វិស័យអចលនទ្រព្យ

ការវិនិយោគរបស់បរទេសនៅចិន ធ្លាក់ចុះខ្លាំង ខណៈទីផ្សារអចលនទ្រព្យរបស់មហាយក្សចិន បន្តដាំក្បាលចុះ


ការវិនិយោគរបស់បរទេសលើអចលនទ្រព្យក្នុងប្រទេសចិន ជាពិសេសអចលនទ្រព្យប្រភេទពាណិជ្ជកម្មបានធ្លាក់ចុះខ្លាំង ខណៈទីផ្សារអចលនទ្រព្យនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ នៅតែបន្តដាំក្បាលចុះ ដោយគ្មានសញ្ញាធូរស្រាលជាដុំកំភួនគួរឱ្យកត់សម្គាល់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
វិស័យអចលនទ្រព្យ
ដោយ

ការវិនិយោគរបស់បរទេសលើអចលនទ្រព្យក្នុងប្រទេសចិន ជាពិសេសអចលនទ្រព្យប្រភេទពាណិជ្ជកម្មរួមមានដូចជាអគារការិយាល័យ ឃ្លាំង រោងចក្រ ហាង ផ្សារទំនើប និងសណ្ឋាគារជាដើមបានធ្លាក់ចុះខ្លាំង ខណៈទីផ្សារអចលនទ្រព្យចិន នៅតែបន្តដាំក្បាលចុះ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺបណ្ដាវិនិយោគិនអាម៉េរិក ហាក់មានការប្រយ័ត្នប្រយែងខ្ពស់ជាងគេនៅក្នុងការបណ្ដាក់ទុននៅចិន ដោយសារការព្រួយបារម្ភអំពីការចាកចេញពីទីផ្សារប្រទេសចិន ដែលអាចកើតមានឡើងនៅពេលអនាគត។

នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ការវិនិយោគបរទេសលើអចលនទ្រព្យប្រភេទពាណិជ្ជកម្មនៅក្នុងប្រទេសចិន បានធ្លាក់ចុះ១៣% បើធៀបនឹងឆ្នាំមុនមកនៅត្រឹម៣,៣ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះការវិនិយោគរបស់សិង្ហបុរី មានទំហំ១ពាន់លានដុល្លារអាម៉េរិក ដែលនាំមុខគេ ខណៈដែលការវិនិយោគរបស់សហរដ្ឋអាម៉េរិក មានទំហំត្រឹមតែ៦០០លានដុល្លារប៉ុណ្ណោះ។

គួររំឭកថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចូលក្នុងវិបត្តិចាប់តាំងពីរដ្ឋាភិបាលចិន បានចាប់ផ្តើមដាក់ចេញ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវគោលនយោបាយទប់ស្កាត់ការខ្ចីប្រាក់ច្រើនហួសប្រមាណពីសំណាក់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន នៅក្នុងឆ្នាំ២០២០ ជាហេតុបណ្ដាលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ រហូតខកខានទូទាត់បំណុលរបស់ខ្លួនជាបន្តបន្ទាប់ ហើយវិបត្តិនេះក៏បានរីករាលដាលពាសពេញវិស័យអចលនទ្រព្យក្នុងប្រទេសនេះរហូតមកទល់បច្ចុបន្ន។

ជាលទ្ធផលនៅពេលនេះ ក្រុមហ៊ុន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន កំពុងស្ថិតក្នុងដំណើរការរំលាយក្រុមហ៊ុនចោលនៅតុលាការហុងកុង ខណៈពេលដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនចិន ជាច្រើនទៀតកំពុងត្រូវបានម្ចាស់បំណុលប្ដឹងឡើងតុលាការ៕

None



អត្ថបទបន្ទាប់


លោក អេឡិន ម៉ាស រិះគន់ថា ធនាគារកណ្ដាលអាម៉េរិក ពិតជាឆ្កួតណាស់ ដែលមិនព្រមកាត់បន្ថយអត្រាការប្រាក់

មហាសេដ្ឋីបច្ចេកវិទ្យាអាម៉េរិកលោក អេឡិន ម៉ាស បានបង្ហាញភាពមិនសប្បាយចិត្តចំពោះការរក្សាអត្រាការប្រាក់ឱ្យនៅស្ថិររបស់ធនាគារកណ្តាលអាម៉េរិក។ មហា…

ទីផ្សារភាគហ៊ុននៅជប៉ុន ធ្លាក់ចុះជាង១២% ក្រោយអ្នកវិនិយោគបារម្ភពីស្ថានភាពសេដ្ឋកិច្ចរបស់អាម៉េរិក

សន្ទស្សន៍ផ្សារហ៊ុនគោលរបស់ជប៉ុន Nikkei 225 បានធ្លាក់ចុះខ្លាំងរហូតដល់ជាង១២% នៅព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅក្នុងការជួញដូរចុងក្រោយបំផុតដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ