រាជរដ្ឋាភិបាលចេញវិធានបន្ទាន់ទប់ស្កាត់កូវីដ១៩

រាជរដ្ឋាភិបាលចេញវិធានការបន្ទាន់ភ្លាមៗ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ១៩ ០៤ករណីទៀតនៅយប់មិញ


កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោយពីក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុស កូវីដ១៩ ចំនួន០៥ករណី ០១ករណីនៅពេលថ្ងៃ និង០៤ករណីថ្មីទៀតនៅពេលយប់ រាជរដ្ឋាភិបាលកម្ពុជា បានចេញវិធានការមួយចំនួនបង្ការភ្លាមៗផងដែរ ដើម្បីទប់ស្កាត់នូវការរីករាលនៃជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលវិធានការបង្ការបន្ទាន់ភ្លាមៗ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ១៩ ០៤ករណីទៀតនៅយប់មិញ
ដោយ

​វិធានការ​ចំនួន​០៤​​រួម​មាន​ដូច​ជា​៖១-​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ប្រសិនបើ​មិន​មានការ​ចាំបាច់​បំផុត​ដែល​ខាន​ពុំ​បាន​។

២-​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​ធ្វើ​ដំណើរ​ចូលរួម​កិច្ចប្រជុំ​គ្រប់​ប្រភេទ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​ឡើយ​។

៣-​ក្នុង​ករណី​ចាំបាច់​ខានមិនបាន​ដែល​តម្រូវ​ឲ្យ​មាន​តំណាង​របស់​កម្ពុជា​ចូលរួម​ប្រជុំ​នៅ​បណ្ដា​ប្រទេស​ដូច​បញ្ជាក់​ខាងលើ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយ​ៗ​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់​តំណាង​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ការ​ប្រជុំ​ឲ្យ​ចូលរួម​ជំនួស​។

៤-​ចំពោះ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងឡាយ​ណា​ដែល​ទើប​វិល​ត្រឡប់​មក​ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ត្រូវ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​រយៈពេល​១៤ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ស្រប​តាម​នីតិវិធី​កំណត់​ដោយ​ក្រសួងសុខាភិបាល​។

សូម​ជ​ម្រាប​បថា គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ចំនួន​១២ នាក់​ហើយ ដោយ​០២​នាក់​ជា​ជនជាតិ​ខ្មែរ ០២​នាក់​ទៀត​ជា​ជនជាតិ​ខ្មែរឥស្លាម និង​០៧​នាក់​ជា​ជនបរទេស​។ នៅ​ក្នុង​នោះ គ្រាន់តែ​ថ្ងៃ​ទី​១៥ ខែមីនា ១​ថ្ងៃ មាន​អ្នក​ឆ្លង​ដល់​ទៅ​០៥​នាក់ ដោយ​ក្នុង​នោះ​ករណី​ឆ្លង​រក​ឃើញ​នៅ​ពេល​ថ្ងៃ​០១​ករណី លើ​បុរស​ជនជាតិ​បារាំង​០១​នាក់ និង​រក​ឃើញ​នៅ​ពេល​យប់​០៤​ករណី​ទៀត លើ​បុរស​ជនជាតិ​ខ្មែរ​ដែល​មក​ពី​ប្រទេស​បារាំង​ម្នាក់ បុរស​ជនជាតិ​ខ្មែរឥស្លាម​០២​នាក់ និង​កូន​របស់​បុរស​ជនជាតិ​បារាំង ដែល​បាន​ឆ្លង​ពី​ថ្ងៃរសៀល​នោះ​ម្នាក់ មាន​អាយុ​០៤​ខែ​។ 

មក​ដល់​ពេល​នេះ ករណី​ឆ្លង​សរុប​ទូ​ទាំង​ប្រទេស​១២​ករណី​ ដោយ១១​ករណី​នាំ​ចូល​ពី​ប្រទេស​ក្រៅ និង​១​ករណី​ប៉ះ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន ពួក​គាត់​ខ្លះ​មាន​សញ្ញា​តិចតួច​និង​បុគ្គល​ផ្សេង​ទៀត​គ្រាន់តែ​ផ្ទុកមេរោគ​COVID19 គ្មាន​រោគ​សញ្ញា​គួ​ឱ្យ​កត់សំគាល់ មាន​ន័យ​ថា​មាន​សុខ​ភា​ល្អ​នៅឡើយ​ហើយ​ក៏ពុំ​ទាន់​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា​មានការ​ចំលងជំងឺ​នៅ​ក្នុង​សហគមន៍​ឡើយ​ដែរ​។ នេះ​បើ​តាម​បញ្ជាក់​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​៕

 

None



អត្ថបទបន្ទាប់


សាលារដ្ឋនិងឯកជនទាំងអស់នៅភ្នំពេញនិងសៀមរាប ត្រូវបិទទ្វារចាប់ពីម៉ោងនេះទៅ

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វ…

ក្រសួងអប់រំប្រកាសឲ្យសិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ណែនាំឲ្យគ្រប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ