GM វ៉ាដាច់ក្រុមហ៊ុនជប៉ុនToyota ឈរក្នុងកំពូលតារាង

GM វ៉ាដាច់ក្រុមហ៊ុនជប៉ុនToyota ឈរកំពូលតារាងក្នុងការលក់រថយន្តច្រើនបំផុតនៅអាមេរិកឆ្នាំ២០២២


បន្ទាប់ពីឈរលើកំពូលតារាងនៃការលក់ដាច់រថយន្តច្រើនបំផុតនៅទឹកដីអាមេរិកបានត្រឹមតែ១ឆ្នាំគឺកាលពីឆ្នាំ២០២១ ពេលនេះក្រុមហ៊ុនយក្សជប៉ុន Toyota ត្រូវបានក្រុមហ៊ុន General Motor ហៅកាត់ថា GM វ៉ាដាច់វិញហើយ សម្រាប់ការលក់នៅក្នុងឆ្នាំ២០២២ ខណៈដែលពិភពលោកបានជួបបញ្ហាកង្វះខាតឈីបយ៉ាងធ្ងន់ធ្ងរក្នុងឧស្សាហកម្មយានយន្ត។
GM ឡើងមកលេខ១វិញនៃការលក់រថយន្តនៅអាមេរិក ដោយបានវ៉ាដាច់ Toyota
ដោយ

ទោះប្រឈមនឹងកង្វះខាតបន្ទះឈីប តែក្រុមហ៊ុន GM បានចាត់វិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅតាមតម្រូវការរបស់អតិថិជន ជាហេតុធ្វើឱ្យក្រុមហ៊ុននេះ អាចដណ្តើមយកតំណែងកំពូលតារាងរបស់ខ្លួនមកវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។

ក្រុមហ៊ុន GM បានប្រកាសកាលពីថ្ងៃទី៤ខែមករា អំពីការលក់រថយន្តរបស់ខ្លួននៅអាមេរិកថាបាន កើនឡើង ២,៥% ស្មើនឹងចំនួនជាង ២លាន២សែនគ្រឿងក្នុងឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ កំណើននៃការលក់រថយន្តរបស់ក្រុមហ៊ុនអាមេរិកនេះ បានវ៉ាដាច់ក្រុមហ៊ុនយក្សជប៉ុន Toyota ស្របពេលដែលក្រុមហ៊ុននេះលក់បានចំនួនជាង២លាន១សែនគ្រឿង។

ក្រុមហ៊ុនរថយន្តយក្សអាមេរិកដដែលអះអាងថា ខ្លួនអាចឆ្លើយតបបានប្រសើរនូវតម្រូវការខ្លាំងសម្រាប់រថយន្តទូទៅ និងរថយន្តដឹកទំនិញ បើទោះបីជាឧស្សាហកម្មយានយន្តក្នុងពិភពលោក បានពើបប្រទះនឹងកង្វះខាតឈីប ដែលបានប៉ះពាល់ដល់ការផលិតយ៉ាងណាក្តី។

គួររំឭកថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន GM បានបាត់បង់តំណែងលេខ១ ក្នុងការលក់រថយន្តនៅអាមេរិកជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៣១មក ដោយវាបានធ្លាក់ទៅក្នុងដៃរបស់ក្រុមហ៊ុន Toyota។

ប៉ុន្តែចាប់ពីឆ្នាំ២០២២មក ក្រុមហ៊ុន Toyota គឺស្ថិតក្នុងចំណោមក្រុមហ៊ុនរថយន្តនានា ដែលទទួលរងផលប៉ះពាល់ពីកង្វះខាតគ្រឿងបង្គុំ ជាពិសេសគឺបន្ទះឈីបតែម្តង ដែលត្រូវបង្ខំចិត្តកាត់បន្ថយចំនួនផលិតកម្មរបស់ខ្លួន ហើយធ្វើឱ្យការលក់នៅអាមេរិកបានធ្លាក់ចុះ ទៅតាមនោះដែរ។ ដោយឡែក ក្រុមហ៊ុនកូរ៉េ Hyundai វិញក៏បានបង្ហាញឱ្យដឹងដែរថា ខ្លួនលក់រថយន្តបានចំនួនជាង៧២ម៉ឺនគ្រឿងក្នុងឆ្នាំ២០២២ នៅអាមេរិក ដែលបានធ្លាក់ចុះ២%។

យោងតាមក្រុមហ៊ុនប្រឹក្សាឧស្សាហកម្ម Cox Automovite បានឱ្យដឹងថា ការលក់រថយន្តថ្មីៗនៅអាមេរិកឆ្នាំ២០២២ នឹងមានចំនួនប្រហែល១៣លាន៩សែនគ្រឿង ធ្លាក់ចុះ ៨% ពីឆ្នាំ២០២១ និងធ្លាក់ចុះ ២០% ពីចំនួនច្រើនបំផុតនៃការលក់ដែលធ្លាប់បានកត់ត្រាទុកក្នុងឆ្នាំ២០១៦។ អ្នកវិភាគមួយចំនួនបានប៉ាន់ស្មានថា តម្លៃរថយន្តឆ្នាំនេះនឹងកើនឡើងដោយសារបញ្ហាអតិផរណា និងការដំឡើងអត្រាការប្រាក់គោល។

ទោះជាយ៉ាងណាក៏ដោយ ថ្វីបើការលក់នៅអាមេរិកត្រូវបានគ្របដណ្តប់ដោយរថយន្តរបស់ក្រុមហ៊ុន GM ក៏ពិតមែន ប៉ុន្តែការលក់រថយន្តរបស់ Toyota នៅទូទាំងពិភពលោក វិញ នៅតែបន្តនាំមុខគេក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនជប៉ុនមួយនេះ បានប្រកាសឱ្យដឹងកាលពីចុងខែធ្នូកន្លងទៅថា ខ្លួនបានលក់រថយន្តជាង ៩លាន៥សែន៦ម៉ឺនគ្រឿង នៅទូទាំងពិភពលោក គិតពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាចំនួនច្រើនជាងគេបង្អស់៕




អត្ថបទបន្ទាប់


តើជំនួបរវាងមេដឹកនាំចិន និងហ្វីលីពីនសម្រេចបានផ្លែផ្កាអ្វីខ្លះ ហើយជម្លោះនៅសមុទ្រចិនមានការស្រុះស្រួលគ្នាយ៉ាងណា?

ព័ត៌មាន
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធទី៤មករាឆ្នាំ២០២៣ បានប្រាប់សមភាគីហ្វីលីពីនលោក Ferdinand Marcos ដែលកំពុងបំពេញទស្សនកិច្ចចំនួ…

លំហូរសាច់ប្រាក់ចេញពីតំបន់អាស៊ីទៅបរទេសក្នុងឆ្នាំ២០២២កើនឡើងខ្ពស់បំផុត បើគិតពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨

ព័ត៌មាន
ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យសេដ្ឋកិច្ចសកលស្ថិតក្នុងភាពត្រដាបត្រដួស ដែលព្រឹត្តិការណ៍នេះជាហេតុផលធំមួយនៃការធ្លាក់ចុះនៃទីផ្សារភាគហ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ