វិស័យពាណិជ្ជកម្ម

កម្ពុជា នាំចូលទំនិញពីសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហក់ឡើងខ្ពស់ តើកត្តាគន្លឹះអ្វីខ្លះនៅពីក្រោយសម្ទុះដ៏គួរភ្ញាក់ផ្អើលនេះ?


របត់នៃការនាំចូលទំនិញមកកាន់ទីផ្សារកម្ពុជា កំពុងបង្ហាញពីការប្រែប្រួលគួរឱ្យចាប់អារម្មណ៍នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦នេះ។ ខណៈដែលទំហំនាំចូលទំនិញពីបណ្តាប្រទេសជិតខាងដូចជា ថៃ និងវៀតណាម បង្ហាញពីទំនោរថមថយ ផ្ទុយទៅវិញលំហូរទំនិញមកពីបណ្តាប្រទេសសមាជិកអាស៊ាន​៣ រួមមាន សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បែរជាមានសម្ទុះហក់ឡើងយ៉ាងគំហុក។ តួយ៉ាង គ្រាន់តែទំហំនាំចូលពីសិង្ហបុរី មានកំណើនរហូតដល់ទៅជាង ២៦០% ឯណោះ។
វិស័យពាណិជ្ជកម្ម
ដោយ

នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ ការនាំចូលទំនិញរបស់កម្ពុជា ពីប្រទេសក្នុងតំបន់អាស៊ានចំនួន៣ មានសម្ទុះកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ ក្នុងនោះកម្ពុជា បាននាំចូលទំនិញពី សិង្ហបុរី ក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ កើនឡើងជាង២៦០% ពីម៉ាឡេស៊ី ក្នុងទំហំជាង៥៧១លានដុល្លារ កើនឡើងជាង៥៣% និងពីប្រទេសឥណ្ឌូនេស៊ី មានទឹកបា្រក់ជាង៥០៣លានដុល្លារ កើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ប៉ុន្តែបើក្រឡេកទៅមើលការនាំចូលទំនិញពីប្រទេសក្បែរខាងឯណោះវិញ ឃើញថា មានទំនោធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលដូចគ្នានេះ ដោយការនាំចូលទំនិញពីវៀតណាម មានទឹកប្រាក់ជាង ១ពាន់ ៧០០ពាន់លានដុល្លារធ្លាក់ចុះជាង១% និងការនាំចូលពីថៃ មានទំហំជាង៨៥៤លានដុល្លារធ្លាក់ចុះជាង៤២%។

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានវាយតម្លៃថា កំណើនដ៏គំហុកនៃការនាំចូលទំនិញពីទីផ្សារសំខាន់ៗទាំង៣នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងសម្ទុះនៃការវិនិយោគលើខ្សែច្រវាក់ផលិតកម្មសម្រាប់នាំចេញរបស់កម្ពុជា។ លោកបណ្ឌិតបានពន្យល់ថា សម្ទុះនៃការនាំចូលពីសិង្ហបុរី គឺត្រូវបានរុញច្រានជាចម្បងដោយតម្រូវការខ្ពស់លើការនាំចូលប្រេងឥន្ធនៈ វត្ថុធាតុដើមយុទ្ធសាស្ត្រ និងទំនិញគាំទ្រដល់ការផលិត។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានវាយតម្លៃថា ការនាំចូលទំនិញពីសិង្ហបុរី និងម៉ាឡេស៊ី មានការហក់ឡើងខ្ពស់យ៉ាងគំហុកនេះ គឺត្រូវបានជំរុញជាចម្បងពីការនាំចូលប្រេងឥន្ធនៈ សារធាតុគីមី និងវត្ថុធាតុដើម សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និង SME នៅកម្ពុជា ស្របពេលដែលសិង្ហបុរី គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឡូជីស្ទីកដ៏ធំជាងគេក្នុងតំបន់ ដែលទំនិញភាគច្រើនត្រូវបាននាំចូលឆ្លងកាត់ទីផ្សារស្នូលនេះ។

គួរជម្រាបថា រយៈពេល៥ខែដំបូងឆ្នាំ២០២៦ នេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារសិង្ហបុរី ក្នុងទំហំទឹកប្រាក់ជាង ៣២លានដុល្លារ កើនឡើងជាង៣១%, ម៉ាឡេស៊ី មានទឹកប្រាក់ជាង៨៧លានដុល្លារ កើនឡើងជាង៥២% និង ឥណ្ឌូនេស៊ី មានទឹកប្រាក់ជាង៤៧លានដុល្លារ កើនឡើងជាង៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង…

តើកម្ពុជា គួរមានយន្តការបែបណាខ្លះ ដើម្បីស្រោចស្រង់វិស័យសំណង់ដែលកំពុងជួបវិបត្តិសាងសង់លើសតម្រូវការ?

សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា មើលឃើញថា វិស័យ​សំណង់ និងអចលនទ្រព្យនៅកម្ពុជា កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងផ្នែកការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ