ករណីឆ្លងកូវីដ១៩ថ្មី

ប្តីប្រពន្ធជនជាតិខ្មែរ០២នាក់ឆ្លងមេរោគកូវីដ១៩ សរុបករណីឆ្លងទូទាំងប្រទេសមាន១១៧ករណីហើយ


រកឃើញករណីឆ្លងថ្មី០២ករណីបន្ថែមទៀត ដែលត្រូវជាប្តីប្រពន្ធនឹងគ្នាកាលពីថ្ងៃទី០៧ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១១៧នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមាន០៥នាក់បន្ថែមទៀត នាំឲ្យអ្នកជា​សះ​ស្បើយសរុបកើនដល់៦៣នាក់ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសានេះ។
គិតត្រឹម​ថ្ងៃទី៣ មេសា ឆ្នាំ​២០២០នេះ ​ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លងវីរុស​កូវីដ១៩​ ​សរុប ១១៤​នាក់​ ​ក្នុង​នោះ​មាន​ស្រី​៣២​នាក់ និង​ប្រុស​៨២​នាក់ និង​មាន​​អ្នក​ជា​​សះ​ស្បើយ​សរុប​​ចំនួន ៣៥​នាក់។
ដោយ

ចំពោះ​ករណី​ឆ្លង​ថ្មី​ទាំង​០២​នាក់​ប្តី​ប្រពន្ធ​នេះ ត្រូវ​បាន​ក្រសួង​បញ្ជាក់​ថា  អ្នក​ទាំង​ពីរ​នេះ​រស់នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​បាន​ឆ្លង​ពី​បុរស​ជនជាតិ ដែល​ចូល​មក​កម្ពុជា​កាលពី​ថ្ងៃ​ទី​២០ មីនា និង​បាន​ត្រលប់​ទៅ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​០៣ មេ​សា និង​បាន​តេស្ត​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ដោយ​អាជ្ញាធរ​សុខាភិបាល​ចិន​។​ហើយ​បុរស​ចិន​រូប​នេះ ក៏​មាន​មិត្ត​ស្រី​ជា​ជនជាតិ​វៀតណាម ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​និង​បាន​សម្រាក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម​បច្ចុប្បន្ន​នេះ​។​សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ មាន​ករណី​ឆ្លង Covid-19​សរុប ១១៧​នាក់​ហើយ  ដែល​ក្នុង​នោះ​មាន​ស្រី​៣៤​នាក់ និង​ប្រុស​៨៣​នាក់ មាន​អ្នកជា​ស្បើយ​សរុប​ចំនួន ៦៣ នាក់ ស្មើ​ប្រមាណ​ជា​៥៣,៨៤% ធៀប​ទៅ​នឹង​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប ៕  

None



អត្ថបទបន្ទាប់


វៀតណាម ត្រៀមបញ្ចេញកញ្ចប់ថវិកាជាង២,៦ពាន់លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចដោយសារមេរោគកូវីដ១៩

រដ្ឋាភិបាលវៀតណាម បាននិងកំពុងពិចារណាបញ្ចេញនូវ កញ្ចប់ថវិកាគាំទ្រប្រមាណ ២,៦ពាន់ លានដុល្លារអាមេរិក សម្រាប់ត្រីមាសទី២នេះ ដើម្បីជួយដល់ ប្រជា…

ADB ព្យាករថា កំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២០ នឹងថយចុះមកនៅ ៤,៨% តែនៅជាកំណើនខ្ពស់នៅក្នុងតំបន់

បើទោះបីជា បញ្ហាកូវីដ-១៩ បង្កឲ្យមានបញ្ហាជាច្រើនសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូលក៏ដោយ ប៉ុន្ដែ បើមើលទៅលើការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ