
DZ3 Sport ជាម៉ូតូសេរីថ្មីផលិតដោយរោងចក្រ GPX ផ្ទាល់ក្នុងប្រទេសថៃ។ DZ3 Sport រចនាឡើងជាមួយ និងរូបរាងថ្មីស្រឡាង បំពាក់ដោយម៉ាស៊ីន GPX HYPER-i កម្លាំង 300cc, ទំហំស៊ីឡាំង 4 valve ជាមួយប្រព័ន្ធធុងទឹកស្អំ, បំពាក់ជាមួយអំពូលភ្លើង LED មុខក្រោយ, កុងទ័រទំនើបរចនាបែប LCD METER, ប្រើប្រាស់សោរ KEYLESS IP67 ជាមួយនិងប្រព័ន្ធ IMMOBILIZER, ចំណុះធុងសាំង 10.3 លីត្រ, មានរន្ធ USB TYPE-C សាកថ្មលឿន, ប្រព័ន្ធហ្វ្រាំង ABS Dual Channel, ទំហំហ្វ្រាំងឌីសខាងមុខ 250 mm & ខាងក្រោយ 220 mm, ប្រើប្រាស់បច្ចេកវិទ្យាTCS (Traction Control System) ការពារកង់ម៉ូតូមិនអោយរអិល, ប្រើប្រាស់ប្រព័ន្ធប៉ូមម៉ាក YSS។

DZ3 Sport មានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ អតិថិជនទាំងអស់អាចអញ្ជើញទៅមើលដោយផ្ទាល់នៅតំណាងចែកចាយរបស់ម៉ូតូ GPX ឬអាចមកមើលផ្ទាល់នៅ Showroom ក្រុមហ៊ុន GPX ដែលមានទីតាំងផ្ទះលេខ 10 ផ្លូវលេខ 163 សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ, ទំនាក់ទំនងតាមលេខទូរសព្ទ័ 069 864 777និងតាម Facebook Page: GPX Cambodia៕



