ការនាំចេញផលិតផលមិនមែនកាត់ដេរ

ការនាំចេញផលិតផលមិនមែនកាត់ដេរកើនឡើងជិត ៦០% ក្នុង៩ខែឆ្នាំនេះ តើមកពីហេតុអ្វី?


ទោះបីកម្ពុជាក៏ដូចជាពិភពលោកទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេររបស់កម្ពុជា នៅតែបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សសម្គាល់។ ជាក់ស្តែងនៅ៩ខែក្នុងឆ្នាំ២០២១ ការនាំចេញផលិតផលនេះ មានការកើនឡើងជិត ៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា កត្តាដែលធ្វើឲ្យការនាំចេញផលិតផលរបស់កម្ពុជាមានការកើនឡើង គឺដោយសារកត្តាទំនាក់ទំនងល្អរវាងអ្នកផ្គត់ផ្គង់ជាមួយអ្នកបញ្ជាទិញ គួបផ្សំកត្តាតម្រូវការផលិតផលដែលផលិតនៅកម្ពុជាមានការកើនឡើង និងអាចឆ្លើយតបពីការបញ្ជាទិញ។
កម្មករកំពុងតំឡើងកង់

ទោះបី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ សកល បាន​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​មួយ​ចំនួន​ដល់​វិស័យ​ដឹក​ជញ្ជូន​ក៏​ពិតមែន តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នោះ​ទេ ពោល​គឺ​ការ​នាំ​ចេញ​លើ​មុខទំនិញ​មួយ​ចំនួន​នៅ​តែ​រក្សា​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បង្ហាញ​ថា ការ​នាំ​ចេញ​ទំនិញ​វិនិយោគ​មិនមែន​កាត់ដេរ​នៅ​៩​ខែ​ក្នុង​ឆ្នាំ​២០២១ សម្រេច​បាន​ជាង ៣​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក មានការ​កើនឡើង​ជាង ១​ពាន់​១​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្មើនឹង​ជិត ៥០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ​រួម​មាន កង់ គ្រឿង​បំណែក​អេ​ឡិច​ត្រូ​និក បង្គុំ​ខ្សែភ្លើង គ្រឿងបន្លាស់​រថយន្ត អំ​ពូ​ល​ភ្លើង ឈើប្រណិត ផលិតផល​ប្លា​ស្ទិ​ក ស្បែក​សត្វ​កែ​ច្នៃ និង​ផលិតផល​ផ្សេង​ៗ​ទៀត​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បាន​លើក​ឡើង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​មានការ​កើនឡើង គឺ​ដោយសារ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ជា​ដៃគូ គួប​ផ្សំ​អ្នក​ផលិត និង​អ្នក​ផ្គត់ផ្គង់​នៅ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកបញ្ជា​ទិញ​។ មួយវិញទៀត ដោយសារ​ផលិតផល ដែល​ផលិត​នៅ​កម្ពុជា​មាន​តម្រូវការ​កើនឡើង​ខ្ពស់​ពី​ប្រទេស​បញ្ជា​ទិញ ទោះបី​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​។

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ​ជឿជាក់​ថា វិស័យ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ​នេះ​នឹង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ទៀត ដ្បិត​វា​ជា​វិស័យ​យុទ្ធសាស្ត្រ​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវការ ហើយ​រាជរដ្ឋាភិបាល ក៏​បាន​និង​កំពុង​ជួយ​សម្រួល​លក្ខខណ្ឌ និង​នីតិវិធី​មួយ​ចំនួន ដើម្បី​ទាក់ទាញ​វិនិយោគិន​ឲ្យ​មក​បោះទុន​លើ​វិស័យ​នេះ​នៅ​កម្ពុជា​ផង​ដែរ​។ សម្រាប់​លោក​បណ្ឌិត ហុង វណ្ណៈ វិស័យ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ គឺជា​វិស័យ​ស្នូល​ដ៏​រឹង​មាំ ក្នុង​ការ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។

មិនមែន​មាន​តែ​ផលិតផល​មិនមែន​ការ​កាត់ដេរ​នោះ​ទេ ដែល​មានការ​កើនឡើង សូ​ម្បី​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ក៏​មានការ​កើនឡើង​ផង​ដែរ​។ របាយការណ៍​ពី​ក្រសួងកសិកម្ម​កម្ពុជា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​នៅ​៩​ខែ​មកនេះ រកបាន​ប្រាក់​ចំណូល​ជាង​៣​ពាន់​លាន​ដុល្លារ ជាមួយនឹង​បរិមាណ​នាំ​ចេញ​សរុប​ន​ជិត​៦​លាន​តោន មានការ​កើនឡើង​ជាង​៨៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ ក្នុង​នោះ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ប្រទេស​វៀតណាម​មាន​ប្រមាណ ជាង​៦៤% នៃ​ការ​នាំ​ចេញ​សរុប នាំ​ចេញ​ទៅ​ថៃ​មាន​ជាង ២១% និង​នាំ​ចេញ​ទៅ​ចិន​មាន​ជិត​៧% និង​គោលដៅ​ប្រទេស​ដទៃ​ទៀត​ជិត​៥%៕

None



អត្ថបទបន្ទាប់


ពូជស្រូវកូនកាត់របស់ចិនបំបែកំណត់ត្រាថ្មី អាចផ្ដល់ទិន្នផលបានជិត២៤តោន ក្នុង១ហិកតា

ថ្មីៗនេះមន្ទីពិសោធន៍ចិនបានដឹងថា ពូជស្រូវមួយប្រភេទដែលជនជាតិចិនបានបង្កាត់អាចផ្តល់ទិន្នផលជិត ២៤ តោនក្នុងមួយហិកតា សម្រាប់ការដាំដុះប្រមូលផល…

ការចិញ្ចឹមត្រីនិងបង្គាក្នុងឆ្នាំនេះធ្លាក់ចុះជាងពាក់កណ្ដាលនៅ៩ខែឆ្នាំ២០២១

រយៈពេលជិត ២ឆ្នាំមកហើយ ដែលផ្នែកវារីវប្បកម្ម បានរងគ្រោះ ដោយសារតែវិបត្តកូវីដ១៩ ដែលធ្វើឱ្យក្រុមវារីវប្បករមួយចំនួន សម្រេចផ្អាកប្រកបរបរនេះជាបណ្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ