ក្រុមហ៊ុន Google

ក្រុមហ៊ុន Google គ្រោងចាប់ផ្តើមផលិតទូរស័ព្ទម៉ាក Pixel នៅឥណ្ឌាក្នុងត្រីមាសទី២ឆ្នាំនេះ


សារព័ត៌មាន Nikkei Asia បានដឹងថា ក្រុមហ៊ុន Google បានប្រាប់អ្នកផ្គត់ផ្គង់ឱ្យចាប់ផ្តើមផលិតទូរស័ព្ទស្មាតហ្វូន Pixel របស់ខ្លួននៅប្រទេសឥណ្ឌាឆាប់បំផុតនៅត្រីមាសទី២ឆ្នាំនេះ។ នេះគឺជាបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកមួយនេះក្នុងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនក្រៅពីប្រទេសចិន និងចាប់យកទីផ្សារស្មាតហ្វូនឥណ្ឌាដែលកំពុងរីកចម្រើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Google
ដោយ

ប្រភពជាច្រើនដែលដឹងពីផែនការនេះបានបង្ហើបថា ក្រុមហ៊ុន Google នឹងរៀបចំខ្សែច្រវាក់ផលិតកម្មជាលើកដំបូងសម្រាប់ទូរស័ព្ទ Pixel 8 Pro ស៊េរីខ្ពស់របស់ខ្លួននៅតំបន់ភាគខាងត្បូងនៃប្រទេសឥណ្ឌាក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយនឹងចាប់ផ្តើមបញ្ចេញទូរស័ព្ទនេះទៅកាន់ទីផ្សារនៅក្នុងត្រីមាសពីខែមេសាដល់ខែមិថុនា។ បន្ទាប់មក ក្រុមហ៊ុននេះនឹងបន្តផលិត Pixel 8 នៅភាគខាងជើងនៃប្រទេសនេះនៅពាក់កណ្តាលឆ្នាំនេះជាបន្តទៀត។

បើទោះជាក្រុមហ៊ុន Google នឹងចាប់ផ្ដើមផលិតទូរស័ព្ទ Pixel នៅប្រទេសឥណ្ឌាក្នុងបរិមាណតិចតួចក៏ដោយ ប៉ុន្តែវាបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុននេះ ខណៈដែលក្រុមហ៊ុននេះមានអ្នកផ្គត់ផ្គង់រួចហើយនៅវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយចំពេលមានសង្រ្គាមបច្ចេកវិទ្យាកាន់តែខ្លាំងឡើងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ ហើយកាលពីមុន ទូរស័ព្ទ Pixel របស់ក្រុមហ៊ុន Google ភាគច្រើនត្រូវបានផលិតនៅប្រទេសចិន។

ប្រភពមួយបាននិយាយថា Google មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយគត់ដែលចាប់ផ្តើមស្វែងរកយុទ្ធសាស្រ្ត«China+2»នោះទេ។ វាមានន័យថាការធ្វើពិពិធកម្មចេញពីប្រទេសចិនទៅកន្លែងមួយផ្សេងទៀតគឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែអ្នកផ្គត់ផ្គង់គួរតែមានជម្រើសច្រើនដែលមិនមែនជាប្រទេសចិនដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរ។

ទិន្នន័យរបស់ទីភ្នាក់ងារស្រាវជ្រាវ IDC បានបង្ហាញថា ទីផ្សារស្មាតហ្វូននៅឥណ្ឌាបានកើនឡើង១%ក្នុងឆ្នាំ២០២៣ឡើងដល់១៤៦លានគ្រឿងជាមួយនឹងល្បឿននៃកំណើននៅឆមាសទីពីរនៃឆ្នាំ២០២៣បានកើនឡើង១១%បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២២។ ទីផ្សារស្មាតហ្វូនពិភពលោកក្នុងឆ្នាំ២០២៣បានធ្លាក់ចុះជិត៥% ហើយចិនដែលជាទីផ្សារស្មាតហ្វូនធំបំផុតរបស់ពិភពលោកបានធ្លាក់ចុះ៥%កាលពីឆ្នាំមុន៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ភូមិកីឡដ្ឋាន វើលដ៏ ប្រ៊ីដ តម្លៃ ២០០លានដុល្លារ កំពុងពន្លឿនការសាងសង់ ដើម្បីឈានទៅសម្រេចគម្រោងតាមផែនការ

គម្រោងយក្សតម្លៃជាង ២០០លានដុល្លារអាមេរិក ភូមិកីឡដ្ឋាន វើលដ៏ ប្រ៊ីដ កំពុងពន្លឿនសកម្មភាពសាងសង់របស់ខ្លួន ដើម្បីឈានទៅសម្រេចការងារសាងសង់តាមផែ…

ក្រុមហ៊ុន Vietjet បង្ហាញកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Airbus, Rolls-Royce, Pratt & Whitney និង Safran ក្នុងកម្មវិធីពិព័រណ៍យន្តហោះសិង្ហបុរី ២០២៤

ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet បានទទួលជោគជ័យនៅក្នុងកម្មវិធីពិព័រណ៍យន្តហោះសិង្ហបុរី ២០២៤ ដ៏មានកិត្យានុភាព។ ក្រុមហ៊ុន Vietjet បានប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ