អត្ថបទក្រុមហ៊ុន

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ជាមួយស្ថាប័ន Global Loyalty Network “GLN International Inc.”


ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជា សាធារណៈនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានសហការជាមួយស្ថាប័ន Global Loyalty Network "GLN International Inc." ដែលជាក្រុមហ៊ុនបណ្តាញឌីជីថលសកល សម្រាប់ទូទាត់ឆ្លងដែនតាមរយៈទូរស័ព្ទចល័ត ដើម្បីដាក់ឱ្យប្រើប្រាស់នូវការទូទាត់ឆ្លងដែន តាមឃ្យូអរកូត GLN CPM QR ដើម្បីស្កេនជាមួយម៉ាស៊ីនឆូតកាត POS នៅប្រទេសកម្ពុជា។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ជាមួយស្ថាប័ន Global Loyalty Network “GLN International Inc.”
ដោយ

សមិទ្ធផលនេះនឹងជំរុញឱ្យបណ្តាអ្នកប្រើប្រាស់ប្រព័ន្ធ​ឌីជីថល​របស់ស្ថាប័ន GLN នៃសាធារណរដ្ឋកូរ៉េ និងសកលលោក អាចធ្វើការទូទាត់​ថ្លៃ​ទំនិញ និងសេវាកម្មផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈទូរស័ព្ទចល័ត ដោយគ្រាន់តែបង្ហាញ​នូវឃ្យូអរកូត សម្រាប់ធ្វើប្រតិបត្តិការទូទាត់​ដោយការស្កេន​នៅតាមម៉ាស៊ីន​ឆូតកាត POS។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ី បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើជាដៃគូយុទ្ធសាស្រ្ត​ជាមួយស្ថាប័ន Global Loyalty Network “GLN International Inc” ដែលអនុញ្ញាតឱ្យអតិថិជន ឬភ្ញៀវទេសចរទូទាំងសកលលោកអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ សម្រាប់ធ្វើការទូទាត់ឆ្លងដែន តាមរយៈកម្មវិធីទូរស័ព្ទចល័តនេះ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យនេះ អតិថិជនអ្នកប្រើប្រាស់ កម្មវិធីទូទាត់តាមទូរស័ព្ទចល័តរបស់បណ្តាញ GLN នឹងអាចទូទាត់ឆ្លងដែនជាមួយពាណិជ្ជករអេស៊ីលីដា នៅទូទាំងប្រទេសកម្ពុជា បានកាន់តែមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងសម្បូរបែប។

លោក Kim Kyung Ho នាយកប្រតិបត្តិ Global Loyalty Network "GLN International Inc" បានមានប្រសាសន៍ថា "យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ធនាគារជាតិ នៃ កម្ពុជា ដែលតែងតែជួយគាំទ្រ ដល់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័នយើងខ្ញុំ រួមជាមួយដៃគូយុទ្ធសាស្ត្ររបស់យើង គឺ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” នៅប្រទេសកម្ពុជា ហើយស្ថាប័នយើងខ្ញុំ ពិតជាមានសេចក្តីរីករាយក្នុងការកំណត់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះ ចំពោះការផ្លាស់ប្តូរការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធឌីជីថល។ ការពង្រីកសេវាកម្ម GLN នៅប្រទេសកម្ពុជា គឺជាការបន្ថែមនូវគុណតម្លៃដល់បណ្តាញប្រតិបត្តិការនាពេលបច្ចុប្បន្នរបស់យើង រួមមានប្រទេសហុងកុង ជប៉ុន ឡាវ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។ ការអនុញ្ញាតឱ្យភ្ញៀវទេសចរ ដែលមកទស្សនានៅប្រទេសកម្ពុជា អាចទូទាត់ជាមួយនឹងពាណិជ្ជករក្នុងស្រុក ដែលរួមចំណែកដល់បទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ កាត់បន្ថយការចំណាយលើការទូទាត់ និងជំរុញឌីជីថលរូបនីយកម្មនៃការទូទាត់នៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត យើងទន្ទឹងរង់ចាំការពង្រីកវិសាលភាពនៃភាពជាដៃគូ តាមរយៈការរួមបញ្ចូលសេវាដកប្រាក់តាម QR ATM សេវាផ្ទេរប្រាក់ឆ្លងដែនតាមប្រព័ន្ធឌីជីថល និងការទូទាត់ក្រៅប្រទេសកម្ពុជា ដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ទៅក្រៅប្រទេសតាមប្រព័ន្ធឌីជីថល”។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤៤ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៨ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧៩ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,០៧ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាង ២,៧៦លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជាង ២៤០.០០០ដៃគូ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


អ្នកជំនាញថា បញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្ដូរសេដ្ឋកិច្ច និងទីផ្សារការងាររបស់ម៉ាឡេស៊ី

អ្នកជំនាញបានអះអាងថា បញ្ហាសិប្បនិម្មិតដែលហៅកាត់ថា AI អាចនឹងនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់សេដ្ឋកិច្ចនិងទីផ្សារការងារនៅក្នុងប្រទេសម៉ាឡេស៊…

ក្រោយពីការវាយបកលើរុស្ស៊ី ១០ថ្ងៃមកនេះ តើកងទ័ពអ៊ុយក្រែនសម្រេចបានលទ្ធផលអ្វីខ្លះ?

ការវាយបករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីបានផលជាបណ្ដើរៗហើយ ប៉ុន្តែមិនទាន់ដល់កម្រិតដែលអ្នកសង្កេតការណ៍មួយចំនួនបានរំពឹងទុកនោះទេ។ រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ