អាល្លឺម៉ង់អំពាវនាវឲ្យសហភាពអឺរ៉ុបមានកំណែទម្រង់!

អាល្លឺម៉ង់អំពាវនាវឲ្យសហភាពអឺរ៉ុបធ្វើកំណែទម្រង់ ស្វ័យភាពយោធា និងត្រូវពង្រីងខ្លួនឲ្យកាន់តែធំបន្ថែមទៀត


នៅចំពេលដែល តំបន់អឺរ៉ុបកំពុងស្ថិតក្នុងភាពអាប់អួរទាំងផ្នែកសន្ដិសុខ និងសេដ្ឋកិច្ច ក្រោយផ្ទុះសង្គ្រាមឈ្លានរុស្ស៊ី លើអ៊ុយក្រែននោះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃសៅរ៍ ទី ១៥ ខែតុលា បានអំពាវនាវឱ្យមានកំណែទម្រង់ក្នុងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យធ្វើឲ្យងាយស្រួលដល់ប្រទេសផ្សេងទៀត ដែលចង់ចូលជាសមាជិកថ្មី ក៏ដូចជាបង្កើនស្វ័យភាពយោធារវាងរដ្ឋសមាជិកទាំង២៧ប្រទេសនៅក្នុងប្លុកអឺរ៉ុបមួយនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អាល្លឺម៉ង់អំពាវនាវឲ្យសហភាពអឺរ៉ុបធ្វើកំណែទម្រង់ ស្វ័យភាពយោធា និងត្រូវពង្រីងខ្លួនឲ្យកាន់តែធំបន្ថែមទៀត

ថ្លែងនៅឯសមាជបក្សនៃសង្គមនិយមអឺរ៉ុបនៅទីក្រុងប៊ែរឡាំង លោក Scholz អធិការបតីអាល្លឺម៉ង់ បានលើកឡើងពីការលុបចោលជាបណ្ដើរៗនូវគោលការណ៍ឯកភាពជាក្នុងសម្រេចគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ក៏ដូចជាគោលកាណ៍ពន្ធដារជាដើម។

ចាប់តាំងពីឡើងកាន់តំណែងជាអធិការបតីអាល្លម៉ង់ លោក Olaf Scholz បានធ្វើឱ្យសហភាពអឺរ៉ុបពង្រីកខ្លួនក្នុងប្រទេសតំបន់បាល់កង់ និងប្រទេសដទៃទៀតដែលជាគោលនយោបាយការបរទេសដ៏មានសក្តានុពលរបស់លោក មានជាអាទិ៍ដូចជាសមាជិកភាពអ៊ុយក្រែនដែលទើបតែចូលជាជាផ្នែកមួយនៃសហភាពអឺរ៉ុបនៅដើមរដូវក្តៅនេះ ក្រោយពីការចូលឈ្លានពានរបស់រុស្ស៊ីនោះ។

លោក Scholz បាននិយាយនៅក្នុងសមាជបក្សសង្គមនិយមអឺរ៉ុបថា «សហភាពអឺរ៉ុបដែលមានរដ្ឋសមាជិកចំនួន២៧ ជាមួយនឹងប្រជាជនជាង៥០០លាននាក់ ដែលមានសិទ្ធិសេរីភាពស្មើគ្នាអាចជាទម្ងន់ក្នុងការរុញច្រានពិភពលោកឲ្យកាន់តែមានភាពវិជ្ជមាន និងល្អប្រសើរ»។ លោកបានប្តេជ្ញាថា «សហភាពអឺរ៉ុបនឹងបន្តរីកចម្រើនឆ្ពោះទៅភាគខាងកើត ហើយវានឹងក្លាយជាជ័យជំនះទាំងអស់គ្នា»។

អធិការបតីអាល្លឺម៉ង់រូបនេះបានសង្កត់ធ្ងន់ថា «ប្រសិនបើអឺរ៉ុបមានភូមិសាស្ត្រនយោបាយដ៏សំខាន់មួយនោះ ការសម្រេចចិត្តលើបញ្ហានានារបស់សហភាពអឺរ៉ុបអាចធ្វើឡើងបាន លុះត្រាតែប្រទេសទាំងអស់មានសិទ្ធិបោះឆ្នោតជាឯកច្ឆ័ន្ទទាំងអស់គ្នា»។

ក្នុងនោះដែរ លោក Scholz ក៏គាំទ្រឲ្យមានស្វ័យភាពយោធាឲ្យកាន់រឹងមាំបន្ថែមទៀតនៅក្នុងរដ្ឋសមាជិកប្លុកសេដ្ឋកិច្ចអឺរ៉ុបមួយនេះ ដូចជាការការសម្របសម្រួលលទ្ធកម្មផ្នែកអាវុធ និងបរិក្ខារយោធា ការបង្កើតកងកម្លាំងប្រតិកម្មរហ័សរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២៥ ព្រមទាំងទីស្នាក់ការកណ្តាលនៃកងកម្លាំងប្រដាប់អាវុធសហភាពអឺរ៉ុបផងដែរ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅអឺរ៉ុប យើងត្រូវការអន្តរកម្មទំនាក់ទំនងល្អជាងមុនរវាងកិច្ចប្រឹងប្រែងការពារជាតិរបស់យើង ដែលនៅពេលអនាគត អឺរ៉ុបនឹងត្រូវការបង្កើនសមត្ថភាពឲ្យគ្រប់គ្រាន់និងប្រកដោយទំនុកចិត្តក្នុងការការការពារអឺរ៉ុបទាំងមូល»។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប នាពេលនេះ កំពុងដុតដៃដុតជើងខ្លាំងមែនទែន ក្នុងការទប់ទល់នឹងវិបត្តិថាមពល ដោយសារតែការកាត់ផ្ដាច់ប្រេង និងឧស្ម័នពីរុស្ស៊ី ខណៈដែលស្ថាប័នថាមពលអន្តរជាតិថ្មីៗនេះ បានព្រមានថា ប្លុកនេះ អាចនឹងជួបវិបត្តិថាមពលធ្ងន់ធ្ងរនៅឆ្នាំក្រោយ ពោលគឺ នៅពេលដែលស្ដុកឧស្ម័ននៅឆ្នាំនេះ នឹងប្រើអស់នៅក្នុងរដូវរងាឆ្នាំនេះ ហើយមានការខ្វះខាតឧស្ម័នសម្រាប់ប្រើប្រាស់នៅឆ្នាំក្រោយ៕




អត្ថបទបន្ទាប់


មុនបើកសមាជបក្សកុម្មុយនិស្ដិចិនលើកទី២០ លោក ស៊ី ជីនពីង បានផ្ញើសារមួយច្បាប់ទៅឲ្យកូរ៉េខាងជើង

នៅក្នុងលិខិតមួយផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមុនការបើកសមាជបក្សកុម្មុយនិស្តចិននៅថ្ងៃអាទិត្យ ទី ១៦ តុលា ប្រធានាធិបតី…

លោកចូ បៃដិន ថា ផែនការសេដ្ឋកិច្ចដើមរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គឺជាកំហុស

ភាពវឹកវរនៃសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសកំពុងដាក់សម្ពាធកាន់តែខ្លាំងដល់រាជរដ្ឋាភិបាលលោកស្រី លី ត្រាស ដែលទើបជាប់ឆ្នោតជានាយករដ្ឋមន្ត្រី បន្ដពីល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ