នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលនេះបានបញ្ជាក់ទៀតថា អ្នកដែលបានឆ្លងមេរោគកូវីដ១៩ទាំង០៩នាក់នោះ មាន០៨នាក់ជាជនជាតិខ្មែរ និង ម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី។ ជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន១០នាក់ ស្រី១០នាក់ និងប្រុស៣០នាក់ ដែលរួមមានជនជាតិវៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។
ដោយឡែកករណីជាសះស្បើយថ្មី០១នាក់ គឺជាបុរសខ្មែរ-អាមេរិក ដែលមានអាយុ៦៦ឆ្នាំ បានអនុញ្ញាតឲ្យចាកចេញពិមន្ទីរពេទ្យហើយ ខណៈដែលករណីឆ្លងថ្មីទាំង០៩នាក់បានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត។ចំណែករួមអ្នកដំណើរជាមួយ៣១នាក់ផ្សេងទៀត បានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនចំនួន១៥នាក់សម្រាប់ជនជាតិខ្មែរ ដែលរស់នៅតាមខេត្ត ។សម្រាប់អ្នករស់នៅភ្នំពេញ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែក្រោម នៅគ្រាដែលជនជាតិវៀតណាម និងឥណ្ឌូនេស៊ី១៦នាក់ទៀត បានដាក់នៅសណ្ឋាគារមួយនៅភ្នំពេញ។
សូមជម្រាបថា រហូតមកល់នឹងពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩សរុប១៣៩ នាក់ហើយ ស្រី៤០នាក់ ប្រុស៩៩នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយមានចំនួន១២៩នាក់ ស្រី៣៩នាក់ ប្រុស៩០នាក់៕