ្សា​ភ្ជាប់​បណ្តាញ​សង្គម​ជាមួយ​​នឹង​បច្ចេកវិទ្យា E-Commerce តាមរយៈ​កម្មវិធី​ស្មាតហ្វូន​របស់ Riich គឺបានផ្តល់​សក្តានុពល ដែលអាច​ឲ្យ​​ម្ចាស់អាជីវកម្ម​គ្រប់គ្រង ការលក់ គ្រប់គ្រង​អតិថិជន និងបង្កើត​ការលក់​តាមរយៈទូរសព្ទ័ដៃ។ Riich App ក៍បាន​ភ្ជាប់ទំនាក់​ទំនង​រវាងអ្នកផ្គត់ផ្គង់ អ្នកបោះដុំ អ្នកចែកចាយ និងអ្នកលក់រាយ នៅលើ Riich App និង Riich Business App  ដែលនឹងដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការ​ក្នុងពេលឆាប់ៗ​ខាងមុខនេះ។ 

ក្រុមហ៊ុនជាង ៦០ ជជែកគ្នាយ៉ាងផុសផុល អំពីសក្ដានុពលនៃវិស័យពាណិជ្ជកម្មអនឡាញបែបទំនើបនៅកម្ពុជា

Riich ត្រូវបានចុះបញ្ជី​អាជីវកម្ម​ដោយមាន​ការទទួលស្គាល់ ពីក្រសួង​ពាណិជ្ជកម្ម ក្រសួង​ប្រៃសនីយ៍ និងទូរគមនាគមន៍ ដោយបានចាប់​ដៃគូយុទ្ធសាស្រ្ត​​ជាមួយ​នឹង​ធនាគារអេស៊ីលីដា ធនាគារវីង ក្រុមហ៊ុន PiPAY ក្រុមហ៊ុន AliPAY និងក្រុមហ៊ុន WeChat PAY ជាដើម សម្រាប់​ដំណោះស្រាយ ទូទាត់​ប្រាក់​បែបឌីជីថល។

Riich ក៍បានបង្កើត​នូវប្រពន្ធ័​ទាត់ទាត់​លុយ ឬកាបូបឌីជីថល សម្រាប់​គាំទ្រដល់ សកម្មភាព​ប្រតិបត្តិការ​អាជីវកម្ម ទីផ្សារ​របស់ដៃគូ​អាជីវកម្មខ្លួន ប្រព័ន្ធទូទាត់ ឬកាបូប​ឌីជីថលរបស់ Riich  មានសុវត្ថិភាពខ្ពស់ និងផ្តល់​លទ្ធភាព អាចឲ្យ​សមាជិកខ្លួន ធ្វើការផ្ញើរប្រាក់ ឲ្យ​មិត្តភក្តិ និងសមាជិក​ក្រុមគ្រួសារ ជុំវិញពិភពលោក​ដោយមិនគិតថ្លៃ។  

សំរាប់ព័ត៌មាន​បន្ថែម ឬការប្រឹក្សាយោបល់​ទាក់ទិន​នឹងប្រធាន​បទខាងលើ​សូមធ្វើការទំនាក់​ទំនង ក្រុមការងារ​របស់ Riich តាមរយៈ​អ៊ីម៉ែល៖ [email protected] និងលេខ​ទូរស័ព្ទ៖ (855)-15 55 01 55. 

None



អត្ថបទបន្ទាប់


ភាគហ៊ុនអេស៊ីលីដាបើកទូលាយដល់វិនិយោគិនបរទេស ខណៈវិនិយោគិនខ្មែរត្រូវបានផ្តល់អាទិភាព

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា «ទោះបីជាយើងធ្លាប់ប្រកាសថា យើងផ្តល់អាទិភាពដល់ប្រ…

ក្រសួងការងារ៖ កម្ពុជាមានប្រជាជន ១០លាននាក់ មានការងារធ្វើ ជំរុញឲ្យអត្រាអ្នកមានការងារធ្វើកើនដល់ជាង ៩៩%

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ បានអះអាងនាពេលថ្មីៗនេះថា គិតមកទល់ពេលបច្ចុប្បន្ននេះ អត្រាចំនួនប្រជាពលរដ្ឋ ដែលមានការងារធ្វើ បានកើនឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ