ថវិកា​ជាតិ​ឆ្នាំ​២០២០

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​សាធារណ: នូវ​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០២០


គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម) នៅ​ថ្ងៃ​សុក្រ ទី២៥ ខែ​តុលា បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​សាធារណ: នូវ​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០២០ ដែល​សរុបប្រមាណ ៧.៧០០​លាន និង​ស្នើ​ធ្វើ​របាយការណ៍​អំពី​ការ​ប្រើប្រាស់​ថវិកា​ជាតិ នា​ឆ្នាំកន្លង​មក។
អគារ​ក្រសួង​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ។
ដោយ

ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ចុះថ្ងៃ​ទី​២៥ ខែតុលា ២០១៩ គបម បាន​និយាយ​ថា ខ្លួន​ទាមទារ​ឱ្យ​ផ្សព្វ​ផ្សាយ​ មុន​នឹង​យក​សេចក្តី​ព្រាង​ថវិកា​ជាតិ​នេះ​ទៅ​អនុម័ត​នៅ​រដ្ឋសភា ហើយ​ការទាមទារ​នេះ​ធ្វើ​ឡើង​ក្នុង​នាម​ជា​ប្រជាជន​ម្ចាស់​ថវិកា។

គបម បាន​និយាយ​ដូច្នេះ​ថា «គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ ១. ឱ្យ រដ្ឋាភិបាល គប្បី​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ នូវ​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០២០ និង​ធ្វើ​របាយការណ៍​អំពី​ការ​ប្រើប្រាស់​ថវិកា​ជាតិ​នា​ឆ្នាំ​កន្លង​មក។ »

យោងតាម គបម ថវិកា​ជាតិ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន​សរុប​ប្រមាណ ៧៧០០​លានដុល្លារ​​នេះ គឺ​មាន​ការ​កើន​ឡើង​ប្រហែលជា ១៣​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩។

គបម ក៏​បាន​ភ្ជាប់​នូវ​ការទាមទារ​ពីរ​ផ្សេង​ទៀត​ផង​ដែរ រួមមាន ការរៀបចំ​ពិគ្រោះ​យោបល់​អំពី​គម្រោង​ថវិកា​ជាតិ​នេះ ជាមួយ​ក្រសួង​ពាក់ព័ន្ធ​សំខាន់ៗ​ទាំង​​អស់ និង​បែកចែក​ថវិកា​ជាតិ ២៥​ភាគរយ ដើម្បី​យក​ទៅ​អភិវឌ្ឍ​មូលដ្ឋាន​ដែល​មាន​ទឹក​ប្រាក់ ១​លាន​ដុល្លារ​ក្នុង​១​ឃុំ-សង្កាត់ ដើម្បី​ធានា​ថា មាន​ផ្លូវ​ល្អ មន្ទីរ​ពេទ្យ​ល្អ សាលា​រៀន​ល្អ និង​គ្រូ​កសិកម្ម​ល្អ។

ក៏​ប៉ុន្តែ បើយោង​តាម​សារព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​រាយការណ៍​ថា រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជា ៨.២២៣​លាន​ដុល្លារ ដែល​នឹង​កើន​ឡើង ២២,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​និយាយ​ថា ថវិកា​ជាតិ​ឆ្នាំ​២០២០ ត្រូវ​បាន​រៀបចំ​ដើម្បី​អនុវត្ដ​សកម្មភាព​អាទិភាព រួមមាន ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បង្កើត​តម្លៃ​បន្ថែម​នៃ​វិស័យ​កសិកម្ម​ ការ​លើក​កម្ពស់​គុណភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ ប្រព័ន្ធ​អប់រំ​កាន់តែ​មាន​គុណភាព​ខ្ពស់, ការ​អនុវត្ដ​កម្មវិធី​កែ​ទម្រង់​ស៊ី​ជម្រៅ និង​ពង្រឹង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។

លោក ផៃ ស៊ីផាន បាន​សរសេរ​តាម​ហ្វេសប៊ុក​របស់​លោក​ដូច្នេះ​ថា «បង្កើត​ការងារ​ឲ្យ​បាន​កាន់តែ​ច្រើន ទាំង​បរិមាណ និង​គុណភាព ជូន​ដល់​ប្រជាជន​កម្ពុជា ពិសេស សម្រាប់​ស្រទាប់​យុវជន តាមរយៈ​ការ​ផ្ដល់​ជំនាញ ព័ត៌មាន​ទីផ្សារ​ការងារ ការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ ការ​លើក​កម្ពស់​សកម្មភាព​ធុរកិច្ច និង​ការ​ជំរុញ​ការ​វិនិយោគ ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស»៕




អត្ថបទបន្ទាប់


ប្រទេសចិន នាំមុខអាមេរិក ជាប្រទេសមានចំនួនអ្នកមានច្រើនជាងគេបំផុតក្នុងលោក

ប្រទេសចិន បានឈរលំដាប់ជួរមុខសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេស មានចំនួនប្រជាជនច្រើនបំផុត ដែលជាអ្នកមានទ្រព្យច្រើន នៅក្នុងពិភពលោក។ នេះបើតាមរបា…

អាល្លឺម៉ង់ សន្យាផ្ដល់ហិរញ្ញប្បទានជាង ៥៤ លានដុល្លារ ដល់កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០

រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យានឹងផ្ដល់កញ្ចប់ហិរញ្ញប្បទាន ជាង ៥៤ លានដុល្លារអាមេរិក សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៩-២០២០ ដើម្បីយកមកធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ