ការអំពាវនាវនេះ គឺធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ណែនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ក្នុងស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយបញ្ហាសម្ពាធហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋជាអ្នកទិញ អចលនវត្ថុនៅតាមបុរី និអគារសហកម្មសិទ្ធិនានា ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពាវនាវ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ នូវចំណុចទាំង៥ខាងក្រោមនេះ៖
១, ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន
២, លើកលែងការផាកពិន័យចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់
៣, មិនត្រូវមានបន្ទុការប្រាក់ ឬជាប់ការពិន័យបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់រំលស់ប្រាក់រំលស់
៤,ដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនរបស់ខ្លួនលើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា
៥, អនុវត្តវិធានការទាំងនេះឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២
ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ទៀតថា នឹងបន្ដតាមដានការវិវត្តសភាពការណ៍ថ្មីៗបន្ដទៀត ព្រមទាំងផ្ដល់កិច្ចប្រតិបត្តិការល្អក្នុងការអនុវត្តវិធានការខាងលើ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់៕