កិច្ចប្រជុំកំពូលពិសេសអាស៊ាន

រាជរដ្ឋាភិបាលកម្ពុជាចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជុំវិញបញ្ហាវីរុសកូវីដ១៩ ដល់សមាជិកអាស៊ាននៅព្រឹកនេះ


នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី៣៦ស្តីពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈ Video Conferenceនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនចំនួន០៦ចំណុច ដល់មេដឹកនាំអាស៊ានដទៃទៀតពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ។
រាជរដ្ឋាភិបាលកម្ពុជាចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជុំវិញបញ្ហាវីរុសកូវីដ១៩ ដល់សមាជិកអាស៊ាននៅព្រឹកនេះ

សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស សូម​សង្ខេប​ចំណុច​សំខាន់​ៗ ដែល​ជា​ទស្សនៈ​របស់​សម្តេច ហ៊ុន សែន ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​លើក​ទី​៣៦​ស្តី​ពី​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ Video Conference​រួម​មាន​ដូច​ជា​៖

ចំណុច​ទី​១ គឺ អាស៊ាន​ចាំបាច់​ត្រូវ​លើកកម្ពស់​ការ​ចែករំលែក​អោយ​បាន​ទាន់​ពេលវេលា នូវ​ឧត្ត​មា​នុ​វត្ត​ន៍ ព័ត៌មាន ទិន្នន័យ ព្រមទាំង​បច្ចេកទេស បទ​ពិសោធន៍​និង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​វេជ្ជសាស្ត្រ​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ ក្នុង​ការ​ការពារ ទប់​ស​ស្កាត់ វិនិច្ឆ័យ​ព្យាបាល​និង​តាមដាន ការ​សហការ​ដោះស្រាយ​បញ្ហា​ប្រឈម ព្រមទាំង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​សមាជិក​អាស៊ាន​ផង​ដែរ​។

ចំណុច​ទ​ទី​២ គឺ​ការ​លើកកម្ពស់​ការ​សន្ទនា​គ្នា ដើម្បី​បញ្ជៀ​ស​នូវ​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​បិទ​ព្រំដែន ដោយ​មិន​បាន​ជូនដំណឹង​ជា​មុន ដែល​អាច​ប៉ះពាល់​ដល់​លំហូ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ក្នុង​តំបន់  ជា​ពិសេស ការ​ធ្វើ​ដំណើរ និង​ការ​ប្រកប​របរ​របស់​ប្រជាពលរដ្ឋ​។

ចំណុច​ទី​៣ គឺ សម្តេច ហ៊ុន សែន ចែករំលែក​នូវ​បទ​ពិសោធន៍​របស់​សង្គម​កម្ពុជា ទៅ​កាន់​សមាជិក​អាស៊ាន ជុំវិញ​ការ​ចែករំលែក​ធនធាន​ក្នុង​សង្គម ដែល​អាច​បន្ថយ​សម្ពាធ​មក​លើ​ថវិកាជាតិ គឺ​សំដៅ​ដល់​វប្បធម៌​ចែករំលែក​។

ចំណុច​ទី​៤ គឺ​ប្រមុខ​រាជរដ្ឋាភិបាល​ជម្រុញ​ឲ្យ​សមាជិក​អាស៊ាន ជៀសវាង​ការ​រើសអើង​ពូជសាសន៍ ដោយ​សម្តេច​បាន​លើក​ឡើង​ពី​ស្ថានភាព​កម្ពុ​ជានា​ពេល​កន្លង​ទៅ​។​នៅ​ក្នុង​នោះ​មាន​ទាំង​ការ​អនុ​ញ្ញា​អោយ​នាវា​ទេសចរណ៍ Westerdam ចូល​ចត និង​ការ​ជួយ​ព្យាបាល​ជនបរទេស​ដែល​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា រហូត​ដល់​ជា​សះស្បើយ​ផង​ដែរ​។

ចំណូ​ច​ទី​៥ សំដៅ​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ក្នុង​តំបន់​អាស៊ាន ជា​ពិសេស​សម្រួល​ដល់​អ្នកដំណើរ​ដែល​ជាប់​គាំង ឬ​រង​គ្រោះ​ដោយ​កូ​វិ​ដ​១៩ ព្រោះថា កន្លង​ទៅ​ថ្មី​នេះ កម្ពុជា​ក៏​បាន​អនុញ្ញាត​ឲ្យ​យន្តហោះ​ពិសេស​មួយ​របស់​ម៉ា​ឡេ​ស៊ី​មក​ទទួល​ពលរដ្ឋ​ខ្លួន​ជាង​១០០​នាក់​ដែរ​។

ចំណុច​ទី​៦ គឹ​សំដៅ​ដល់​ការ​រៀបចំ​យុទ្ធសាស្ត្រ ស្តារ​កំណើនសេដ្ឋកិច្ច ក្រោយ​បញ្ចប់​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ដោយ​កម្ពុជា​យល់​ថា អាស៊ាន​ត្រូវ​ព​ន្លឿ​ន​ការ​អនុវត្ត​ផែនការ និង​យន្តការ​នានា​ដែល​មាន​ស្រាប់ ក្នុង​គោលដៅ​ជម្រុញ​អោយ​កំនើនសេដ្ឋកិច្ច​ឆាប់​វិល​មក​រក​សភាព​ដើម​វិញ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនម៉ៅការសំណង់អគារ The Peak ផ្តល់ការលើកទឹកចិត្តដល់កម្មករធ្វើការក្នុងថ្ងៃចូលឆ្នាំខ្មែរ

ស្របពេលដែលរាជរដ្ឋាភិបាលបានប្រកាសឲ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយតម្រូវឲ្យស្ថាប័នរដ្ឋ ឯកជនរោងចក្រសហគ្រាសទាំងអស់បន្តការងារជាធម្…

ធនាគារ​ជាតិ​៖ រាជរដ្ឋាភិបាល​​ប្រកាស​កញ្ចប់​ថវិកា​២​ប៊ីលាន​ដុល្លារ ដោះស្រាយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩

លោកជំទាវ ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ