តម្លៃមាសនៅកម្ពុជា

តម្លៃមាសនៅកម្ពុជាហក់ឡើងជាង១៤០ដុល្លារក្នុង១តម្លឹងនៅពីរសប្តាហ៍ក្រោយការឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ


តម្លៃហាងឆេងមាសនៅកម្ពុជាបានហក់ឡើងជាបន្តបន្ទាប់នៅពីរសប្ដាហ៍ចុងក្រោយនេះ ពោលគឺបន្ទាប់ពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិកជាផ្លូវការ។ តម្លៃមាសនៅកម្ពុជាបច្ចុប្បន្នត្រូវបានលក់ចេញក្នុងតម្លៃ៣ពាន់៤រយដុល្លារក្នុង១តម្លឹងកើនឡើងប្រមាណ១៤៥ដុល្លារក្នុង១តម្លឹងបើធៀបនឹងតម្លៃលក់ចេញកាលពី២សប្ដាហ៍មុន។ ប៉ុន្តែតម្លៃនេះមិនទាន់ឈានដល់កម្រិត ដែលបានហក់ឡើងខ្ពស់បំផុតកាលពីពេលកន្លងទៅនោះទេ ដោយកាលនោះតម្លៃមាសបានហក់ឡើងដល់៣ពាន់៦០០ដុល្លារក្នុង១តម្លឹង។
តម្លៃមាសនៅកម្ពុជា
ដោយ

អ្នកជំនាញក្នុងវិស័យជួញដូរមាសបានវាយតម្លៃថា ការហក់ឡើងតម្លៃមាសនៅពីរសប្តាហ៍ចុងក្រោយនេះ ត្រូវបានជំរុញជាចម្បងដោយសារឥទ្ធិពលនៃការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក។

​​​ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី កត់សម្គាល់ឃើញថា ក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិកជាផ្លូវការ តម្លៃហាងឆេងមាសនៅកម្ពុជាមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្នអាចលក់ចេញបានក្នុងតម្លៃប្រមាណ៣ពាន់៤រយដុល្លារក្នុង១តម្លឹង កើនឡើងប្រមាណ១៤៥ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃលក់ចេញកាលពី២សប្ដាហ៍មុន ដែលមានតម្លៃប្រមាណ៣ពាន់២រយ៥០ដុល្លារក្នុង១តម្លឹង។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ កត្តាចម្បងដែលជំរុញឱ្យតម្លៃមាសកើនឡើងនាពេលនេះ គឺដោយសារឥទ្ធិពលនៃការដំឡើងពន្ធរបស់លោក ត្រាំ ដែលបានជំរុញឱ្យវិនិយោគិនសម្រុកវិនិយោគលើមាសទុកសម្រាប់រយៈពេលវែង ដ្បិតពួកគេជឿជាក់ថា នៅពេលមានការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកបែបនេះនឹងជំរុញឱ្យតម្លៃមាសនឹងកាន់តែមានការកើនឡើងថែមទៀតនៅពេលខាងមុខ។

លោក ឡុង សំណាង ជឿជាក់ថា តម្លៃហាងឆេងមាសនៅកម្ពុជា និងនៅលើទីផ្សារពិភពលោក នឹងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀតនៅក្នុងឆ្នាំ២០២៥ នេះ រហូតដល់ប្រមាណ៣ពាន់៧រយដុល្លារក្នុង១តម្លឹង។ ការជឿជាក់បែបនេះ ក្រោយលោកមើលឃើញថា ទោះបីសេដ្ឋកិច្ចជួបវិបត្តិ ឬសេដ្ឋកិច្ចមានការរីកចម្រើន តម្លៃហាងឆេងមាសនៅតែថ្លៃ ដោយសារពេលស្ថានភាពសេដ្ឋកិច្ចធ្លាក់ក្នុងវិបត្តិ ប្រាក់ដុល្លារអាមេរិកនឹងធ្លាក់ថ្លៃ ដែលជំរុញឱ្យតម្លៃមាសមានការកើនឡើង ហើយប្រសិនស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ ពេលនោះទំហំនៃការវិនិយោគលើហាងឆេងមាសនឹងកាន់តែធំថែមទៀត។

សូមជម្រាបថា តម្លៃហាងឆេងមាសអន្តរជាតិបានបន្តហក់ឡើងថ្លៃ៥សប្ដាហ៍ជាប់ៗគ្នាជាថ្មីម្ដងទៀត ដោយសារតម្រូវការមាសមានការកើនឡើង ក្រោយលោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធ និងការព្រួយបារម្ភខ្លាចសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើង។ ទន្ទឹមនេះ ក៏មានក្ដីបារម្ភផងដែរថា ផែនការបញ្ចុះអត្រាពន្ធក្នុងស្រុក និងផែនការរឹតបន្តឹងអន្តោប្រវេសន៍ដ៏ចម្រូវចម្រាសរបស់លោក ដូណាល់ ត្រាំ អាចនឹងជះផលប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក និងធ្វើឱ្យអតិផរណាហក់ឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


តើកាណាដា ម៉ិកស៊ិក និងចិន ចាត់វិធានការអ្វីខ្លះ ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ?

ក្រោយប្រកាសដំឡើងពន្ធ២៥% ដូចគ្នាលើការនាំចូលទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក និង១០% លើទំនិញនាំចូលពីចិន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអា…

លោក ដូណាល់ ត្រាំ នឹងដកសហរដ្ឋអាម៉េរិកចេញក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកត្រូវបានគេរំពឹងថា នឹងប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងបន្តក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ